កូវីដ១៩ កំពុងលេបត្របាក់ចោល​នូវ​វប្បធម៌នៃភាពជាតារាល្បីនៅអាមេរិក

រោគរាតត្បាតបានធ្វើឱ្យអន្តរាយដល់ទំនាក់ទំនងក្នុងចំណោមឥស្សរជន ទស្សនិកជន ទីផ្សារ​នៃឧស្សាហកម្មកម្សាន្ត និងអ្នកល្បីល្បាញនានា ដែលធ្លាប់តែ​មានទំនាក់ទំនងល្អជាមួយគ្នា។
អាមេរិកកំពុងមានវិបត្តិ ប៉ុន្តែអ្នកល្បីល្បាញជាច្រើននៅបន្ត​បន្លំចរិត ដូចជាអំពាវនាវថា «រក្សាភាពវិជ្ជមាន»ដូចជាសរសេរលើធ្វីតធើថា «អ្ហេ៎ហ្វេន យើងទាំងអស់គ្នានៅជាមួយគ្នាក្នុងវេលាលំបាកនេះ»តែតាមពិតអ្នកគំាទ្របានដឹងថា ខ្លួនខាតបង់ពេលវេលា​កម្រិត​ណាជាមួយ​មនុស្សទំាងនោះ។ New York Times

តារាសម្តែង Gal Gadot បានសរសេរទៅកាន់អ្នកគាំទ្រថា«ការនៅផ្ទះគឺជាមហាអំណាចរបស់ខ្ញុំ»  ខណៈ លោក Ryan Reynolds បានជំរុញឱ្យអ្នកគាំទ្ររបស់គាត់ «ធ្វើការរួមគ្នាដើម្បីបន្ថយការឆ្លង» នៅពេល Jennifer Lopez បានបង្ហោះវីដេអូនៃគ្រួសាររបស់នាងដែលកំពុងជ្រកកោននៅក្នុងទីធ្លាខាងក្រោយនៃអាគារដ៏ធំរបស់ Alex Rodriguez នៅទីក្រុង Miami ។

អ្នកតំណាងម្នាក់របស់ហ្វេនក្លឹប របស់ពួកតារាពិភពលោកដែលគេចាត់ថាជាតារាកំពូលៗបានឆ្លើយតបថា« យើងទាំងអស់គ្នាស្អប់អ្នក» ។

ក្នុងចំណោមផលប៉ះពាល់សង្គមនៃវីរុសកូវីដ ធ្លាក់ចុះយ៉ាងឆាប់រហ័សនូវការគោរពចំពោះបុគ្គលល្បីល្បាញដែលកាន់តែមើលឃើញច្បាស់ថា ពួកគេ​ល្បីដើម្បី​តែធ្វើជាឯកអគ្គរដ្ឋទូតនៃគ្រួសារ​អភិជន នៃផលិតផល និងសម្រាប់គំាទ្រអ្នកនយោបាយ ពិសេស​ប្រើប្រាស់ចិត្តស្រលាញ់របស់ហ្វេន ហើយចុងក្រោយ​រត់ទៅជ្រករស់សុខដុមរមនា​រៀងខ្លួន។
«នៅមានមុខមកហៅហ្វេនទៀត?»

ពួកគេតំណាងឱ្យការស្វែងរកទ្រព្យសម្បត្តិរបស់អាមេរិកតាមរយៈទេពកោសល្យភាពទាក់ទាញប៉ុន្តែនៅពេលសង្គមធ្លាក់ចុះក្នុងវិបត្តិសេដ្ឋកិច្ចចំនួនមនុស្សស្លាប់និងអនាគតរបស់មនុស្សគ្រប់គ្នាត្រូវបានសំចត  ភាពខុសគ្នារវាងអាហារ​បីពេល គ្រែដេក របស់ហ្វេន​និងតារាសំណព្វ កាន់តែលាតត្រដាងឱ្យ​ឃើញច្បាស់ ។ hashtag # guillotine2020 កំពុងលោតពេញInstagram។

នៅមិននៅ តារា​Pharrell Williams  បានស្នើសុំឱ្យហ្វេនគាត់ជួយបរិច្ចាគដល់អ្នកក្រ ពួកគេបង្ហាញការខឹងសម្បារ​យ៉ាងខ្លាំងលើហ្វេសប៊ុក ដោយប្រាប់តារាម្នាក់នេះ ឱ្យគាត់ឱ្យទុកលុយបន្តក្នុងហោប៉ៅផ្ទាល់ខ្លួននិងចូលនិវត្តពីអាជីពទៅ។
Kristen Bell និង Dax Shepard ក៏ត្រូវបានគេដៀលនិង​ចាត់ទុកថាមនុស្ស​អាត្មានិយម។

នេះជាពេលវេលាដ៏លំបាកមួយ ធ្វើឱ្យមនុស្សសម្លឹងបកក្រោយ​ហើយឃើញថា​ខ្លួនបានជួយគេឱ្យល្បីឈ្មោះទំាងគេនោះ ជាមនុស្ស​ប្រើចរិតសាធារណៈតែប៉ុណ្ណោះ។

ទោះបីតារាល្បី ៗ មិនមែនស្ថិតក្នុងចំណោមជនជាតិអាមេរិកដែលមានទ្រព្យសម្បត្តិច្រើនបំផុត​តួយ៉ាង  ទ្រព្យសុទ្ធរបស់ឡូប៉េស ស្មើត្រឹមមួយភាគរយនៃ ជេហ្វ បេសហ្សស(ថៅកែអាម៉ាហ្សូន)  ប៉ុន្តែហ្វេនខឹងថា តារាទំាងនោះ គឺជាអ្នកដែលមានទំនួលខុសត្រូវក្នុងការប្រាស្រ័យទាក់ទងជាមួយសាធារណជនទូទៅ ដែលហ្វេនៗនោះឯង​ជាអ្នកបានផ្តល់ឱ្យពួកគេ​នូវភាពងាយស្រួលក្នុងការរស់នៅមកទល់ឥឡូវក្នុងវិបត្តិគេនៅតែងាយស្រួល​ដដែលហើយបានប្រើសម្តីបែបទំនាក់ទំនងសាធារណៈទៀត។

វប្បធម៌របស់តារាល្បី ៗនៅអាមេរិក មិនត្រឹមតែសម្រាប់ការសម្តែងប៉ុណ្ណោះទេប៉ុន្តែសម្រាប់ទ្រព្យសម្បត្តិនិងការបង្អួតទ្រព្យ ម៉ាកខោអាវ​និងអចលនៈទ្រព្យ​ រៀបការកក្រើកប្រទេសជាមួយប្ជាតីសេដ្ឋី។ល។

ពេលគេ​កំពុង​ត្រូវនៅផ្ទះថប់បារម្ភ គេឃើញម៉ាដូណាកំពុងងូតទឹកផ្កាកុលាបត្រាំក្នុងអាង​ដ៏ប្រណីតមួយ។

មនុស្សដែលកំពុង​តែក្រពុលមុខ ម្នាក់ៗ យ៉ាងហោចណាស់ក៏មានអារម្មណ៍ថាមិនយុត្តិធម៌។

ស្រស់