Connect with us

ព័ត៌មានអន្ដរជាតិ

បុត្រាស្ដេចស៊ុលតង់ប្រ៊ុយណេសោយទិវង្គទាំងវ័យក្មេង

បានផុស

នៅ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times បានឲ្យដឹងថា បុត្រារបស់ស្តេចស៊ុលតង់នៃប្រទេសប្រ៊ុយណេគឺព្រះអង្គម្ចាស់ Haji Abdul Azim បានសោយទិវង្គតកាលពីថ្ងៃសៅរ៍ ទី២៤ ខែតុលា ក្នុងព្រះជន្ម ៣៨ វស្សា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះអង្គម្ចាស់ Haji ‘Abdul’ Azim គឺជាព្រះរាជបុត្រាទី ២ របស់ព្រះចៅស៊ុលតង់ Hassanal Bolkiah នៃប្រទេសប្រ៊ុយណេ ហើយព្រះអង្គបានសោយទិវង្គតនៅម៉ោង ១០ និង ០៨ នាទីព្រឹក (ម៉ោងនៅប្រ៊ុយណេ) ។

ទន្ទឹមនោះមូលហេតុនៃការសោយទិវង្គតរបស់ព្រះអង្គមិនត្រូវបានបញ្ជាក់នោះទេ ប៉ុន្តែយោងតាមសេចក្តីរាយការណ៍ពីប្រភពព័ត៌មានពីប្រ៊ុយណេបានឲ្យដឹងថា ព្រះអង្គបានយាងចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយរយៈហើយ ដោយសារជំងឺមហារីកថ្លើម ។

ប្រភពនោះបាននិយាយថា រដ្ឋាភិបាលប្រទេសប្រ៊ុយណេក៏បានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេល ៧ ថ្ងៃផងដែរកាលពីថ្ងៃចន្ទ ទី២៦ ខែតុលា ។

ប្រសូតនៅទីក្រុងបង់ដាសេរីបេកាវ៉ាន់នាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ១៩៨២ ព្រះអង្គម្ចាស់ Abdul Azim បានសិក្សានៅសាលាអន្តរជាតិប៊្រុយណេ (ISB) វិទ្យាស្ថាន Raffles របស់សិង្ហបុរី និងសាកលវិទ្យាល័យ Oxford Brookes ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Straits Times

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម