កុមារស៊ីរី​១០នាក់ឆេះស្លាប់ ដោយសារការដុតសំរាមយកកម្តៅក្នុងជំរុំភៀសខ្លួន​ដែលត្រជាក់កក

ព្រិលធ្លាក់ក្រាស់ បានបង្ខំឱ្យប្រជាជនស៊ីរីនៅជម្រក​ភៀសខ្លួនស្តើង​ស្រាល ទ័លច្រក​ប្រមូល​ដុតសំរាមយកកំដៅ ដែល​ធ្វើឱ្យយ៉ាងហោចណាស់កុមារ ១០ នាក់បានស្លាប់ ព្រោះការឆាបឆេះ។

ក្នុងការប្រកាស​ប្រហែលជាមួយម៉ោងមុននេះ​ កុមារៗដែលរស់នៅ​ក្នុងតង់ នាជំរុំបណ្តោះអាសន្នមួយ នៅព្រំដែនប្រទេសស៊ីរីដោយ​ដេកនៅតាមដងផ្លូវ និងវាលលំហរ មិនមាន​ភួយឬជញ្ជាំងគ្រប់ ពួកគេ​បានព្យាយាម ដុតសំរាមជាកញ្ចប់ៗដើម្បីបង្កើត​ភាពកក់ក្តៅខ្លះ ក្រោម​អាកាសធាតុរដូវរងារខ្លាំង។

ដោយ​បានទោមនស្សជាខ្លាំង អង្គការសហប្រជាជាតិ និយាយថា ប្រជាជនស៊ីរីភៀសខ្លួន​វេទនា​ជាងអ្វីទំាងអស់ កំពុងត្រូវបានបោះបង់ចោលដោយពិភពលោកទាំងមូល។


ប្រជាជនរាប់រយរាប់ពាន់នាក់ ត្រូវបានដកហូតសិទ្ធិរស់រានមានជីវិត ដោយការវាយប្រហាររបស់រដ្ឋាភិបាលកាន់អំណាច​នៅស៊ីរី ដែលបានធ្វើឱ្យចំនួនមនុស្សកាន់តែច្រើនឡើង ៗ ធ្លាក់ចូលទៅក្នុងជំរុំផ្ទាល់ដី ដែលនៅជិតព្រំដែនជាមួយ​ទួរគី។

មន្ត្រីទីភ្នាក់ងារមនុស្សធម៌បន្ទោសទៀត​ថា ប្រជាជនស៊ីវិលក្នុងទ្រង់ទ្រាយ​ដ៏ធំបំផុតមួយដែលភៀសពី​សង្គ្រាមអូសបន្លាយជាងអាយុ ៩ ឆ្នាំ ខ្វះទីជម្រកនិងការផ្គត់ផ្គង់ផ្សេងៗ ដើម្បីគាំទ្រពួកគេ ហើយគ្មាន​អ្នកណាខ្វល់ទេ។

ចម្រើន តារា