BREAKING NEWS
Search

អភិបាលរដ្ឋធានីរបស់ប្រទេសវេណេហ្ស៊ូអេឡាទទួលមរណភាពដោយសារកូវីដ

អភិបាលក្រុង Caracas របស់ប្រទេសវេណេហ្ស៊ូអេឡាលោក Dario Vivas បានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ក្នុងវ័យ៧០ឆ្នាំបន្ទាប់ពីឆ្លងកូវីដអស់រយៈពេលជាង៣សប្តាហ៍។

លោក Vivas បានប្រកាសកាលពីថ្ងៃទី១៨ខែកក្កដាថា លោកបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ហើយទទួលការព្យាបាលដោយនៅដាច់ដោយឡែកពីគេ។

លោក Vivas បានបង្ហោះ​ Twitter នៅពេលនោះថា “ខ្ញុំសូមរាយការណ៍ថា ខ្ញុំបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩”។

មន្រ្តីវេណេហ្ស៊ូអេឡាផ្សេងទៀតដែលបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩រួមមានប្រធានសភាធម្មនុញ្ញជាតិ (ANC) លោក Diosdado Cabello ដែលទើបចេញពីមន្ទីរពេទ្យ, រដ្ឋមន្រ្តីក្រសួងប្រេងលោក Tareck El Aissami និងគណៈអភិបាលនិងអភិបាលក្រុងមួយចំនួនទៀតនៃប្រទេសអាមេរិកខាងត្បូងមួយនេះ៕

ចុចអាន៖ វៀតណាមកត់ត្រាការស្លាប់ដោយជំងឺកូវីដ១៩ ដំបូងបន្ទាប់ពីមានមេរោគឆ្លងឡើងវិញ

ចុចអាន៖ ទាហានម៉ារីនក្នុងក្រុមឧទ្ធម្ភាគចក្រធ្វើតេស្តវិជ្ជមានកូវីដ១៩មុនពេលដឹកលោក​ Trump បំពេញទស្សនកិច្ច

ប្រែសម្រួលដោយ​៖ វណ្ណវណ្ណ

ប្រភព៖ Xinhua