ជប៉ុន​ស្នើ​កម្ពុជា ​បន្ធូរបន្ថយ​វិធានការលើមន្ត្រីជំនាញរបស់ខ្លួន
BREAKING NEWS
Search

ជប៉ុន​ស្នើ​កម្ពុជា ​បន្ធូរបន្ថយ​វិធានការលើមន្ត្រីជំនាញរបស់ខ្លួន

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បាន​ស្នើដល់​រដ្ឋមន្ត្រី​ក្រសួងសាធារណការ និង​ដឹកជញ្ជូន ពិចារណាលើការ​បន្ធូរបន្ថយ​ចំពោះវិធានការ និងការបង្ការមេរោគកូវីដ-១៩ចំពោះ មន្ត្រីជំនាញការ និងអ្នកបច្ចេកទេសជប៉ុន ដែលត្រូវមកបំពេញការងារលើ​គម្រោងអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត​ នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា។​

នៅក្នុងជំនួបជាមួយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃ​ទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ លោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំ​ព្រះរាជាណា​ចក្រ​កម្ពុជា បានលើកឡើងថា មន្ត្រីជំនាញការ និងអ្នកបច្ចេកទេសជប៉ុន ​លក្ខណ​មួយចំនួន​បាន​ធ្វើឲ្យរាំងស្ទះ​ដល់​ការធ្វើដំណើរបស់មន្ត្រីអ្នកជំនាញការជប៉ុន ដែលត្រូវមកបំពេញការងារលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធរូបវន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកទួតជប៉ុន ស្នើឲ្យពិចារណាលើការបន្ធូរបន្ថយចំពោះវិធានការ និងការបង្ការមេរោគកូវីដ-១៩ចំពោះ មន្ត្រីជំនាញការ និងអ្នកបច្ចេកទេសជប៉ុន ដែលត្រូវមកបំពេញការងារ នៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា លោកនឹង​លើក​បញ្ហានេះទៅក្រសួងសុខាភិបាល ដើម្បីពិចារណា​លទ្ធភាព​បន្ធូរបន្ថយ​ចំពោះ​ការអនុវត្ត​វិធានការ និងការ​បង្ការ​មេរោគកូវីដ-១៩នៅកម្ពុជា ដើម្បីឲ្យមន្ត្រីជំនាញការ និងអ្នកបច្ចេកទេសជប៉ុន អាចមក​បំពេញ ការងារនៅ​កម្ពុជា ដោយគ្មានភាពរាំងស្ទះ។

លោកទេសរដ្ឋមន្ត្រី ​ក៏បាន​គួសបញ្ជាក់​អំពីដំណើរការរលូននៃ​គម្រោង​សាងសង់​ពង្រីក​ និងលើក​កម្ពស់​គុណភាព​ផ្លូវជាតិលេខ៥ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងសាងសង់​ពង្រីកនិងលើកកម្ពស់គុណភាពផ្លូវជាតិលេខ២និង២២ និងគម្រោងអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធមួយ​ចំនួន​ផ្សេងទៀត ក្នុងអំឡុងពេលដែលពិភពលោកកំពុងទទួលរងនូវការឆ្លងរាតត្បាត ពីមេរោគកូវីដ-១៩ ដែលក្នុង​នោះរួមមានកម្ពុជាផងដែរ៕

ចុចអាន៖ មក​​ដឹង​​តម្លៃ​​ពន្ធ​ប្រថាប់​ត្រា​ ៤% ​និង​តម្លៃ​សេវា​សាធារណ ពេល​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត