Connect with us

សុខភាព

ការ​លើស​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត លើ​ស្ត្រី​មាន​ផ្ទៃពោះ​!

បានផុស

នៅ

អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត ​ត្រូវបាន​បញ្ចេញ​ពី​ក្រ​ពេញទី​រ៉ូ​អ៊ី​ត ដែល​មាន​រាង​ដូច​មេអំបៅ ស្ថិតនៅ​ផ្នែក​ខាងមុខ​ នៃ​ដើម​.ក ដើម្បី​ទ្រទ្រង់​ជីវិត​មនុស្ស​។

ការ​កើន​ឡើង​លើស​ពី​ប្រក្រតី​ នៃ​អ័រម៉ូន​​នេះ បង្ក​ឲ្យ​មាន​វិបត្តិ​សុខភាព​ធ្ងន់ធ្ងរ​។ ការ​កើនឡើង​លើស​ប្រក្រតី​ នៃ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​លើ​ស្ត្រី​មាន​ផ្ទៃពោះ មាន​អត្រា​រហូតដល់​០,២%​ នៃ​ស្ត្រី​មាន​ផ្ទៃពោះ ហើយ​វា​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ​ បើ​ពុំ​បាន​ទទួល​ការ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ និង​ទាន់​ពេល​វេលា​ទេ​នោះ​។​

​ក​) រោគសញ្ញា ​៖
– ការ​ស្រក​ទម្ងន់ ឬ​មិន​ឡើង​ទម្ងន់​ក្នុងកំឡុងពេល​មាន​ផ្ទៃពោះ ជា​សញ្ញា​មួយ​ដែល​ធ្វើ​ឲ្យ​យើង​គិតដល់​ជំងឺ​នេះ​
– ការ​ក្អួត​ខ្លាំង (​ចាញ់កូន​ខ្លាំង​)
– អស់កម្លាំង​
– បេះដូង​ដើរ​ញាប់​
– ហត់​
– ឆាប់​ខឹង ឆាប់​មួម៉ៅ​

​ខ​) មូលហេតុ​ ៖
– ជំងឺ Basedow ជា​មូល​ហេតុដែល​ជួបប្រទះ​ញឹកញាប់​ជាងគេ វា​កើតឡើង​ដោយសារ​ការបញ្ចេញ​អង់​ទីករ ភ្ញោច​ទៅលើ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត (Anticorps Anti-Récepteur de la TSH)
– ការកើនឡើង​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​ក្នុង​រយៈពេល​ខ្លី កើតឡើង​ដោយ​ការ​ភ្ញោ​ច​អ័រម៉ូន​របស់​គភ៌ (β-HCG) ទៅ​លើ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត ហើយ​វា​ត្រឡប់​ទៅរក​ភាព​ប្រក្រតី​វិញ​នៅ​ទ្រី​មាស​ទី​២ និង​ទី​៣
– ដុំ​ពក​ក​ច្រើន (Goitre multinodulaire toxique)
– ដុំ​ពក​ក (Adénome toxique)
– ការ​រលាក​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ផ្សេងៗ​ទៀត (Thyroïdites)

​គ​) ផលវិបាក ​៖
– ផលវិបាក​លើ​ម្តាយៈ​
• រលូត​កូន (Fausses couches spontanées)
• កូន​កើត​មិន​គ្រប់​ខែ (Prématurité)
• ការឡើង​សំពាធ​ឈាម​ពេល​មាន​ផ្ទៃពោះ (HTA gravidique)
• ក្រឡាភ្លើង (Pré-éclampsie)
• ខ្សោយបេះដូង (Insuffisance cardiaque)

– ផលវិបាក​លើ​ទារក​ក្នុង​ផ្ទៃៈ​
• រូបរាង​មិន​ប្រក្រតី (Malformation congénitale)
• ការលូតលាស់​យឺតយ៉ាវ (Retard de Croissance)
• កូន​ស្លាប់​ក្នុង​ផ្ទៃ (Mort in utéro)
• ការ​លើស​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​លើ​កូន (Hyperthyroïdie foetale)

​ឃ​) រោគវិនិច្ឆ័យ​ ៖
​ការធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​នេះ គឺ​ផ្អែកលើ​ការពិនិត្យ​ឈាម​មើល​កម្រិត​អ័រម៉ូន​​ក្នុង​ឈាម​
– ការកើនឡើង​នៃ T4 libre
– ការថយចុះ ​នៃ TSH
– ការស្វែងរក​មូលហេតុ​តាមរយៈ​ការធ្វើ​អេកូ​សាស្ត្រ​លើ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត និង​ការពិនិត្យ​ឈាម​រក​អង់​ទីករ ដែល​ភ្ញោ​ច​ទៅលើ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត (TRAK)

​ង​) ការព្យាបាល ៖
​ចំពោះ​ការព្យាបាល ត្រូវបាន​ធ្វើឡើង​ដោយ​ប្រើ​ថ្នាំ ដើម្បី​បន្ថយ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត ទៅតាម​កម្រិត​របស់​វា​។​

​ច​) ដំបូន្មាន​ ៖
– ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់រូប​គួរតែ​តេស្ត​ឈាម​មើល​កម្រិត​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​ឲ្យ​បាន​ឆាប់រហ័ស និង​ទាន់ពេល​វេលា​
– ស្ត្រី​ដែល​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ថា មាន​លើស​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត ត្រូវ​ប្រញាប់​មក​ពិគ្រោះ និង​ព្យាបាល​ជំងឺ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ផ្នែក​ជំងឺ​ក្រពេញ​ឲ្យ​បាន​ឆាប់​ជាទីបំផុត និង គោរព​តាម​ដំបូន្មាន​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​សុវត្ថិភាព​ម្តាយ និង​កូន​៕
​អត្ថបទ ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម