មកដល់​ស្រុក​ខ្មែរ​វិញ​ហើយ​! អ្នកឈ្នះ​ទាំង​៣៨​នាក់ ​ទៅ​ចក្រភព​អង់គ្លេស​ពី​ក្រវិល​កំប៉ុង ស្រា​បៀរ កម្ពុជា ជាមួយ​អនុស្សាវរីយ៍​មិន​អាច​បំភ្លេច​បាន​

ភ្នំពេញ​ ៖ អ្នកឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ទៅ​ចក្រភព​អង់គ្លេស​ទាំង​៣៨​នាក់ ដែល​ចេញដំណើរ​ពី​កម្ពុជា​កាលពី​៥​ថ្ងៃមុន បាន​ត្រឡប់​មកដល់​ទឹកដី​កំណើត​វិញ​ហើយ ជាមួយ​ស្នាមញញឹម និង រូបភាព​ នៃ​ដំណើរ​កម្សាន្ត ដែល​ពោរពេញ​ដោយ​ភាព​សប្បាយ​រីករាយ​ខ្លាំង​បំផុត​។

អូស​វ៉ា​លី​ជាមួយនឹង​ស្នាមញញឹម ដើរចេញ​តាម​ច្រក​មកដល់​របស់​អ្នកដំណើរ នៃ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អ្នកនាង លាភ ស៊ីណា អ្នកឈ្នះ​រង្វាន់​ម្នាក់​ក្នុងចំណោម​អ្នក​ទាំង​៣៨​នាក់ បាន​បង្ហាញ​អារម្មណ៍​របស់ខ្លួន​ថា ដំណើរ​កម្សាន្ត​នេះ ពិតជា​រីករាយ​បំផុត​ក្នុង​ឆាកជីវិត​របស់​អ្នកនាង​។

លាភ ស៊ីណា បន្ថែមថា ​៖ «​ចក្រភព​អង់គ្លេស គឺជា​ទឹកដី​ដ៏​ស្រស់​ស្អាត​បំផុត​មួយ​ក្នុង​ក្តី​ស្រមៃ​របស់ខ្ញុំ​ជា​យូរ​មកហើយ ដោយ​មិនដឹងថា​ តើ​នឹង​សម្រេច​ក្តី​ស្រមៃ​នេះ​របៀប​ណា​នោះ​ឡើយ​។ ខ្ញុំ​សូម​អរគុណ​ដល់​ក្រុមហ៊ុន ស្រា​បៀរ កម្ពុជា ដែល​ផ្តល់នូវ​រង្វាន់​នេះ​សម្រាប់​ពលរដ្ឋ​កម្ពុជា ដែល​តែងតែ​គាំទ្រ​ផលិតផល​មួយ​នេះ និង​ធ្វើតាម​ការសន្យា​របស់​ខ្លួន​ចំពោះ​អតិថិជន​»​។

អ្នកនាង​បន្តទៀតថា​ ៖ «​អ្វីដែល​ខ្ញុំ​មិនអាច​បំភ្លេចបាន គឺ​បាន​ទស្សនា​ដោយ​ផ្ទាល់​ការប្រកួត​បាល់ទាត់​យក​ពាន​លី​ក​កំពូល​របស់​អង់គ្លេស រវាង​ក្រុម Manchester City និង​ក្រុម Crystal Palace នៅក្នុង​ពហុ​កីឡដ្ឋាន Ethihad Stadium តែម្តង រួមជាមួយ​បទពិសោធន៍​នៃ​ការហាត់​លេង​បាល់ទាត់​ជាមួយ​គ្រូបង្វឹក Manchester City​។ ចំណែកឯ​ទិដ្ឋភាព​ដ៏​ស្រស់ត្រកាល ​នៃ​ទីក្រុង​ឡុង​ដ៍ ដែល​មានដូចជា នាឡិកា Big Ben ដ៏​ធំ​កណ្តាល​ទីក្រុង​ឡុង​ដ៍ សួន​ដ៏​ស្រស់ស្អាត​នៃ​រាជវាំង បាក់​ឃី​ង​ហាំ Buckingham របស់​ម្ចាស់ក្សត្រី Elizabeth និង វិមាន​ព្រឹទ្ធសភា Westminster និង អតីត​រាជវាំង Winsor Castle គឺ​ពិតជា​ស្រស់ស្អាត​ខ្លាំងណាស់​សម្រាប់​ដំណើរ​កម្សាន្ត​នេះ​»៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114