សកម្មភាពភាពគួរនិងមិនគួរ ពេលកូនៗគេចមិនធ្វើ​លំហាត់កិច្ចការសាលា​
BREAKING NEWS
Search

សកម្មភាពភាពគួរនិងមិនគួរ ពេលកូនៗគេចមិនធ្វើ​លំហាត់កិច្ចការសាលា​

ប្រសិនបើកូនៗ បដិសេធមិនធ្វើការងារសាលា តែងតែមានហេតុផល។ ជាញឹកញាប់យើងបន្ទោសថាពួកគេល្មោភលេង ជក់ហ្គេមឬខ្ចិល ។ តែតាមពិតមែនទំាងស្រុងទេ ពួកគេ​មិនដឹងថាធ្វើយ៉ាងណា ។

កុមារដែល​ធ្លាប់មានប្រវត្តិឈឺចាប់ ប្រឈមនឹងបញ្ហាសង្គម ឬអារម្មណ៍តឹងតែង​ខ្លាំងនៅក្នុងផ្ទះ ឬក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេហាក់យឺតយ៉ាវជាមួយការងារសាលាជាងក្មេងធម្មតា។

បញ្ហា​ដែលរារាំងពួកគេ​ពីជំនក់ចិត្តចំពោះការសិក្សា រាប់បញ្ចូលទាំងការលែងលះក្នុងគ្រួសារ ត្រូចសម្លុតឬបន្លាច​តាំងពីនៅជា​ទារកទើបនឹងកើត រហូតដល់ធំក៏​​រងអារម្មណ៍ឯកោនិងនិងភ័យព្រួយគ្មានមូលហេតុ។ល។

ឧទាហរណ៍ទាំងនោះ គ្រាន់តែជាឧទាហរណ៍តូចតាចប៉ុណ្ណោះ។ ពេលខ្លះទៀត បញ្ហាប្រឈមក្នុងជីវិតមាន​ច្រើន​បែប ដូចជា​ ឮសម្រែកឱពុកម្តាយឈ្លោះគ្នា ឬ​ការឡកលើយពីមិត្ត កុមារក្លាយជាពិបាក​ក្នុងការផ្ចង់អារម្មណ៍ សម្រាប់រៀន។

កុមារ​ខ្លះអាចត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានបញ្ហាប្រឆាំងនឹងការផ្តោតអារម្មណ៍។
នេះ​ជាសកម្មភាព​សាមញ្ញ ៗ ឪពុកម្តាយ​មិនត្រូវធ្វើសម្រាប់ក្មេងដែលបដិសេធការងារសាលា៖

១ កុំដាក់ទណ្ឌកម្ម

កុមារ ឬយុវវ័យពេញវ័យកំពុងពុះពារនឹងបញ្ហាសង្គម ឬបញ្ហាតឹងតែងក្នុងអារម្មណ៍ស្រាប់។ ការដាក់ទណ្ឌកម្ម គឺគ្រាន់តែជំរុញឱ្យពួកគេកាន់តែចេញឆ្ងាយពីចិត្តស្រលាញ់ការសិក្សា ។ មានតែ​បង្កើន​លើកទឹកចិត្ត​ឱ្យមាន​ការតាំងចិត្ត​ឬផ្តោតអារម្មណ៍​តែប៉ុណ្ណោះដែលល្អ។ ការដាក់ទណ្ឌកម្មនឹងក្លាយជាទង្វើអាក្រក់ ឃោរឃៅនិងមិនយកចិត្តទុកដាក់ចាក់ឬសក្នុងគំនិតពួកគេ​។កុមារ​ជាច្រើនមានបញ្ហាផ្លូវចិត្តកាលពីអតីតកាល និងបច្ចុប្បន្នដោយសារទង្វើឳពុកម្តាយ។
២ កុំបណ្តេញ​កូនឱ្យទៅនៅផ្ទះញាតិឬគ្រូ

បញ្ជូនសិស្សចេញពីឳពុកម្តាយមិនបានដោះស្រាយបញ្ហាទេ។ គ្មាននរណាម្នាក់ឈ្នះនៅក្នុងការប្រយុទ្ធនឹងកូនៗ របស់ខ្លួនឡើយ ត្រូវចុះចាញ់ហើយនិយាយស្រួលបួលជាមួយពួកគេ។ បើទោះបីជាសិស្សនោះធ្វើតាមការបង្ខំនានា ដូចជាទៅនៅជាមួយគ្រូមួយរយៈ ឬផ្ទះបងប្អូន នៅទីបំផុតគេសន្សំចិត្តដែល​ពោរពេញទៅដោយការអាក់អន់ ។
៣ អត់ធ្មត់
កុំធ្វើសកម្មភាពដោយភាពតានតឹងឬខឹងខ្លាំង។ នៅពេលអ្នកចាប់ផ្តើមអាក់អន់ចិត្តដោយសារអាកប្បកិរិយារបស់កូនៗ សូមចងចាំឃ្លានេះថា “គេមិនមែន​កំពុងផ្តល់ឱ្យអ្នកនូវការលំបាកទេពួកគេ​កំពុងមានការលំបាក” ។ កុំប្រើការគំរាមកំហែងពេលខ្លះការគំរាមកំហែងទាំងនេះអាចធ្វើ ឲ្យ កូនៗ​កាន់តែបន្ទោសខ្លួនគេ ហើយការបន្ទោសនេះអាច​លងបន្លាចបំបាក់គេពេញមួយជីវិត។
សម្រាប់កុមារជាច្រើន សម្តីផ្អែមពិរោះ និងមធ្យោបាយល្អក្នុងការ​ទំនាក់ទំនង គឺជាអ្វីៗគ្រប់យ៉ាងនៃជីវិត​របស់ពួកគេ។ ចំណាយពេលជាមួយពួកគេ អំឡុងពេលអាហារថ្ងៃត្រង់ឬល្ងាច និយាយល្អៗជាមួយពួកគេបន្ទាប់ពីបញ្ចប់ការធ្វើលំហាត់ ធ្វើឱ្យពួកគេដឹងថា យើង​យកចិត្តទុកដាក់ហើយប្រាប់គេថា ធ្វើមិនល្អមិនអីទេ សំខាន់យើងបានប្រឹងអស់ពីលទ្ធភាព។

ស្រស់

ចុចអាន ក្មេងៗឈានទៅវ័យជំទង់ដែលចេះផឹក ចេះជក់ព្រោះមូលហេតុទាំងនេះ

ចុចអាន ក្មេងរលាកភ្លើង ឬទឹកក្តៅ ត្រូវស្រោច ឬត្រាំទឹកត្រជាក់ តែចៀសវាងធ្វើរឿងទាំងនេះ