សង្ឃឹម​ថា រង្វាន់​៥០​លាន​រៀល ពី​ស្រា​បៀរ​កម្ពុជា​នេះ អាច​ចូលរួម​ចំណែក​ដោះស្រាយ​ថ្លៃ​ចំណាយ​លើ​ការ​ព្យាបាល​មនុស្ស​ជាទី​ស្រលាញ់​បាន​ខ្លះ​

ជា​អាណាព្យាបាល អ្នកណាៗ​ក៏​ស្រលាញ់ និង បារម្ភ​ពី​កូន​ដែរ ជាពិសេស​ពេល​កូន​ឈឺ​តែម្តង មិន​ថា​ជា​អ្នកមាន​ធូរធារ ឬ មិនសូវមាន​លទ្ធភាព​នោះទេ​។

ដូចគ្នានេះដែរ លោក ម៉ម សុផាន់​ណា ពលរដ្ឋ​ម្នាក់​រស់នៅ​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ មានមុខ​របរ ​ជា​អ្នក​បើកឡាន​បែន ដែល​កំពុងតែ​រង​សម្ពាធ​បារម្ភ​ពី​កូន​ដែល​កំពុងតែ​ឈឺ​រលាក​ពោះវៀន​ធ្ងន់ធ្ងរ​បាន​រៀបរាប់ថា​៖ « ពេល​ដែល​គ្រូពេទ្យ​ប្រាប់ថា​កូន​ខ្ញុំ​ឈឺ​រលាក​ពោះវៀន​ហើយ ខ្ញុំ​ធ្លាក់​ថ្លើម​ក្តុក តែម្តង ដោយ​បារម្ភ​និង​អាណិត​កូន​ព្រោះ​មាន​កូន​តែមួយ​ផង ហើយ​ត្រូវ​មក​តទល់​ជាមួយ​ជំងឺ​ធ្ងន់ធ្ងរ​អញ្ចឹង​ទៀត ហើយ​ក្តីបារម្ភ​មួយទៀត​នោះ​ គឺ​ឈឺ​ចំពេល​ដែល​ខ្ញុំ​មិនមាន​សល់​ប្រាក់​សន្សំ​អ្វី​សោះ​ដើម្បី​បង់ថ្លៃ​សេវា​ព្យាបាល និង ថ្នាំសង្កូវ​»​។​

​លោក​បន្តទៀតថា​៖ « កូន​ឈឺ​ផង និង ស្ទើរ​លទ្ធភាព​បង់ថ្លៃ​ពេទ្យ​ផង វា​ដូចជា​តានតឹង​ផ្លូវ​អារម្មណ៍​បន្តិច​សម្រាប់​ខ្ញុំ ហើយក៏​នឹកឃើញ​ថា ​ចង់​ដាក់​ស្រា​បៀរ​១​កំប៉ុង ដើម្បី​កាត់សាញ តែ​មិន​ទៅ​ដឹងអី វា​ពិតជា​កាត់សាញ​មួយ​ទំហឹង​មែន ហើយ​ជួយ​ដោះស្រាយ​កង្វល់​ថ្លៃ​ចំណាយ​ការ ព្យាបាល​មួយចំណែក​ធំ​ទៀត ដោយសារតែ​គាស់​ក្រវិល​កំប៉ុង​មក ស្រាប់តែ​ឃើញ​លេខ ៥០​លាន​រៀល លើ​ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា ខ្ញុំ​ពិតជា​ធូរចិត្ត​ច្រើន​មែន​។​”

​លោកស្រី គង់ កុសល នាយិកា​ទីផ្សារ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា​បាន​សម្តែង​ក្តី​សាទរ និង ជូនពរ​លោក សុផាន់​ណា យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​សូម​អបអរសាទរ​ដល់​លោក សុផាន់​ណា ដែល​បាន ឈ្នះ​រង្វាន់​ទឹកប្រាក់​សុទ្ធ ៥០​លាន​រៀល កាលពី​ថ្ងៃទី ៣០ ធ្នូ កន្លងទៅ​ពី​ស្រា​បៀរ​កម្ពុជា ហើយ សង្ឃឹមថា​ទឹកប្រាក់​នេះ​នឹង​អាច​ចូលរួមចំណែក​ជួយ​គាត់​បាន​ច្រើន​ជាពិសេស​រឿង​កូន​គាត់​ឈឺ តែម្តង ព្រោះ​ទឹក​ចិត្តជា​អាណាព្យាបាល​ប្រាកដជា​ពិបាក​ណាស់​ពេល​ជួប​ស្ថានភាព​បែបនេះ​»​។

​ពិសា​ដោយ​ការទទួលខុសត្រូវ​!



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114