ប្រទេសចិនដាក់៤០០ពាន់លានដុល្លារលើកកម្ពស់​សេដ្ឋកិច្ចដែលរងគ្រោះដោយវីរុសកូរ៉ូណា

នាយករដ្ឋមន្រ្តីចិន លោកលី កេឈាំងនិយាយលើកញ្ចក់ទូរទស្សន៍ថាការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៅចិនមិនទាន់បានដល់ទីបញ្ចប់នៅឡើយទេ។ រដ្ឋាភិបាលចិននឹងត្រូវបញ្ចេញថវិកាជិត ៤៣០ ពាន់លានដុល្លារបន្ថែមទៀត សម្រាប់ជំរុញសកម្មភាពសេដ្ឋកិច្ចឡើងវិញ។

នៅក្នុងពិធីបើកនៃសមាជប្រជាជនជាតិលោកនាយលករដ្ឋមន្ត្រីលី ប្រកាសថា ដើម្បីជួយសេដ្ឋកិច្ចប្រទេសធំបំផុតទី ២ របស់ពិភពលោកមួយនេះឱ្យមានស្ថេរភាព គេត្រូវការ​ស្តារវា​ហើយទីក្រុងប៉េកាំងនឹងកំណត់ទិសដៅផ្តល់ឱ្យរដ្ឋាភិបាលក្នុងតំបន់នូវទឹកប្រាក់ចំនួន ២ ពាន់ពាន់លានយ័ន (៤២៩ ពាន់លានដុល្លារ) ដើម្បីចំណាយលើការការពារការបាត់បង់ការងារធ្វើឱ្យប្រាកដថាតម្រូវការមូលដ្ឋានសាធារណៈត្រូវបានឆ្លើយតបនិងជួយក្រុមហ៊ុនឯកជនឱ្យរស់រានមានជីវិត។

សេដ្ឋកិច្ច​ចិន​បាន​ធ្លាក់ចុះដល់ទៅ ៦,៨ ភាគរយនៅខែមីនាបន្ទាប់ពីរោងចក្រការិយាល័យការធ្វើដំណើរនិងអាជីវកម្មផ្សេងៗ ត្រូវបានបិទទ្វារ១០០ភាគរយប្រយុទ្ធប្រឆាំងនឹងវីរុសឆ្លង។

Mr Tomorrow

អង់គ្លេស ចង់លែងនាំចូលផលិតផលចិន ក្រោយអាមេរិកជះលុយបង្កើតរោងចក្រផលិតថ្នាំខ្លួនឯង