ប្រយត្ន!ទោះមានជំងឺ​រាតត្បាតក្មេងៗ​មិនគួរឈប់បន្លែងលេងហើយនៅឯកោទេ!
BREAKING NEWS
Search

ប្រយត្ន!ទោះមានជំងឺ​រាតត្បាតក្មេងៗ​មិនគួរឈប់បន្លែងលេងហើយនៅឯកោទេ!

ប្រសិន​មិនចង់ឱ្យពួកគេក្លាយជាមានបញ្ហាកុំដាក់កុមារនៅឯកោក្នុងកាលៈទេសៈណាក្តី។

មាន​កុមារ​ប្រមាណ ១,៤ ពាន់​លាន​នាក់​ នៅ​ទូទាំង​ពិភពលោក​ កំពុង​រស់នៅ​ក្រោម​ការ​ចាក់សោ​ព្រោះតែជំងឺ​រាតត្បាត ។ ទិន្នន័យ​ដំបូង​ដែល​ប្រមូល​បាន​បង្ហាញ​ថា​ ក្មេងៗ​មាន​អាយុ​ពី ៥ ទៅ ១១ ឆ្នាំ​មាន​អារម្មណ៍​ឯកោ​ នៅ​ក្នុង​រយៈពេល​ពីរ​បី​សប្ដាហ៍​ដំបូង​នៃ​ការ​ចាក់សោ។

នៅ​ពេល​ចាក់សោ ​កុមារ​គួរ​តែ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​លេង​ជាមួយ​មិត្តភ័ក្ដិ​ ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ព្រោះ​ការ​ចាក់សោ​ធ្វើ​ឱ្យ​សុខភាព​ផ្លូវចិត្ត​របស់​កុមារ ​ប្រឈម​នឹង​ហានិភ័យ​ផ្សេងៗ។

១. ទំនាក់ទំនង​ស្មើភាព​គ្នា

កុមារ​ត្រូវ​មាន​ឱកាស​លេង​គ្រប់​ប្រភេទ ​រួម​ទាំង​លេង​ជាមួយ​កុមារ​ដទៃ​ទៀត។ ការ​លេង​គឺ​សំខាន់​ណាស់ ​សម្រាប់​កុមារ​គ្រប់​វ័យ​ ព្រោះ​វា​ទាក់ទង​នឹង​សុខុមាលភាព​សង្គម​និង​ផ្លូវចិត្ត។

ទំនាក់ទំនង​ដៃគូ​របស់​កុមារ​ មាន​លក្ខណៈ​ប្លែក​ពី​គេ ​ពីព្រោះ​ពួកគេ​ស្ម័គ្រចិត្ត​ស្មើគ្នា ​ហើយ​ទាមទារ​ការចរចា​និង​ការ​សម្របសម្រួល។ ហើយ​វា​ក៏​អាច​ឱ្យ​កុមារ​រៀន​ដើម្បី​គ្រប់គ្រង​អារម្មណ៍ ​និង​អភិវឌ្ឍ​ជំនាញ​សង្គម​ ដើម្បី​បង្កើត​អារម្មណ៍​នៃ​អត្តសញ្ញាណ​របស់​ពួកគេ។

បើ​សិន​ពួកគេ​មិន​បាន​លេង​ជិតស្និទ្ធ​ជាមួយ​មិត្តភ័ក្ដិ​ កុមារ​អាច​មាន​អារម្មណ៍​ថា​ឯកោ​និង​ខ្លាច​សង្គម។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ ​ការ​ប៉ះពាល់​នឹង​ស្ថានភាព​ភ័យ​ខ្លាច ​គឺ​ជា​សមាសធាតុ​សំខាន់​នៃ​ការ​យក​ឈ្នះ​ការ​ថប់​បារម្ភ​និង​ការ​ភ័យ​ខ្លាច មួយ​ចំនួន។

