គ្រោះថ្នាក់​ចរាចរណ៍​លើ​ផ្លូវ​ទឹក រវាង​កាណូត និង កាណូត បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ម្នាក់

បាត់ដំបង ​៖ ​យុវជន​ម្នា​ក់​ បាន​ស្លាប់​ភ្លាមៗ​នៅ​លើ​ផ្ទៃ​ទឹក ​ បន្ទាប់​ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​កើត​ឡើង​រវាង​កាណូត​ស្មាច់ និង កាណូត​ស្មាច់ ដូចគ្នា បណ្តាល​ឲ្យ​ភាគី​ម្ខាង​រងរបួស ហើយក៏​អាច​ស្លាប់ ដោយសារ​គួបផ្សំ​នឹង​ការ​ធ្លាក់​ទៅ​ក្នុង​ទឹក​ផង​ដែរ ដែល​អាច​ធ្វើ​ឲ្យ​យុវជន​រូបនោះ​លង់ទឹក​តែម្តង។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ផ្ទៃ​ទឹក​នេះ បាន​កើត​ឡើង​នៅវេលា​ម៉ោង​១០​និង​៤៥​នាទី ព្រឹក ថ្ងៃទី​១៣​ខែ ​ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ ពាម​អូរ​ព្រែក​ទាល់ ក្នុង​ក្រុមទី​១៥ ភូមិ ព្រែក​ទាល់​ ឃុំ កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ​ខេត្ត​បាត់ដំបង ​រវាង​កាណូត​ស្មាច់ និង​កាណូត​ស្មាច់។

របាយការណ៍​របស់​​សមត្ថកិច្ច ​បាន​បញ្ជាក់​ថា នៅ​ក្នុង​ភូមិសាស្ត្រ​ខាងលើ គឺ​ការ​បើកបរ​តាមផ្លូវ​ទឹក មាន​លក្ខណៈ​ដូច​ពស់​លូន គឺ​ត្រូវ​បើកបរ​កាត់​ត្រឹប វាង​ព្រៃ ដូច្នេះ​ហើយ​បានជា​កាណូត​ទាំង ២ នេះ មានការ​ប៉ះទង្គិច​គ្នា យ៉ាង​ពេញទំហឹង និង​បង្ក​ឲ្យ​ភា​គី​ម្ខាង​រង​របួស និង​ធ្លាក់ទឹក​តែម្តង ទើប​ឈាន​ដល់​ការបាត់​បង់ជីវិត។

របាយការណ៍​បាន​បន្តថា អ្នកបើកបរ​កាណូត​ដែល​ស្លាប់​នោះ​មាន ឈ្មោះ នី ដា ភេទ ប្រុស អាយុ ១៤ ឆ្នាំ មុខរបរ សិស្ស រស់នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ រីឯ​ភាគី​កាណូត​ម្ខាង​ទៀត ដែលជា​ភាគី បង្ក មាន ឈ្មោះ រ៉​ម សំបូរ ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ នេសាទ រស់នៅ​ភូមិ ឃុំ ជាមួយគ្នា។

ភ្លាមៗ​នោះដែរ កម្លាំង​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវ​ទឹកបាន​ចុះ​ត្រួតពិនិត្យ ដោយ​បច្ចុប្បន្ន​សព​ជនរងគ្រោះ ត្រូវបាន​សាច់ញាតិ​នាំ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ឯ​ជន​បង្ក​កំពុង​សាកសួរ​តាម​នីតិ​វិធី​ច្បាប់ នៅ​ស្នាក់ការ​ចរាចរណ៍​ជើង​ទឹក៕ សោ និយម​រ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114