ព័ត៍មានទាន់​ហេតុការណ៏
Search

Chen Yuqi លំបាកយ៉ាងណា ទម្រាំ​សម្តែង​ចប់តួកូនស្តេចម៉ុងហ្គោលរបស់ ចាង​ហ៊ូជី?

មានការវិភាគលើបណ្តាញ dramapandaថា កញ្ញា Chen Yuqi ដែលឆក់បានឱកាស​សម្តែងជា​តួអង្គ កូនស្តេចមម៉ុងហ្គោល Zhao Min នៅក្នុងរឿងភាគដ៏ធំរបស់ចិន គឺរឿង​នាងក្រមុំដាវទិព្វស៊ូឡុង ឆ្នាំ​២០១៩នេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងលើការតស៊ូ​របស់នាង​ដើម្បីអាជីព។

ទោះបីជា ​ទទួលរងនូវសម្ពាធច្រើន ព្រោះនេះ​ជារឿងភាគដ៏ធំមួយ ធ្លាប់​ល្បីល្បាញទូទំាងពិភពលោក ថែមទំាងអ្នកមុនៗ សម្តែង​បានយ៉ាង​ល្អរួចទៅហើយ​ផង​នោះ តែ​ការខិតខំសិក្សាស្វែង​យល់​អំពីចរិតតួអង្គ Zhao Min ក្នុងស្គ្រីប​ បានផ្សាំ Chen Yuqiឱ្យសម្របខ្លួនបាន ។

ចរិតសម្តែង​ថ្មី​របស់នាងYukee Chen ហៅ Chen Yuqi ដែលធ្វើជាមនុស្ស​មាន​បុគ្គលិកលក្ខណៈពិបាករកឱ្យបានដូចកូនស្រីរាជវង្សម៉ុងហ្គោលដែល​ជាមនុស្ស​ទម្រើសនិងមានស្នេហ៍ស្មោះ​គឺជា​វិញ្ញាសារថ្មីបំផុត​ក្នុងអាជីពរបស់នាង​។

ពេលដែលនាងបានចុះហត្ថលេខាលើការដើរតួជា​ Zhao Min នាង​ត្រូវ​ហ្វឹកហាត់ក្បាច់គុនអស់រយៈពេលមួយខែជាជំនាញបន្ថែមតាំងពីម៉ោង ៨ ព្រឹកដល់ ៥ ល្ងាចរាល់ថ្ងៃ ហើយហាត់ឥតឈប់ឈរ។  មួយខែដំបូងគ្រូក្បាច់គុនទាំងអស់បានផ្តោតលើនាងតែម្នាក់ ហើយនាងថា​នាងលំបាកណាស់ ដែលអាចធ្វើឱ្យពួកគេយល់ព្រមងក់ក្បាលឱ្យនាងសម្រាកម្តងៗ។
តាមពិត Yukee ជាមនុស្សមិនចេះភាសាអង់គ្លេសទេ ដូច្នេះនាង​យល់ថា តួអង្គនេះ ជាឱកាសធំរបស់នាង​ដែល​ត្រូវខំអស់ពីលទ្ធភាព។

ពេលខ្លះ នាង​ត្រូវហាត់សើចរហូតដល់បំពង់ករបស់ស្ងួត ក៏មិនទាន់បាន​ប៉ះទឹកមួយ​ដំណក់ផង លុះណាតែអ្នកដឹកនាំ​រឿងថា អាច​សម្រាកញាំទឹកបាន។

នៅទីបំផុក្រោយពី​ការលះបង់នេះ Chen Yuqi ត្រូវបានគេចាត់ទុកជា កំពូលតារាស្រីវ័យក្មេង ថ្មីតែមានទេពកោសល្យ ក្នុងប្រវត្តិសាស្ត្ររឿងភាគធំបង្អស់របស់ចិន។

ក្រៅពីនេះ​បណ្តាញព័ត៌មាន​បាននិយាយ​ថា នាង​ជាតារា​ចិន ដែលមាន​បុគ្គលិកលក្ខណៈគួរឱ្យស្រលាញ់និងចុះចំណោមគេ​ហើយ​ដាក់ខ្លួន។

រឿងភាគថ្មី នាងក្រមុំដាវទិព្វសៀវឡុង មាន​សរុប៥០ភាគ​ហើយ​នាង​ត្រូវបានជ្រើស​រើស​ដោយ​សម្រិតសម្រាំងបំផុត​ទម្រាំបានទទួល​តំណែងនេះ។

ស៊េរីរឿងទូរទស្សន៍ចិនដ៏ធំជាងគេ​ប្រចាំ ឆ្នាំ ២០១៩ នេះ ត្រូវបានកែសម្រួលពីប្រលោមលោក របស់លោក Louis Cha(អ្នកនិពន្ធJin Yong) ដែលជាផ្នែកទីបីនៃកម្រងអក្សសិល្បិ៍គុនចិនដ៏មានកេរ៍ឈ្មោះ គឺកម្រង Condor Trilogy ទេពឥន្ទ្រីយ៍សេនាក្លាហាន។ ការថតឡើងវិញនេះគឺផ្អែកទៅលើសាច់រឿងខ្សែទីបី មានឈ្មោះថា Heavenly Sword and Dragon Sabre  ដែលខ្មែរ​យើង​និយមហៅថា ចាងអ៊ូជី ឬនាងក្រមុំដាវទិព្វស៊ូឡុង។

យោងតាម South China Morning post រឿងនេះ​ចំណាយអស់ប្រមាណជាជាង​​៣០លានដុល្លារអាមេរិក។

ឡាហ្សូលី