កម្ពុជាលុបចោល​បម្រាម​​ មិន​ឱ្យជន​បរទេស​៦ ប្រទេសចូល​កម្ពុជា​

​កម្ពុជាបាន លុបចោល​បម្រាម​មិនឱ្យជន​បរទេស៦ ប្រទេសចូល​មក​កម្ពុជា​ ​ក្នុងនោះ​រួមមាន អ៉ីរ៉ង់ អ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក អាចចូលមកប្រទេសកម្ពុជាឡើងវិញបាន។ ​កម្ពុជា បាន​ដាក់​បម្រាម​ឱ្យ​មិន​ឱ្យភ្ញៀវបរទេស​មក​ពី​៦​ប្រទេស​ ​ចូល​ទឹក​ដី​កម្ពុជា​កាលពីថ្ងៃទី ១៤ និង១៥ ខែមីនា កកន្លង​ទៅ។ ប៉ុន្តែ​នៅ​ពេល​នេះ​ការ​ផ្អាក​នោះ ត្រូវ​បាន​លុប​ចោល​ហើយ ដូច្នេះ​អ្នក​ទាំង​នោះអាចចូល​ទឹក​ដី​កម្ពុជា​បាន​វិញ​។ ​ប៉ុន្តែ​ការ​ចូល​បាន​នេះ ត្រូវ​តែ​មាន​លិខិត​បញ្ជាក់​ពី​សុខភាព ​ថា​គ្មាន​ឆ្លង​មេរោគ Covid-19 ​នោះ​ទេ។ ​ដោយ​ជន​បរទេស ​ក៏​ត្រូវ​តម្រូវ​ឱ្យ​មាន​ធានា​រ៉ាប់​រង​សុខាភាព​យ៉ាង​តិច​៥​ម៉ឺន​ដុល្លារ៕

អានពិស្តារ៖