សញ្ញាមួយចំនួន បង្ហាញាថា ការងារ​សព្វថ្ងៃមិនមែន​ជាអាជីពយូរអង្វែងរបស់អ្នក

ពាក្យ​ថា​អាជីព ខុសពីការ​ងារ ។
ការងារ គឺជាអ្វីដែលគ្រប់គ្នា​ធ្វើដើម្បីរកប្រាក់ ជាទូទៅ វាតែងតែវបណ្តោះអាសន្នព្រោះយើង​តែង រកឱកាសដើម្បីនឹង​មានចំណូលប្រសើរជាងនេះ។

ចំណែក​​ អាជីព គឺជាសក្តានុពលមួយ​ដែល​វបង្កើត​ឱកាសការងារឱ្យយើង មិនថា​ចេញពីកន្លែងមួយ ក៏នៅតែមានកន្លែង​មួយទៀត​ដោយសារយើងមាន​អ្វីម្យ៉ាង​ដែលពួកគេកំពុង​ត្រូវការ​។

ការងារ មានផលប៉ះពាល់តិចតួចដល់អនាគតយើង ខណៈអាជីពវិញ រមែង ផ្តល់បទពិសោធន៍និងជំរុញអនាគតជីវិត​យើងទំាងមូល។ គេស្គាល់យើងបាន​ តាមរយៈអាជីព​របស់យើងដែលមាន​ស្នាដៃ​បន្សល់ទុក រួមមាន ការធ្វើជំនួញ ការងារតុបតែង ការងារជាអ្នកនិពន្ធ គ្រូពេទ្យ អ្នកច្បាស់​គ្រូបង្រៀន ស្ថាបត្យករ សិល្បករ ។ល។ គេស្គាល់អាជីព​របស់យើង​ទើបយើងមានទីផ្សារ អាច​ផ្លាសប្តូរកម្រិត​ចំណូល ឋានៈនិងតួនាទីបាន។

ចំណែក​សញ្ញាណ​មួយចំនួននេះវិញ បង្ហាញថា ការងារសព្វថ្ងៃ មិនបាន​ផ្តល់ប្រយោជន័អ្វី​ដល់អ្នកក្នុងការ​កសាងអាជីពឡើយ។

១ ឱកាសកសាងបណ្តាញតិចតួច

បានន័យធ្វើការនេះ ត្រូវចាំបាច់ នៅងងប់ងល់នៅមួយកន្លែង មិនស្គាល់គេឯង គ្មានឱកាស​ចេញ​ក្រៅ គ្មានឱកាសទំនានល់ទំនង ​គឺឈ្ងោកពីមួយថ្ងៃៗទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំំ។ កុំថាឡើយ បណ្តាញNetworkក្នុងសង្គម​ សូម្បីសង្សារ​ក៏​ប្រហែល​រកមិនបាននឹងគេផង។ មិនតែប៉ុណ្ណោះមនុស្ស​ខុសវ័យគ្នាពេក ក្លាយជារឿងហួងហែងប្រកាន់អាយុ គ្មានសិទ្ធិនិយាយស្តី ឬស្តាប់លឺ​តែរឿងមនុស្ស​ចាស់រអ៊ូ​ពីបញ្ហាជីវិត​គ្មាន​ពន្លឺនៃ​ការលើកទឹកចិត្ត។

២ មិនមានឱកាសលូតលាស់

បើការងារនោះ​ស្រូបទាញតែពីយើង​ហើយមិនដែលបង្រៀនយើងអ្វីថ្មី តើនៅដល់ណាទៀត? ទីនោះមិនមាន​អ្នកពូកែៗ​ក្នុងការ​បង្ហាញ​ពី​ចំណេះថ្មី ឬថាម​ពលលើកទឹកចិត្ត ការបន្តនៅគឺ​បំផ្លាញពេលវេលា​ក្នុងការឈានឡើង​នៃអាជីពនិមួយៗ ។​ គួរតែរកមធ្យោបាយ​ចូលរួមជាមួយ​កន្លែង​ថ្មីណា​ដែល​មាន​ការ​បណ្តុះបណ្តាលទៀងទាត់ មានមេដឹកនាំពេញដោយយុទ្ធសាស្ត្រនិងមាន​កត្តាជំរុញទឹកចិត្ត​ខ្ពស់ក្នុងការ​បង្កើន​សមត្ថភាពជំនាញនិង​អាជីព។

AY9RA6 I quit!

៣ រាល់ព្រឹកមិនចង់ទៅOffice
នេះជាការព្រមាន​ដ៏ធំមួយ ។ ប្រសិន​បើយើងក្រោកមកហើយ​បាក់ស្លុបជាមួយ​អារម្មណ៍ងង៉ក់ដូចក្មេង​តំអក់មិនចង់ទៅសាលា នោះ​បញ្ជាក់ច្បាស់ថា​ ទីកន្លែង​ការងាររបស់អ្នកគួរដូរចេញហើយ។វាមិនត្រូវគ្នានឹងបេសកកម្មផ្ទាល់ខ្លួនរបស់យើង ក្តីបំណង​របស់យើង​ទើបបានជាមិនជំរុញទឹកចិត្តឱ្យចង់​ធ្វើសោះ។

៤ គ្មានសិទ្ធិហារស្តី

បើសម្តីអ្នកសាបដូចទឹកទន្លេ​ ហើយ​អ្នកផ្សេង​និយាយអ្វីក៏ត្រូវចិត្តមេ ​អញ្ចឹង​បាន​ន័យ​ថា​ អ្នកគួរ​តែ​រកកន្លែង​ផ្សេងដែលឱ្យ​តម្លៃអ្នកជាងនេះហើយ។ ធ្វើជាមេដឹកនាំ ត្រូវ​ចេះ​ទទួលយកយោបល់បុគ្គលិក​ស្មើៗគ្នា​ កុំប្រកាន់ថា​ទុកចិត្ត​អ្នកណាស្តាប់តែអ្នកនោះ​ ដោយ​ហើយ​ទុកអ្នកផ្សេង​ទៅម្ខាង។ នេះជាកន្លែង​ធ្វើការ​ដែលកំពុង​បង្កើតគំនុំ និង​ភាព​ខ្មៅងងឹត​ ឱ្យ​អ្នកយល់ថា ពិភពលោកមួយ​​នេះ ពោរពេញ​ទៅដោយពិសពុល​ ប៉ុន្តែ​តាមការ​ពិតទៅពុំមែនទេ ​លោកនេះ​ធំធេងណាស់ ​មកតែពី​អ្នកខ្លួនឯង មិនព្រម​ចាកចេញពីចំណុចសុវត្ថិភាពComfort Zone ហើយ​ផ្សងព្រេងដើរកាត់ជីវិត​សាកមើល។ ជីវិតមនុស្ស​យើងមាន​១០ឆ្នាំ​ប៉ុន្មានដង​ ហេតុអ្វី​ត្រូវរង់ចាំដល់​ចាស់ជរា ស្លាប់ក្នុងបរិវេណ​មួយហ្នឹង​ ហើយមិនទុកឱកាសកសាងអាជីពសម្រាប់ខ្លួនយើង?

 

ឡាហ្សូលី​