អ្នកស្រុក​ពួក ​៖ កំពុង​គិតថា​ធ្វើ​អី​ជាមួយ​ដី​១​ហិកតា​ទើប​ទិញ​បាន ដល់​ត្រូវ​៥០​លាន​រៀល​ពី​ស្រា​បៀរ កម្ពុជា ប៉ាច់ ដឹង​តែ​បង្កើត​កសិដ្ឋាន​បាន​មួយ​ហ្មង​

អ្នកស្រុក​ពួក ខេត្តសៀមរាប ម្នាក់​ទៀតហើយ គឺ​លោក ឡោ ធា បាន​ត្រូវ​រង្វាន់​ធំ​ពី ស្រា​បៀរ កម្ពុជា នា​រាត្រី​ថ្ងៃទី​២៧ មករា កន្លងទៅ គ្រា​ដែល​លោក​ពិសា​ស្រា​បៀរ​នេះ​ជួបជុំ​ជាមួយ​សាច់ញាតិ​ប្រមាណ​៤​ទៅ​៥​នាក់ ធ្វើឱ្យ​ក្តីកង្វល់​ក្នុង​ចិត្ត​របស់លោក​បាន​រសាយ​។​

​លោក​ថា​៖ «​ខ្ញុំ​បាន​ទិញ​ស្រា​បៀរ កម្ពុជា កន្លះ​កេស​តែប៉ុណ្ណោះ ដើម្បី​ហូប​ជជែក​គ្នា​លេង​ជាមួយ​បងប្អូន​។ ផឹក​ដល់​កំប៉ុង​ទី​១០ ខ្ញុំ​គាស់​មក​ឃើញ​លេខ​៥០ នឹកភ្នក​ភ្លាម​ថា​ដឹង​តែ​ត្រូវ​៥០​ដុល្លារ​ហើយ ស្រាប់តែ​ពេល​ខ្ញុំ​ផ្ទៀង​ឱ្យ​ច្បាស់ ខ្ញុំ​ឡើង​បាត់មាត់ឈឹង​តែម្តង​ពេលនោះ​។ បងប្អូន​ខ្ញុំ​ក៏​សួរ​ម៉េច​ហើយ ខ្ញុំ​អត់​និយាយ​ច្រើន ក្តាប់​ក្រវិល​កំប៉ុង​ឡើង​ជាប់​បាន​ស្រែក​ហ៊ោ​ថា​ត្រូវ​៥០​លាន​ហើយ​»​។

​លោក​ក៏បាន​បញ្ជាក់ថា បើទោះបីជា​លោក​ជា​អ្នកទិញ​ស្រា​បៀរ កម្ពុជា និង​ជា​អ្នក​គាស់​ផ្ទាល់ ប៉ុន្តែ​ទឹកប្រាក់​នេះ​លោក​មិន​យកតែ​ម្នាក់ឯង​ទេ​។ លោក​នឹង​ចែក​ខ្លះ​ឱ្យ​សាច់ញាតិ​របស់លោក ព្រោះនេះ​រាប់​ថា​ជា​ប្រាក់​សំណាង​រួម​។ សល់​ប៉ុន្មាន​លោក​នឹង​យកទៅ​ទិញ​ពូជ​សត្វ​ជ្រូក និង​ទា ដើម្បី​ចិញ្ចឹម​លើដី​ទំនេរ​ដែល​លោក​ទើបនឹង​ទិញ​បាន​១​ហិកតា​នោះ​ឱ្យមាន​ប្រយោជន៍​កើតជា​ផល​តទៅ​ថ្ងៃមុខ​ផងដែរ​៕

​ពិសា​ដោយ​ការទទួលខុសត្រូវ​!



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114