BREAKING NEWS
Search

៣ ចំណុច នៃសមត្ថភាព​ដឹកជញ្ជួនរបស់ព្រលាន​យន្តហោះ​ថ្មី​ភ្នំពេញ​  4f 

ភ្នំពេញ ៖ ព្រលានយន្តហោះថ្មីនេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ១៥០០លានដុល្លារ ដែលជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាច​ឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចត​បាន​។

ក្រុមហ៊ុនវិនិយោគមាន​មហិច្ឆតា​ ​អភិវឌ្ឍន៍​ព្រលានយន្ត ហោះថ្មីនេះឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី។

សមត្ថភាពអាកាសយានដ្ឋានបន្ទាប់ពីសាងសង់រួច៖

– ឆ្នាំ ២០២៣ ទទួលអ្នកដំណើរ ១៣ លាននាក់

– ឆ្នាំ២០៣០ ទទួលអ្នកដំណើរ ៣០ លាននាក់

– ឆ្នាំ២០៥០ ទទួលអ្នកដំណើរ ៥០ លាននាក់

គម្រោង​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថាបនាលើដីទំហំ ប្រមាណ ២ ៦០០ ហិតតា មានបណ្តោយ ប្រមាណ ៦ គីឡូម៉ែត្រ និងទទឹងប្រមាណ ៤ គីឡូម៉ែត្រ ។ ​ដំណើរការ​ នៃការសាងសង់ព្រលាន​ អន្តរជាតិ​ភ្នំពេញថ្មីនេះ អាចនឹងរួចរាល់នៅឆ្នាំ២០២៣ ខាងមុខនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២០ លោក ម៉ៅ ហាវណ្ណាល់ ​រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរស៊ីវិល​ បាន​ចុះហត្ថលេខាលើផែនការមេចុងក្រោយ នៃគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ​ ជាមួយអ្នកឧកញ៉ា ពុង ឃាងសែ ប្រធានក្រុមហ៊ុន OCIC ដែលមាន​ទីតាំងស្ថិតនៅក្នុង ស្រុកកណ្តាលស្ទឹង ស្រុកស្អាងខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ៕