សម្តេចតេជោ៖ កម្ពុជាគ្មានទំនាស់ការទូត ជាមួយប្រទេសម៉ាឡេស៊ីនោះទេពាក់ព័ន្ធបញ្ហាជំងឺ Covid-19
BREAKING NEWS
Search

សម្តេចតេជោ៖ កម្ពុជាគ្មានទំនាស់ការទូត ជាមួយប្រទេសម៉ាឡេស៊ីនោះទេពាក់ព័ន្ធបញ្ហាជំងឺ Covid-19

ថ្លែង​ក្នុង​ពិធី​បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ដែលពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ​កាលពីល្ងាច​ថ្ងៃ​ទី២០ ខែកុម្ភៈ​នេះ សម្តេច​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​បានមាន​ប្រសាសន៍​ថា​ កម្ពុជាគ្មានទំនាស់ការទូតជាមួយប្រទេសម៉ាឡេស៊ីនោះទេពាក់ព័ន្ធបញ្ហាជំងឺ Covid-19 ក្រោយពីរដ្ឋាភិបាលម៉ាឡេស៊ី ប្រកាសថា បានរកឃើញស្រ្តីវ័យចំណាស់ជនជាតិអាមេរិកអាយុ៨៣ឆ្នាំម្នាក់ មានផ្ទុកវីរ៉ុសកូរ៉ូណាវិជ្ជមាន បន្ទាប់ពីបានចាកចេញពីកម្ពុជា ហើយបន្ទាប់មកត្រូវបានក្រសួងសុខាភិបាលកម្ពុជា ទាមទារឲ្យម៉ាឡេស៊ី ត្រួតពិនិត្យឡើងវិញតែប៉ុណ្ណោះ ដូច្នេះកម្ពុជាគ្មានទំនាស់ការទូតជាមួយម៉ាឡេស៊ីនោះទេ។

សម្តេច​បានបន្ថែម​ថា​ បញ្ហាជំងឺកូវីដ១៩ ពេលនេះមិនទាន់ត្រូវបានបិទបញ្ចប់នោះទេ។ សម្តេចតេជោ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា គ្មានភាពចាំបាច់អ្វីត្រូវលាក់បាំង ប្រជាពលរដ្ឋពីបញ្ហាជំងឺកូវីដ១៩នោះឡើយ ក្នុងពេលដែលរាជរដ្ឋាភិបាលមានស្មារតីទទួលខុសត្រូវគ្រប់គ្រាន់ចំពោះប្រជាពលរដ្ឋខ្មែរ ដែលរហូតមកដល់ពេលនេះគ្មានពលរដ្ឋខ្មែរយើងណាម្នាក់កើតជម្ងឺនេះទេ។ កម្ពុជាគ្មានទំនាស់ការទូតជាមួយប្រទេសម៉ាឡេស៊ីនោះទេពាក់ព័ន្ធបញ្ហាជំងឺកូវីដ១៩ ក្រោយពីរដ្ឋាភិបាលម៉ាឡេស៊ី ប្រកាសថាបានរកឃើញស្រ្តីវ័យចំណាស់ជនជាតិអាមេរិកអាយុ៨៣ឆ្នាំម្នាក់មានផ្ទុកវីរ៉ុសកូរ៉ូណាវិជ្ជមាន បន្ទាប់ពីបានចាកចេញពីកម្ពុជា ហើយបន្ទាប់មកត្រូវបានក្រសួងសុខាភិបាលកម្ពុជា ទាមទារឲ្យម៉ាឡេស៊ី ត្រួតពិនិត្យឡើងវិញតែប៉ុណ្ណោះ ដូច្នេះកម្ពុជាគ្មានទំនាស់ការទូតជាមួយម៉ាឡេស៊ីនោះទេ។

ស្រ្តីជនជាតិ​អាមេរិក​ម្នាក់​ ដែល​បា​នចេញ​ពីនាវា Westerdam ត្រូវបាន​អាជ្ញាធរម៉ាឡេស៊ី​រក​ឃើញ​មាន​ផ្ទុក​វីរុសកូរ៉ូណា​ កាលពីសប្តាហ៍​មុន​។ ម៉ាឡេស៊ី បានធ្វើតេស្តចំនួនពីរដងតាមសំណើរបស់កម្ពុជា ទៅលើស្ត្រីជនជាតិអាមេរិកកាំងហើយនៅតែបង្ហាញលទ្ធផលវិជ្ជមាន ក្រសួងសុខាភិបាលកម្ពុជាក៏បានស្នើឲ្យភាគីពាក់ព័ន្ធនៅក្នុងប្រទេសម៉ាឡេស៊ី ជួយបញ្ជាក់ពីលទ្ធផលតេស្តជាថ្មី។

អ្នកនាំពាក្យក្រសួងសុខាភិបាលលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បាននិយាយថា «ការទទួលស្គាល់លទ្ធផលតេស្តជំងឺកូរ៉ូណាថ្មី ឬកូវីដ១៩ណាមួយជាផ្លូវការបាន លុះត្រាតែមានការចូលរួមពីបញ្ជាក់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មិនមែនភាគីមួយបាននោះទេ»៕