សាកលវិទ្យាល័យខេមប្រ៊ីជ សម្រេចចិត្ត​ឱ្យនិស្សិតរៀនតាមអនឡាញរហូតដល់ឆ្នាំ ២០២១

សាកលវិទ្យាល័យខេមប្រ៊ីជនៅចក្រភពអង់គ្លេសបានប្រកាសថា គេបានសម្រេចថា ផ្អាកការសិក្សាតទល់រហូតដល់ដំណាច់ឆ្នាំនេះដោយ​ការបង្រៀនទាំងអស់នឹងត្រូវធ្វើឡើងតាមអ៊ិនធឺរណែតរហូតដល់ឆ្នាំ ២០២១ ។
សេចក្តីប្រកាស​ប៉ុន្មាន​ម៉ោងចុងក្រោយនៃយប់ថ្ងៃពុធ (ម៉ោងនៅកម្ពុជា)បានធ្វើឱ្យCambridge​ក្លាយជាសាកលវិទ្យាល័យដំបូងបង្អស់នៅក្នុងប្រទេសអង់គ្លេសដែលបានលុបចោលការបង្រៀនទល់មុខគ្នាសម្រាប់ពេញមួយ​ឆ្នាំសិក្សា ២០២០-២១ ដោយសារតែជំងឺរាតត្បាត។

រយៈពេល ៨០០ ឆ្នាំនៃការស្វាគមន៍និស្សិតមកថ្នាក់រៀនCambridgeមិនដែលពើបប្រទះការសម្រេចចិត្ត​ដ៏ចម្រូងចម្រាស់បែបនេះពីមុនមកឡើយ។

វាទំនងជាមិនមែនជាសាកលវិទ្យាល័យចុងក្រោយក្នុងការធ្វើការសម្រេចចិត្ត​បែបនេះនោះទេព្រោះWHOទើបតែបានព្រមាន​បន្ថែម​ពីករណីថ្មីជាង១សែនឆ្លងត្រឹមមួយថ្ងៃម្សិលមិញ ហើយ​ការវិលមកធំជាងមុនរបស់​វីរុសកូវីដកំពុង​គំរាមកំហែងនៅជុំវិញពិភពលោក។

ខេមប្រ៊ីដបានអធិប្បាយថា ការបង្រៀនទាំងអស់នឹងត្រូវបានធ្វើឡើងស្ទើរតែពេញមួយឆ្នាំដោយការចាក់ផ្សាយតាមអ៊ិនធឺរណែតរហូតដល់រដូវក្តៅនៅចក្រភពអង់គ្លេសឆ្នាំ ២០២១ ។

សាកលវិទ្យាល័យCambridgeមាននិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រប្រមាណ ១២.០០០ នាក់។

សាកលវិទ្យាល័យអង់គ្លេសដ៏កំពូលមួយនេះ កំពុងព្រមានថា ពួកគេនឹងប្រឈមមុខវិបត្តិហិរញ្ញវត្ថុប្រសិនបើនិស្សិតសំរេចថាពួកគេមិនចង់បង់ថ្លៃសិក្សា ទេនោះ។

បច្ចុប្បន្នតម្លៃ​សិក្សា​មានចំនួនចាប់ពី៩.២៥០ ផោន (១៧.១៦០ ដុល្លារ) ក្នុងមួយឆ្នាំនៅក្នុងមហាវិទ្យាល័យនានា នៅសាកលវិទ្យាល័យ Cambridgeអង់គ្លេស។

ឡាហ្សូលី

កំណត់ត្រាស្លាប់ជាង១ពាន់នាក់ក្នុងមួយថ្ងៃពុធម្សិលមិញនៅប្រេស៊ីលកំពុង​រញ្ជួយអាមេរិកឡាទីន