ធា​រី ចន្ថា​ប៊ី​ន​ ៥​គន្លឹះ​ដើម្បី​រាងកាយ​រឹងមាំ និង​សុខ​ភាព​ល្អ អំឡុង​ពេល​នៅផ្ទះ បង្ការ​ការ​ឆ្លង​វីរុស​កូ​វីដ​១៩

អំឡុង​ពេល​ស្នាក់​នៅផ្ទះ​ចៀសវាង​ការ​ដើរហើរ​ចេញទៅ​ក្រៅ ដែល​ងាយ​នឹង​ឆ្លង​វីរុស​រាតត្បាត​កូ​វីដ ១៩ កីឡាករ​តំណាង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ ធា​រី ចន្ថា​ប៊ី​ន បាន​បង្ហើប​ពី​វិធីសាស្ត្រ​ចម្បង​ខ្លះ​ៗ ដែល​កីឡាករ​បាល់ទាត់​នៅ​ស្ទើរ​ទូទាំង​ពិភពលោក​បាន​អនុវត្ត ដើម្បី​ថែរក្សា​រូបរាងកាយ និង​សុខភាព​ឲ្យ​ល្អ​ដូច​ខាង​ក្រោម​៖
១.​ ​ហាត់ប្រាណ​ដូចជា​លោតអន្ទាក់ ទាត់​បាល់​ផ្ទប់​ជញ្ជាំង រត់​លើ​ម៉ាស៊ីន​ប្រមាណ ៥ គីឡូម៉ែត្រ ជាដើម ក្នុង​មួយថ្ងៃ និង​ធ្វើ​ឲ្យ​បាន​រាល់ថ្ងៃ​។

២.​ ទទួលទាន​តែ​អាហារ​ ដែល​មាន​ផ្ទុក​អាហារូបត្ថម្ភ​គ្រប់គ្រាន់ សម្បូរ​វីតាមីន និង ប្រូតេអ៊ីន ជាពិសេស​អាហារ​ពេល​ល្ងាច​ត្រូវ​ញុំាំ​តែ​បន្លែ​ប៉ុណ្ណោះ មិន​ត្រូវ​ញុំា​សាច់​ទេ​។

៣.​ ​ទទួលទាន​ទឹក​មិន​តិច​ជាង​២​លីត្រ​ទេ​។ យក​ល្អ គួរ​ពិសា​ឲ្យ​បាន​៣​លីត្រ ក្នុង​មួយថ្ងៃ​។

៤.​ ទទួលទានដំណេក​ប្រមាណ ៧ ទៅ ១០ ម៉ោង​។ ប៊ី​ន តែងតែ​ចូល​គេង​នៅ​ម៉ោង ១០ យប់ និង ភ្ញាក់​នៅ​ម៉ោង ៧​ព្រឹក​។

៥.​ ធ្វើ​កិច្ចការ​ផ្ទះ​ដូចជា​សម្អាត​ផ្ទះ​ជា​រៀងរាល់ថ្ងៃ ដើម្បី​បញ្ចេញ​ថាមពល បើ​អស់កម្លាំង​ខ្លាំង​ពេក​អ្នក​ក៏​អាច​ទទួលទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​បន្ថែម​បាន​ផង​ដែរ​។

​ជា​ចុងក្រោយ លោក​ក៏បាន​ក្រើន​រម្លឹក​ថា​៖ «​ដើម្បី​ទទួល​បាន​សុខភាព​ល្អ រាងកាយ​រឹងមាំ​ត្រូវការ​ការ​អត់ធ្មត់​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​។ ហើយ​ក្នុង​ការ​ការពារ​វីរុស​កូ​វីដ​១៩ ត្រូវ​ផ្តើម​ចេញពី​យើង​ទាំង​អស់​គ្នា កុំ​ចេញ​ក្រៅ បើ​មិន​ចាំ​បាច់ រក្សា​អនាម័យ​ឲ្យ​បាន​ល្អ​។ ខ្ញុំ​តំណាង​ឲ្យ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ សូម​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ទាំងអស់ សូម​ទទួល​បាន​សុខភាព​ល្អ ចៀស​ឆ្ងាយ​ពី​ជំងឺ​ទាំង​អស់​គ្នា​»៕