២. សុខុមាល​ភាព​ផ្នែក​អារម្មណ៍

បញ្ហា​ប្រឈម​ទាំង​នេះ ​ចំពោះ​សុខភាព​ផ្លូវចិត្ត​របស់​កុមារ​ ត្រូវ​បាន​គាំទ្រ​ដោយ​ការ​សិក្សា Co-Space ដែល​ផ្ដោត​លើ​របៀប​ដែល​ក្រុម​គ្រួសារ​កំពុង​ដោះស្រាយ​ជាមួយ​ នឹង​ការ​ជាប់​គាំង។ ឪពុកម្ដាយ​ច្រើន​ជាង ៥០% មាន​ការ​ព្រួយបារម្ភ​អំពី​សុខុមាលភាព​ផ្លូវចិត្ត​ របស់​កូន​ៗ ហើយ​ជាង ៤០% មាន​អារម្មណ៍​ថា ​ពួកគេ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​គាំទ្រ​សម្រាប់​ការ​គ្រប់គ្រង​អារម្មណ៍​របស់​កូន​ៗ​ពួកគេ។

ការ​បន្ធូរបន្ថយ​ការ​ចាក់សោ ​គួរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​របៀប​ដែល​អនុញ្ញាត​ឱ្យ​កុមារ​ លេង​ជាមួយ​មិត្តភ័ក្ដិ​របស់​ពួកគេ ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ឪពុកម្ដាយ​អាច​ជួយ​កូនៗ របស់​ពួកគេ​រក្សា​ទំនាក់ទំនង​លេង​​ជាមួយ​មិត្តភ័ក្ដិ​ តាម​រយៈ​បច្ចេកវិទ្យា។ នេះ​មិន​ផ្ដល់​អត្ថប្រយោជន៍​ទាំង​អស់​នៃ​ទំនាក់ទំនង​សង្គម​ទល់​មុខ​គ្នា​ទេ ​ប៉ុន្តែ​នៅ​ពេល​ដែល​ការ​ចាក់សោ​នៅ​តែ​បន្ត​ វា​អាច​ជួយ​ឱ្យ​កុមារ​រក្សា​ទំនាក់ទំនង​សង្គម​របស់​ពួកគេ។

៣. ពេលវេលា​ជជែក​ជាមួយ​​មិត្ត​ក្នុង​អ៊ីនធឺណិត

ជា​រឿយ​ៗ​ឪពុកម្ដាយ​ព្រួយបារម្ភ​អំពី​ពេល​វេលា​ជជែក​ជាមួយ​​មិត្ត ​ក្នុង​អ៊ីនធឺណិតរបស់​កុមារ។ ក្មេងៗ​ដែល​មាន​វ័យ​ជំទង់ ​អាច​រីករាយ​នឹង​ការ​ហៅ​វីដេអូ​និង​ជជែក​លេង​ជាមួយ​មិត្តភ័ក្ដិ ​រី​ឯ​កុមារ​ដទៃ​ទៀត​ ចូលចិត្ត​លេង​ល្បែង​តាម​អ៊ីនធឺណិត​ជាមួយ​មិត្តភ័ក្ដិ។

ទោះ​យ៉ាងណា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​អាច​ជួយ​រក្សា​មិត្តភាព ​និង​ផ្ដល់​នូវ​អារម្មណ៍​នៃ​ការ​ភ្ជាប់​ទំនាក់ទំនង​គ្នា។ ដោយសារ​តែ​បច្ចេកវិទ្យា ​គឺ​ជា​ខ្សែ​ជីវិត​សម្រាប់​កុមារ​និង​ក្មេង​ជំទង់។

សម្រាប់​កុមារ​តូចៗ​ ការ​ប្រើ​បច្ចេកវិទ្យា​ដើម្បី​រក្សា​ទំនាក់ទំនង​ជាមួយ​មិត្តភ័ក្ដិ​​ អាច​នឹង​មាន​ការ​ពិបាក​និង​ហានិភ័យ​ផ្សេងៗ។ ឪពុកម្ដាយ​និង​បងប្អូន​គួរ​តែ​គាំទ្រ​សុខុមាលភាព​សង្គម​ និង​អារម្មណ៍​របស់​កុមារ​តូច​ៗ ​ដោយ​លេង​ជាមួយ​ពួកគេ​ជំនួស​មិត្តភ័ក្ដិ៕

ចុចអាន៖ មនុស្ស​ស្រី​៥ប្រភេទ​ដែលមនុស្ស​ប្រុសឮហើយ​ខ្លាចរអាក្នុងការ​រួមជីវិត​ជាមួយ​

ចុចអាន៖សុខភាព​ផ្លូវ​ចិត្ភ​របស់​បុរស​ងាយប៉ះពាល់ខ្លាំងទោះបីជាមិនសូវបង្ហាញចេញ

ប្រែសម្រួល៖ សាង ស្រីល័ក្ខ