អាគារ​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី​ បាន​ដួល​រលំ​ភ្លាមៗ​ ចំនួន​អ្នក​របួស​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់

សារព័ត៌មាន Sin Chew Daily បាន​រាយការណ៍​មក​ថា​​ អគារ​ដែល​កំពុង​សាងសង់​មួយ​បាន​បាក់​រលំ​ភ្លាមៗ​ដោយ​មិន​ដឹង​មូលហេតុ ​​ដែល​ស្ថិត​នៅ​ក្នុង​តំបន់ Taman Desa។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​ប្រហែល​ម៉ោង ៣ និង ៣៧ នាទី​រសៀល​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ​ម្សិលមិញ​នេះ។ ភ្លាមៗ​នោះ​គេ​បាន​ឃើញ​ផ្នែក​ដ៏​ធំ​មួយ​នៃ​អគារ​បាន​ដួល​រលំ​ ដោយ​សំណង់​រួម​ទាំង​ផ្នែក​ខាង​មុខ​នៃ​អាគារ​បាន​ធ្លាក់​ចូល​ក្នុង​រណ្ដៅ​បង្កើត​បាន​ជា​ផ្សែង​និង​អគ្គីភ័យ​កើតឡើង។

យោង​តាម​នាយកដ្ឋាន​ពន្លត់​អគ្គីភ័យ​និង​ក្រុម​ជួយ​សង្គ្រោះ​នៅ​ទី​ក្រុងកូឡាឡាំពួ​ បាន​ឲ្យដឹង​ថា ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៣ គ្រឿង​និង​អ្នក​ជួយ​សង្គ្រោះ​ជាង ១០ នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​កើត​ហេតុ​ដោយ​ប្រតិបត្តិការ​នៅ​តែ​បន្ត​ជា​និច្ច។

បច្ចុប្បន្ន​នេះ​​​​ គេ​នៅ​មិន​ទាន់​ច្បាស់​ថា​ តើ​ការ​បាក់​រលំ​អគារ​នេះ​បាន​ធ្វើ​ឱ្យ​នរណា​ម្នាក់​រង​របួស​ធ្ងន់​ឬ​ស្រាល ​ប៉ុន្មាននាក់នោះ​ទេ ៕

 

ចុចអាន៖អគ្គិភ័យ​​ឆាប​ឆេះ​អាគារ​មួយ ​នៅ​ម៉ាឡេស៊ី​បង្ក​ភាព​ស្លន់ស្លោ​ទាំង​យប់​

ចុចអាន៖ទីបំផុតទៅ រដ្ឋាភិបាល​ចិនបិទក្រុងប៉េកាំងក្នុងរបៀប «គ្រប់គ្រងសហគមន៍»

 

ប្រែសម្រួល៖សាង ស្រីល័ក្ខ