បើមិនចេះប្រជែង មិនគួរចេញរកស៊ីខ្លួនឯងទេ!

ស្តាប់មើលទៅពិតជាគួរឱ្យរំភើបណាស់ ដែលអ្នកណាម្នាក់​នឹងចាប់ផ្តើមអាជីវកម្មថ្មីមួយ តូចក្តី ធំក្តី ប៉ុន្តែ មនុស្ស​ជាច្រើន បាន​សួរខ្លួនគេថា ហេតុអ្វីបានជា មិនក្លាយជាសហគ្រិនជោគជ័យបាន?

មួយក្នុងចំណោមលក្ខខណ្ឌ័​ដ៏សំខាន់នានាគឺ ប្រសិន​បើយើង​គ្មានគុណសម្បត្តិប្រកួតប្រជែង ឬមិនដែលបានបង្វឹកផ្នែកនេះ​ទេវាលំបាកហើយ។

ការរកស៊ីជាសមរភូមិប្រយុទ្ធ បើអ្នកមិនមុត ការលក់ដូរនោះ មិនអាច​បាន​ប្រាក់ចំណូលទប់ទល់រួច​លើថ្លៃឈ្នួលទីតាំង បុគ្គលិក ទឹក ភ្លើងនិង​សារធាតុដើម​នៃលិតផលទេ ។​ដូច្នេះហើយ ក្នុងរយៈពេល ៦ ខែ មនុស្ស​ជាច្រើន​បាន​បិទទ្វា​ហាង ដោយខាតបង់ប្រាក់។

វាជាការងាយស្រួលក្នុងការស្តីបន្ទោស ថាបរាជ័យរបស់យើង​ដោយហេតុផលនេះ​នោះ ប៉ុន្តែ​ជាការពិត អ្វីក៏ដោយ​មិនធានា​ជោគជ័យបានទំាងអស់ទេ​ប៉ុន្តែ អាចធានា​បរាជ័យបាន ប្រសិន​បើ​យើងមិនចេះ​វិធីសាស្ត្រ​ត្រឹមត្រូវច្បាស់លាស់ ក្នុងការ​ប្រកួតប្រជែង។

សាជីវកម្មដែលមិនមានភាពច្នៃប្រឌិតនិង​មិនមានភាពខុសគ្នាពីតូបផ្សេង ដែលអតិថិជន អាចរក​ទិញបាននៅកន្លែងផ្សេងទៀត បញ្ហានេះបង្ហាញថា ម្ចាស់​អាជីវកម្ម មិនប្រើធនធានថ្មី ឬគំនិត​ថ្មី ដែលអ្នកដទៃមិនទាន់មាននោះទេ។ នេះបង្ហាញ​ថា​កម្រិតប្រកួតប្រជែង​របស់យើង គ្មាន​ឬខ្សោយ​។

នេះជា​សម័យ​កាល  អ៊ីនធឺណិតដែលអ្នកមិនត្រឹមតែប្រកួតប្រជែងជាមួយមនុស្សក្នុងតំបន់ ក្នុងសង្កាត់ ក្បែរ​ផ្ទះ ប៉ុណ្ណោះទេ តែ​យើងកំពុងរស់់​ប្រកួតប្រជែងនឹងមនុស្សគ្រប់គ្នាដែល​យើង​ចង់បានមកជាអតិថិជន។

ការប្រកួតប្រជែងរវាងក្រុមហ៊ុនឬហហាងទំនិញ សេវាកម្មណា ដែលមាន​ផលិតផលនិងសេវាកម្មស្រដៀងគ្នា ដោយមានគោលដៅទទួលបានប្រាក់ចំណូល ប្រាក់ចំណេញនិងកំណើនចំណែកទីផ្សារ។

ការប្រកួតប្រជែងទីផ្សារជំរុញឱ្យក្រុមហ៊ុនបង្កើនបរិមាណនៃការលក់ ដោយប្រើប្រាស់សមាសធាតុទាំងបួននៃល្បាយទីផ្សារដែលត្រូវបានគេហៅថាទាំងបួន Four P’s។

 

ឡាហ្សូលី