BREAKING NEWS
Search

កងកម្លាំងនាំមុខមួកខៀវកម្ពុជា ៨០នាក់នៅ​ប្រទេសម៉ាលី បានធ្វើ​មាតុភូមិនិវត្ត និង​ត្រូវដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក ១៤ថ្ងៃ​

កងកម្លាំងនាំមុខមួកខៀវកម្ពុជា ៨០នាក់ ដែលបម្រើការក្នុងកងអនុសេនាធំវិស្វកម្មព្រលានយន្តហោះលេខ៨៩១ ដែលបានបញ្ចប់បេសកកម្ម អ.ស.ប សាធារណរដ្ឋម៉ាលី ប្រកបដោយជោគជ័យបាន​ធ្វើ​ដំណើរមាតុភូមិនិវត្តរបស់កាលពីយប់ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០២០​ វេលាម៉ោង ២០៖៣០នាទី​។

លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព​បាន​អញ្ជើញ​ទទួល​បាន​ស្វាគមន៍ និង​បានបញ្ជាក់​ថា កម្លាំងមួកខៀវកម្ពុជា ដែលធ្វើមាតុភូមិនិវត្តន៍ ក្រោយបញ្ចប់បេសកកម្មអង្គការសហប្រជាជាតិ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងមានក្រុមគ្រូពេទ្យដែលមានជំនាញ សម្រាប់មើលថែដល់ពួកគាត់ទាំងអស់គ្នាមុនពេលទទួលបានឱ្យជួបជុំគ្រួសារ។

មជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព បានរៀបចំកន្លែងចត្តាឡីស័កមាន ២ទីតាំងគឺនៅវិទ្យាស្ថានគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព ស្រុកឧដុង្គ និងនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ស្រុកភ្នំស្រួច៕

អត្ថបទ៖ជលសា

ចុចអាន៖ ខេត្ត​សៀមរាប​បង្កើត​ក្រុម​ការងារ​តាមដាន ក្រុម​អ្នក​វាតដី​ធ្វើ​ជា​កម្មសិទ្ធិ