ក្រុមហ៊ុន​ស៊ី​ង​ម៉ឹង សហការ​ជាមួយ​ក្រុមហ៊ុន Cellcard ផ្តល់ជូន​សេវាកម្ម​មើល​ទូរទស្សន៍​លើ​ទូរស័ព្ទដៃ​បាន​គ្រប់​ទីកន្លែង គ្រប់ពេលវេលា ជាមួយ Splus

ថ្មីៗ​នេះ​ក្រុមហ៊ុន​ស៊ី​ង​ម៉ឹង​បាន​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំៗ​ក្នុងប្រទេស​កម្ពុជា ដើម្បី​ផ្តល់ជូន​ការមើល​ទូរទស្សន៍​លើ​ទូរស័ព្ទដៃ​របស់លោក​អ្នក ជាមួយ​កម្មវិធី​ទូរទស្សន៍ Splus App ដែល​ដំណើរការ​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង Android ។

ឥឡូវនេះ​ក្រុមហ៊ុន​បាន​ធ្វើ​ការ​សហការ​ជាមួយ​ក្រុមហ៊ុន Cellcard បន្ថែម​ទៀត ដើម្បី​ពង្រីក​សេវាកម្ម​មើល​ទូរទស្សន៍​តាម​ទូរសព្ទដៃ​របស់​ខ្លួន​ឲ្យ​កាន់តែ​ទូលំទូលាយ​ដល់ដៃ​អតិថិជន​ដែល​ប្រើប្រាស់​សេវាកម្ម​ទូរស័ព្ទ​ចល័ត​របស់​ប្រព័ន្ធ Cellcard​។

Splus គឺជា​កម្មវិធី​ទូរស័ព្ទ​មួយ​ដែល​ផ្តល់​សេវាកម្ម​ទូរទស្សន៍​ផ្សាយ​ផ្ទាល់ និង អាច​ទស្សនា​បាន​នៅ​គ្រប់​ទីកន្លែង​ក្នុងប្រទេស​កម្ពុជា​។ វា​នាំមក​ជូន​លោកអ្នក​នូវ​ការកម្សាន្ត​ពេញលេញ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​អាច​ទស្សនា​ប៉ុស្តិ៍ ខ្មែរ ចិន និង​បរទេស ដែល​កំពុង​ផ្សាយ​ផ្ទាល់​ផងដែរ​។

Splus ក៏​មាន​មុខងារ Replay Function (Scroll Back) អនុញ្ញាត​ឲ្យ​អ្នក​អាច​មើល​ត្រឡប់​ទៅ​កម្មវិធី​ទូរទស្សន៍​ដែល​បាន​ផ្សាយ​រួចហើយ​ក្នុង​រយៈពេល ៧​ថ្ងៃ ផ្តល់​ភាព​ងាយស្រួល​សម្រាប់​អ្នក​ដែល​ខកខាន មិនបាន​ទស្សនា​ការផ្សាយ​ផ្ទាល់។

ជា​មួយ​នឹង​កញ្ចប់​គម្រោង​ចំនួន​បី​ផ្សេងគ្នា​លើ​ការ​ផ្តល់ជូន មាន​ដូច​ជា កញ្ចប់​សម្រាប់​ប៉ុស្តិ៍​ទូរទស្សន៍​ជាតិ កញ្ចប់​សម្រាប់​ប៉ុស្តិ៍​ទូរទស្សន៍​ចិន និង កញ្ចប់​សម្រាប់ ប៉ុស្តិ៍​ទូរទស្សន៍​បរទេស លោកអ្នក​អាច​ជ្រើសរើស​កញ្ចប់​ដ៏​ល្អឥតខ្ចោះ​ណាមួយ​ដែល​លោកអ្នក​ពេញចិត្ត និង​អាច​ចូលទៅ​កាន់​ប៉ុស្តិ៍​ទូរទស្សន៍​ផ្សាយ​បន្ត​ផ្ទាល់​គ្រប់ពេលវេលា​និង​គ្រប់​ទីកន្លែង​នៅលើ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​។

តោះ​កុំ​ភ្លេច​ដូន​ឡូត​យក Splus App ដើម្បី​ទស្សនា​ប៉ុស្តិ៍​ទូរទស្សន៍​ខ្មែរ ចិន និង​ប៉ុស្តិ៍​បរទេស​ជាច្រើន​ទៀត​តាម​តម្រូវការ​ជាមួយ​កម្រិត​រូបភាព HD ច្បាស់​ល្អ ។ ដើម្បី​ភ្ជាប់​គម្រោង Splus តាម​ប្រព័ន្ធ Cellcard អ្នក​គ្រាន់តែ​ធ្វើ​តាមរបៀប​ខាងក្រោម ៖


​ដោ​ន​ឡូត​កម្មវិធី Cellcard App > ចូលទៅ​កាន់ Menu Entertainment


​ចូលទៅ​កាន់ TV –> ចូលទៅ​កាន់ Splus


ជ្រើសរើស​គម្រោង​ដែល​អ្នក​ពេញចិត្ត –> ហើយ​ចុច Subscribe ជាការ​ស្រេច​

​តោះ​នៅចាំ​អី​ទៀត​ចុះឈ្មោះ​ជាមួយ Splus តាម​លេខ​ទូរស័ព្ទ Cellcard របស់​អ្នក​ឥឡូវនេះ​ដើម្បី​មើល​ប៉ុស្តិ៍​ទូរទស្សន៍​ដែលមាន​រូបភាព​ច្បាស់​ត្រជាក់​ភ្នែក និង​ងាយស្រួល​ប្រើប្រាស់​គ្រប់​ទីកន្លែង គ្រប់ពេលវេលា។

​សម្រាប់​ព័ត៌មាន​បន្ថែម 096 666 1888 / 089 966 888 / 023 860 666
​ឬ​សូម​ចូលទៅ​កាន់​គេហទំព័រ​របស់​យើង https://smtelemedia.com/



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114