ក្រុម​ភ្នំពេញ​ក្រោ​ន ប៉ះ​ក្រុម Chiangrai United របស់​ថៃ​ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ សប្ដាហ៍​នេះ​

ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន សមាជិក​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​ ដើម្បី​ទៅ​ចូលរួម​ការប្រកួត​ពាន​រង្វាន់​បែប​មិត្ត​ភាព LEO Pre-Season Cup ដែល​ធ្វើឡើង​នៅ​ប្រទេស​ថៃ ខណៈ​ក្រុម​តំណាង​កម្ពុជា​មួយ​នេះ​ត្រូវ​អង្គុយ​រង់ចាំ​ក្នុង​វគ្គ​៨​ ក្រុម​ចុងក្រោយ​ជាស្រេច​។​

​ពានរង្វាន់​ដែល​ធ្វើឡើង​នៅ​ប្រទេស​ថៃ​មួយ​នេះ បាន​ចាប់ផ្ដើម​តាំងពី​ថ្ងៃទី​១៨ ខែ​មករា ហើយនឹង​បញ្ចប់​នៅ​ថ្ងៃទី​៣០ ខែ​ដដែល ឆ្នាំ​២០១៩​។ សម្រាប់​ភ្នំពេញ​ក្រោ​ន ដែល​ត្រូវបាន​អញ្ជើញ​ចូលរួម​ពាន​រង្វាន់​នេះ គឺ​ស្ថិត​ក្នុងនាម​ជា​ក្លឹប​តំណាង​កម្ពុជា ខណៈដែល​ក្លឹប​មកពី​ឡាវ​, សិង្ហ​បុរី និង​ជប៉ុន ក៏​មាន​តំណាង​ប្រទេស​រៀងៗ​ខ្លួន​ចូលរួម​ផងដែរ ដោយ​អង្គុយ​រង់ចាំ​ក្នុង វគ្គ​៨​ក្រុម​ចុងក្រោយ​ជាស្រេច​។ ភ្នំពេញ​ក្រោ​ន ត្រូវ​ប៉ះ​ក្រុម​ជើងឯក​លី​គ​កំពូល​ថៃ Chiangrai United ដែល​បាន​យកឈ្នះ Chainat នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២០ ក្នុង​វគ្គ ១៦​ក្រុម​ចុងក្រោយ ដោយ​លទ្ធផល ១-០​។​

​សម្រាប់​ឆ្នាំ​២០២០ ខាងមុខ ក្រុម​ដែល​ចូលរួម​រួមមាន Muangthorng United, Thai Port FC, Chiangrai United, Nakhonratchasima FC, Prachuap FC, Chainat FC, Chiangmai FC, Pathum United, Khonkaen FC, Udonthani FC, Rayong FC និង Nong Bua Pitchaya FC ចំណែក​ក្រុម ៣​របស់​អាស៊ាន​រួមមាន ភ្នំពេញ​ក្រោ​ន ( កម្ពុជា ), Tampines Rovers ( សិង្ហបុរី ), Lao Toyota ( ឡាវ ) និង Cerezo Osaka តំណាង​ឲ្យ​ក្លឹប​មកពី​ជប៉ុន​។​

​នៅក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​នេះ ​ក្រុម​ភ្នំពេញ​ក្រោ​ន ត្រូវ Chiangmai FC នៅវេលា​ម៉ោង​៧​យប់​Singha Stadium ហើយ​ក្រៅពីនោះ​ ក្រុម​Muangthorng United ប៉ះ​ក្រុម Tampines Rovers ហើយ​ក្រុម​Prachuap FC ប៉ះ​ក្រុម Lao Toyota FC និង​ក្រុម​Cerezo Osaka ជួប​ក្រុម Port FC​។ ក្រុម​ដែល​ឈ្នះ​មានឈ្មោះ​បន្ត​ឡើង​ទៅ​លេង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​បន្ត​។​

​លោក លី ហៀ​ង អគ្គលេខាធិការ​ក្លិប​ភ្នំពេញ​ក្រោ​ន ធ្លាប់បាន​លើកឡើងថា ​៖ «​វា​ជា​កិត្តិយស​ណាស់​ដែល​ក្លាយជា​ផ្នែក​មួយ​ នៃ​ពានរង្វាន់​នេះ ដែល​យើង​អាច​ឃើញ​ពី​ការរៀបចំ​ដ៏​ល្អ​ពី​គណៈកម្មការ​រៀបចំ​។ យើង​ដឹង​ស្រាប់​ហើយ​ថា ​ការចូលរួម​ពានរង្វាន់​នេះ​ពិតជា​សំខាន់​ដើម្បី​ត្រៀមខ្លួន​មុន​រដូវ​កាល​ថ្មី​មកដល់​។ ខ្ញុំ​សូម​អរគុណ​ដល់​អ្នករៀបចំ​កម្មវិធី ដែល​បាន​អញ្ជើញ​យើង​ចូលរួម និង​ទទួល​បាន​គោរព​យ៉ាងច្រើន​ក្នុងការ​ចូលរួមពានរ​ង្វាន់ Leo Pre-season Cup ជា​លើក​ទី​២ ហើយ​យើង​ក៏​ដឹងថា​ពាន​រង្វាន់​នេះ​អាច​ជួយ​យើង​បាន​ច្រើន​៕​»

​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114