មិត្ត​ហ្វូ​ន​ដាក់​ដំណើរការ​ជា​ផ្លូវ​ការ​​នូវ​កញ្ចប់ Bundle SIM អត្ថប្រយោជន៍​ថ្មី​សម្រាប់​អតិថិជន Internet Wi-Fi

ដោយ​មើលឃើញ​ពី​តម្រូវការ​ចាំបាច់​របស់​អតិថិជន និង ដើម្បី​ជា​ភាពងាយស្រួល​សន្សំសំចៃ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​អតិថិជន​ដែល​កំពុង​ប្រើប្រាស់​សេវា Internet Wi-Fi របស់ខ្លួន មិត្ត​ហ្វូ​ន​បាន​សម្រេច​ដាក់​ដំណើរ​ការ​​ជា​ផ្លូវ​ការ​ នូវ​កញ្ចប់​សេវា​បន្ថែម​ថ្មី​មួយទៀត​នោះ​គឺ កញ្ចប់ Bundle SIM សម្រាប់​អតិថិជន​ ដែល​កំពុង​ប្រើប្រាស់​សេវា Internet Wi-Fi របស់​មិត្ត​ហ្វូ​ន​ទូទាំងប្រទេស មានន័យថា​ ទាំង​អតិថិជន​ចាស់​ និង​អតិថិជន​ថ្មី​សុទ្ធតែ​អាចមក​ទទួលយកបាន​នូវ​កញ្ចប់​សេវា​បន្ថែម​ថ្មី​នេះ ​ដោយ​ឥតគិតថ្លៃ​ពី​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ដោយ​គ្រាន់តែ​ភ្ជាប់​មក​ជា​មួយ​នូវ​លេខ​គណនេយ្យ Internet Wi-Fi តែប៉ុណ្ណោះ​។

កញ្ចប់​សេវា Bundle SIM ផ្តល់​អត្ថប្រយោជន៍​ជាពិសេស​ដល់​អតិថិជន​ ដែល​កំពុង​ប្រើប្រាស់​សេវា Internet Wi-Fi របស់​មិត្ត​ហ្វូ​ន​ទាំងអស់​ដូចជា ថែម​ជូន​លេខ​ស្អាត​ចំនួន​២​លេខ​, ថែម​ជូន​កា​រខ​ល​ទូរសព្ទ​រកគ្នា​ដោយ​ឥតគិតថ្លៃ ២៤​ម៉ោង លើ ២៤​ម៉ោង ចំនួន​២​ខ្សែ​លេខ​, ថែម​ជូន DATA អ៊ីនធឺណិត​ទូរស័ព្ទដៃ 4GB ជា​រៀងរាល់ខែ។ បន្ថែម​ពីលើ​នេះ ​អតិថិជន​ក៏​អាច​ស្នើ​បន្ថែម​នូវ​សមាជិក​រហូតដល់​៥​ខ្សែ​លេខ សម្រាប់​ខ​ល​រកគ្នា​ឥតគិតថ្លៃ​២៤​ម៉ោង លើ ២៤​ម៉ោង ទទួលបាន DATA ទូរសព្ទដៃ​រហូតដល់ 10GB ជា​រៀងរាល់ខែ​, ទស្សនា​កម្មវិធី​ទូរទស្សន៍​គ្មាន​ដែន​កំណត់​តាមរយៈ​ App MobileTV របស់​មិត្ត​ហ្វូ​ន នៅ​គ្រប់ពេលវេលា​គ្រប់​ទីកន្លែង ដោយ​ចំណាយ​បន្ថែម​ត្រឹមតែ ៣​ដុល្លារ​ជា​រៀងរាល់ខែ​តែប៉ុណ្ណោះ។

លោក គង់ ឧសភា នាយករង​ទទួលបន្ទុក​ផ្នែក​សេវា​អ៊ីនធឺណិត​អចល័ត​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន បាន​បញ្ជាក់ថា សេវា​បន្ថែម Bundle SIM នេះ​ពិតជា​អាចឆ្លើយតប​នូវ​តម្រូវការ​ចាំបាច់​ជូន​អតិថិជន ដែល​កំពុង​ប្រើប្រាស់​សេវា Internet Wi-Fi របស់​មិត្ត​ហ្វូ​ន​ជាក់​ជាមិនខាន ព្រោះថា កាលពីមុន​អតិថិជន​ចំណាយ​ទឹកប្រាក់​ប្រើប្រាស់​សេវា Internet Wi-Fi នៅពេលដែល​ពួកគាត់​នៅផ្ទះ​ឬ​ស្ថិតនៅក្នុង​បរិវេណ​ដែល​អតិថិជន​បាន​ចុះឈ្មោះ​ភ្ជាប់​សេវា Internet Wi-Fi តែប៉ុណ្ណោះ តែ​ពេលនេះ នៅពេលដែល​អតិថិជន​អញ្ជើញ​ទៅ​ផ្សារ កន្លែងធ្វើការ​ងារ ឬ​ទៅតាម​បណ្តា​ខេត្ត​នានា អតិថិជន​អាច​បន្ត​ការប្រើប្រាស់​សេវា​អ៊ីនធឺណិត​ទូរស័ព្ទដៃ​តាមរយៈ DATA ដែល​ក្រុមហ៊ុន​ផ្តល់ជូន​បន្ថែម 4GB ជា​រៀងរាល់ខែ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុមហ៊ុន​បាន​បន្ថែម​ជូន​អតិថិជន​នូវ ស៊ីម​កាត​មិត្ត​ហ្វូ​ន​ចំនួន ២​លេខ សម្រាប់​ខ​ល​រកគ្នា​ដោយ​ឥតគិតថ្លៃ ២៤​ម៉ោង លើ ២៤​ម៉ោង ជា​រៀងរាល់ខែ ថែម​ទៀតផង​។ ទាំងនេះ​គឺជា​អត្ថប្រយោជន៍​ដែល​អាច​សន្សំសំចៃ​ការចំណាយ​ជូន​ដល់​អតិថិជន​ដែល​កំពុង​ប្រើប្រាស់​សេវា Internet Wi-Fi របស់​មិត្ត​ហ្វូ​ន​ទាំងអស់​នៅ​ទូទាំងប្រទេស​កម្ពុជា​៕​អត្ថបទ ក្រុមហ៊ុន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114