១០​សន្លឹក​ពីសោកនាដកម្មបាក់រលំអគារ ដែល​​ទើបសង់​ថ្មី​នៅខេត្ត​កែប​ម្សិល​មិញ​

ហេតុការណ៍​បាក់​រំលំអគារ​នៅខេត្ត​កែប​ កាលពីរសៀល​ថ្ងៃទី ៣​ ខែ​មករា ម្សិល​មិញ​នេះ គឺជា​ព្រឹត្តិការណ៍លើក​ទី​២​ ហើយ បន្ទាប់ពីហេតុការណ៍ដ៏រន្ធត់ ដែល​​បាន​កើត​ឡើង​លើ​ទឹកដីខេត្តព្រះសីហនុ កាល​ពី​ឆ្នាំមុន​។ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​ បាន​អញ្ជើញ​ចុះ​ទៅ និង​ស្ថិតនៅ​​ក្នុងព្រឹត្តិការណ៍ សង្រ្គោះ​ជន​រង​​គ្រោះ​រហូត​ដល់​ម៉ោង ៤៖ ៥០ នាទី ព្រឹក​ថ្ងៃទី ៤​ ខែមករា ឆ្នាំ​២០២០។ គិត​រហូត​មក​ដល់​ព្រឹក​ថ្ងៃទី ៤ ខែ​មករា នេះ​មានជន​រង​គ្រោះថ្នាក់​ចំនួន ២៣ នាក់ ក្នុង​នោះស្លាប់ ៥ នាក់ ។ គេហទំព័រកម្ពុជា​ថ្មី​នឹងរាយការណ៍ជាបន្ត​បន្ទាប់​ !!