ព័ត៍មានទាន់​ហេតុការណ៏
Search

ស្លៀក​ពាក់​ស្អាតបាត ​ជិះ​ម៉ូត​តម្លៃ​រាប់​ពាន់ ​ទៅ​ឆក់​ទូរស័ព្ទ​​ដៃ​​ប៉ូលិស​ ​ ​​រត់​មិន​រួច​ ត្រូវ​ចាប់ខ្លួន

ភ្នំពេញ​ ៖​ យុវជន​២​នាក់ ​ស្លៀកពាក់​ស្អាតបាត ជិះ​ម៉ូតូ​តម្លៃ​រាប់ពាន់​ដុល្លារ​ ​ទៅ​ឆក់​ទូរស័ព្ទ​ដៃ​របស់គេ​ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៩​និង​១៥​នាទី​ ថ្ងៃទី​០១​ ខែ​ធ្នូ ​ឆ្នាំ​២០១៩ ចំណុច​ផ្លូវ​ព្រះ​នរោត្តម​ កែង​ផ្លូវ​លេខ​១៨៤​ ភូមិ​៩​សង្កាត់​ជ័យជំនះ ​ខណ្ឌ​ដូនពេញ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន ​ទី​១.​ឈ្មោះ ង្វៀង យ៉ាំង​ដូ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ជនជាតិ​វៀតណាម​ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​ជួល​ភូមិ​សាមគ្គី​ ផ្លូវលំ​ សង្កាត់​ឫស្សី​កែវ​ខណ្ឌ​ឫស្សី​កែវ​។ ទី​២.​ឈ្មោះ សុង សំណាង ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ ​ជនជាតិខ្មែរ​ មាន​មុខ​របរ ​និង​ទីលំនៅ​មិន​ពិតប្រាកដ​។ រីឯ​វត្ថុតាង​ចាប់យក​បាន​មាន ម៉ូតូ​ចំនួន​០១​គ្រឿង​ ម៉ាក​Dream C125​ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1HQ8567 ជា​របស់​ជនសង្ស័យ ​ជិះ​ធ្វើ​សកម្មភាព ​និង​ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង ​ម៉ាក​អាយ​ហ្វូ​ន​អ៊ិច​ម៉ិច​ ពណ៌​ខ្មៅ​ ជា​របស់​ជនរងគ្រោះ។

ចំណែក​ជនរងគ្រោះ ឈ្មោះ ជា ងួន​សក្តិ ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ​ ជនជាតិខ្មែរ ​មុខរបរ​នគរបាល ​ស្នាក់​នៅផ្ទះ​លេខ​១៩២Eo ផ្លូវ​២០៣​ ភូមិ​តាខ្មៅ​ សង្កាត់​តាខ្មៅ​ ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា​ មុនពេល​កើតហេតុ កាលពី​ថ្ងៃទី​០១​ ខែធ្នូ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៩​និង​១៥​នាទី ​ជនរងគ្រោះ​ ឈ្មោះ​ជា ងួន​សក្តិ​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ បាន​ជិះ​កង់​ហាត់ប្រាណ​តាម​ផ្លូវ​ព្រះ​នរោត្តម​ ពី​ទិស​ខាងត្បូង ​ទៅខាង​ជើង លុះជិះ​មកដល់​ចំណុច​ភ្លើងស្តុប ផ្លូវ​ព្រះ​នរោត្តម​កែង​ផ្លូវ​លេខ​១៨៤ សង្កាត់​ជ័យជំនះ ក៏​ឈប់​អង្គុយ​លើ​កង់ ​រួច​យក​ទូរស័ព្ទដៃ​កាន់​និយាយ​ ស្រាប់​តែ​ជន​សង្ស័យ​ធ្វើ​សកម្មភាព​ឆក់​ពី​ដៃ​​បានសម្រេច ​ហើយ​ជិះ​ម៉ូតូ​គេចខ្លួន។ ភ្លាមៗនោះ​ ជនរងគ្រោះ ​ស្រែក​ឆោឡោ ក៏​ត្រូវ​កម្លាំង​ឈរជើង​ពួនស្ទាក់​តាម​គោលដៅ​របស់​ប៉ុស្តិ៍ និង​កម្លាំង​ល្បាត​បង្ការ​ទប់ស្កាត់​បទល្មើស​របស់​ខណ្ឌ​ បាន​អន្តរាគមន៍​ដេញ​តាម​ពីក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​​ទាំង​០២​នាក់​ ព្រមទាំង វត្ថុតាង​ទូរស័ព្ទដៃ​របស់​ជនរ​ង​គ្រោះ ​និង​ម៉ូតូ​របស់​ជនសង្ស័យ​ នាំមក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ័យ​ជំនះ​ធ្វើការ​សាកសួរ។​

ចំពោះមុខ​ កម្លាំង​ជំនាញ​ខណ្ឌ កំពុង​ប្រើប្រាស់​វិធានការ​ជំនាញ​សួរ​ចម្លើយ​រក​បក្ខពួក ​និង​សកម្មភាព​ដែល​បាន​ប្រព្រឹត្ត​កន្លងមក ​ព្រមទាំង​កសាង​សំណុំរឿង​អនុវត្តន៍​តាម​នីតិ​វិធី​ច្បាប់​៕​

អត្ថបទ ៖ រស្មី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114