សាខា​កាំកុងត្រូល​ខេត្ត​ឧត្ដរមានជ័យ​រក​ឃើញ​ទំនិញ​ខូចគុណភាព​ជាច្រើន​ប្រភេទ​នៅ​តាម​តូប​លក់ដូរ​នៅ​ផ្សារ ស្រុក​អន្លង់វែង

ឧត្ដរមានជ័យ ​៖ ក្នុង​ឱកាស​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី ចិន វៀតណាម សាខា​កាំកុងត្រូល​ខេត្ត​ឧត្ដរមានជ័យ នៅ​ថ្ងៃទី​២១ ​ខែមករា​ឆ្នាំ​២០២០​ម្សិល​មិញ​នេះ ​សាខា​កាំកុងត្រូល​ខេត្ត​ឧត្ដរមានជ័យ សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម និង​អាជ្ញាធរ​ដែនដី បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅ​ផ្សារ​រង្វង់​មូល អន្លង់វែង ​ដែល​ស្ថិតក្នុង ភូមិ​អូរ​ជញ្ជៀន ឃុំ​ស្រុក​អន្លង់វែង ស្រុក​អន្លង់វែង ​ ដោយ​ធ្វើការ​ត្រួតពិនិត្យ​ទំនិញ​ជា​ម្ហូបអាហារ និង​គ្រឿង​ឧបភោគ បរិភោគ​វេច​ខ្ចប់​ស្រាប់ ដើម្បី​ស្វែងរក​ទំនិញ​ខូចគុណភាព ឬ​ហួស​កាលបរិច្ឆេទ​កំណត់​ប្រើប្រាស់។

​សមត្ថកិច្ច​ជុំនាញ​បានឲ្យដឹងថា​ ជា​លទ្ធផល​មន្ត្រី​ ​បាន​ដកហូត​ទំនិញ​រួមមាន​៖
១. មី ម៉ា​ម៉ា ៦​កំប៉ុង​
២. ទឹកក្រូច​១​លីត្រ​កន្លះ ១២​ដប​
៣. M150 ១៤៤​ដប​
៤. អូ​អ៊ីឈិ ២៤​ដប​
៥. ទឹកដោះគោ​បឺត ៤​ប្រអប់​
៦. កាហ្វេ​Nestle ៥​កញ្ចប់​

ផលិតផល​ចម្រុះ​សរុប​ចំនួន​៥៥​គីឡូក្រាម ដែល​ជា​ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់ និង​ខូចគុណភាព ដើម្បី​ធ្វើការ​កម្ទេច​ចោល​ទៅតាម​នីតិវិធី។

​បន្ទាប់មក​មន្ត្រី​​​ក៏បាន​ណែនាំ ដល់​អាជីវករ និង​អ្នកប្រើប្រាស់​ឲ្យ​យល់ដឹង​ពី​សុវត្ថិភាព គុណភាព នៃ​ទំនិញ​និង​សេវា ព្រមទាំង​បាន​ចែក​ផ្ទាំង​Posters អប់រំ​ផង​ដែរ​៕

អត្ថបទ​៖​ចាន់ ធី​