ករណី​ឆ្លង​វីរុស​ថ្មី ក្រោយ​កើត​មាននៅ​ប្រទេស​ចិន បាន​រកឃើញ​នៅ​ប្រទេស​ថៃ​ហើយ​

អង្គការ​សុខភាព​ពិភពលោក​បាន​អះអាង​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅនេះ​ថា ករណី​លើកទីមួយ​នៅក្នុង​ប្រទេស​ថៃ​នូវ​វត្តមាន​វីរុស​ថ្មី​ ដែល​មាន​ប្រភព​ចេញមក​ពី​អំបូរ​គ្រួសារ​របស់​វា​ដូចជា​ជំងឺ SARS ដែល​ស្ថិត​នៅក្រោយ​ការកើតមាន​ក្នុងប្រទេស​ចិន​នោះ​បណ្តាល​ឲ្យ​កើត​អាការៈ​រលាក​សួត​។

ទីភ្នាក់ងារ​សុខ​ភាព​របស់​សហប្រជាជាតិ​បាន​និយាយ​ថា មនុស្ស​ម្នាក់​ធ្វើដំណើរ​ត្រឡប់​មកពី​ក្រុង Wuhan ប្រទេស​ចិន វិញ​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ហើយ​ក្នុងប្រទេស​ថៃ កាលពី​ថ្ងៃទី​៨ ខែមករា បន្ទាប់ពី​រក​ឃើញ​រោគលក្ខណៈ​នៃ​ជំងឺ​រលាក​សួត​មធ្យម​។ WHO និយាយ​ថា ​ខ្លួន​អាច​បើក​ជំនួប​ប្រជុំ​មួយ​ជាបន្ទាន់ ពាក់ព័ន្ធ​នឹង​ការ​រាលដាល​នៃ​វីរុស​។

នេះ​ជា​ករណី​ដែល​កត់​សម្គាល់​ឃើញ​កើតឡើង ​នៅ​ក្រៅ​ប្រទេស​ចិន ដែល​នៅ​ទីនោះ​មនុស្ស​៤១​នាក់ ត្រូវបាន​រក​ឃើញ​រោគសញ្ញា​ដូចជា​រលាក​សួត ដែល​តាំងតែ​ពី​មុន​មក​វា​ជា​រោគលក្ខណៈ​ត្រូវ​បាន​រក​ឃើញ​ថា​ ជា​អាការៈ​ចម្លង​ដោយ​ប្រភេទ​វីរុស​ថ្មី​នៅ​កណ្តាល​ក្រុង Wuhan ដែល​ក្នុងចំណោម​អ្នកជំងឺ​ទាំងនោះ​មាន​ម្នា​ក់បាន​ស្លាប់​ទៅហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន៕
អា​.​អេ​ហ្វ​.​ប៉េ
ស​.​ប​.​ឆ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114