កំណើនពាណិជ្ជកម្មចិនមិនស្ថិតស្ថេរឡើយ ប្រសិនបើកូវីដ១៩នៅតែមិនអាចគ្រប់គ្រងបាន

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានបានព្រមានកាលពីថ្ងៃពុធថា ការងើបឡើងវិញនៃកំណើនពាណិជ្ជកម្មរបស់ប្រទេសចិននឹងមិនអាចមាននិរន្តរភាពឡើយ ដរាបណាជំងឺរាតត្បាតកូវីដ១៩នៅតែមិនអាចគ្រប់គ្រងបានទូទាំងពិភពលោក។

ការនាំចេញរបស់ប្រទេសចិនមានការកើនឡើងគួរឱ្យភ្ញាក់ផ្អើលនៅក្នុងខែមេសា មួយផ្នែកដោយសារតែការកើនឡើងនៃការដឹកជញ្ជូនផលិតផលវេជ្ជសាស្រ្ត ដោយសារតែផលិតកម្មបានបន្តឡើងវិញបន្ទាប់ពីការបិទទ្វារជាច្រើនខែ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនេះ ខណៈពេលដែលការនាំចូលនិងការនាំចេញបានធ្លាក់ចុះតិចជាងការរំពឹងទុកក្នុងរយៈកាល៤ខែដំបូងឆ្នាំនេះ។

ប៉ុន្តែលោក Miao Wei បានប្រាប់សន្និសីទសារព័ត៌មានថា “ទោះបីជាការនាំចូលនិងនាំចេញរបស់យើងតាមលក្ខខណ្ឌពីខែមករាដល់ខែមេសាមានការកើនឡើងល្មមក៏ដោយ ខ្ញុំគិតថាប្រសិនបើជំងឺរាតត្បាតជាសាកលនេះមិនអាចស្ថិតត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពទេនោះ វានឹងមិនមាននិរន្តរភាពឡើយ” ។

ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប្រទេសនេះនឹងធ្វើឱ្យតម្រូវការក្នុងស្រុកមានការកើនឡើងយ៉ាងឆាប់រហ័ស ដើម្បីបំពេញភាពទន់ខ្សោយនៅក្នុងទីផ្សារអន្តរជាតិ។

ប្រទេសចិនបានព្យាយាមរួចមកហើយក្នុងការជំរុញការប្រើប្រាស់ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនក្នុងស្រុក ដើម្បីជំរុញសេដ្ឋកិច្ចឡើងវិញចេញពីសេដ្ឋកិច្ចមួយដែលជំរុញដោយការនាំចេញ និងការវិនិយោគរបស់រដ្ឋ។

ទីផ្សារសំខាន់ៗរបស់ប្រទេសចិនបាននិងកំពុងបញ្ជៀសខ្លួនឱ្យឆ្លងផុតពីវីរុសនេះ ដោយមានការងារជាង៣០លានកន្លែងត្រូវបានបំផ្លាញនៅសហរដ្ឋអាមេរិកដែលរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបានព្រមានពី“ការខូចខាតជាអចិន្ត្រៃយ៍”តែម្ដងទៅដល់សេដ្ឋកិច្ច ប្រសិនបើវិធានការនៅតែក្នុងផ្ទះដ៏តឹងរឹងមិនត្រូវបានដកចេញឆាប់ៗទេនោះ៕។ AFP

ប្រែសម្រួល៖ តរុណី