BREAKING NEWS
Search

ផ្សិតប៉ក់​ ផ្ដល់ប្រាក់ចំណូលដល់​សហគមន៍​តំបន់កាពារធម្មជាតិព្រៃក្តា ប្រហែល១១ម៉ឺនដុល្លា

ភ្នំពេញ៖ ផ្សិតប៉ក់ ឫផ្សិតផូងផាំង ជាប្រភេទផ្សិត​ធម្មជាតិ មានរសជាតិឆ្ងាញ់ និងដុះក្នុងរដូវភ្លៀងធ្លាក់ ត្រូវបាន​ឈ្មួញ​ប្រមូលទិញគ្មានសល់ ព្រមទាំងផ្ដល់ប្រាក់ចំណូលសមរម្យដល់ប្រជាសហគមន៍ទៀតផង។

លោក សាយ សំអាល់ ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានឲ្យដឹងថា តាមកំណត់ត្រា របស់អ្នក​ប្រមូល​ទិញ​ក្នុង​សហគមន៍ គិតចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ នេះ ការប្រមូលផ្សិតប៉ក់ ជា​មធ្យម​មួយគ្រួសារប្រមូលបានប្រមាណ១៣៣គីឡូក្រាម ហើយ លក់បានប្រាក់ជាមធ្យម៣៩៩០០០០រៀល គឺជិត ​១០០០ដុល្លារ។

លោកថា បើគិតជាចំណូលរួមក្នុងសហគមន៍តំបន់កាពារធម្មជាតិព្រៃក្តា នៃដែនជម្រកសត្វព្រៃគូលេន​ព្រហ្ម​ទេព ខេត្តព្រះវិហារ​ គឺទទួលប្រាក់ប្រហែល១១ម៉ឺនដុល្លា។

ក្រុមឈ្មួញធ្លាប់បាននិយាយថា ផ្សិតប៉ក់លក់បានតម្លៃខ្ពស់ និងលក់ឲ្យទៅឈ្មួញយកទៅ​លក់បន្តនៅប្រ​ទេស​ថៃ​ ​ ៕

ចុចអាន៖ កម្ពុជា ទទួលប្រាក់​តម្កល់​ពីអ្នកដំណើរបរទេសសរុប​៩លានដុល្លារ