ចិនប្រាប់អាមេរិកឱ្យបញ្ឈប់ការគាបសង្កត់មិនសមហេតុផលលើក្រុមហ៊ុន Huawei
BREAKING NEWS
Search

ចិនប្រាប់អាមេរិកឱ្យបញ្ឈប់ការគាបសង្កត់មិនសមហេតុផលលើក្រុមហ៊ុន Huawei

ក្រុងប៉េកាំងបានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការគាបសង្កត់ដោយមិនសមហេតុផលចំពោះក្រុមហ៊ុន Huawei និងសហគ្រាសចិនជាច្រើនទៀត បន្ទាប់ពីក្រុងវ៉ាស៊ីនតោនបានប្រកាសពីការគ្រប់គ្រងការនាំចេញថ្មីៗដើម្បីរឹតត្បិតការចូលប្រើបច្ចេកវិទ្យា Semiconductor។

ការរឹតបន្តឹងចុងក្រោយលើក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំលំដាប់ទី ២របស់ពិភពលោកខាងលើនេះដែលស្ថិតនៅចំកណ្តាលនៃការចោទប្រកាន់ទាក់ទងនឹងអំពើចារកម្មរបស់សហរដ្ឋអាមេរិកនោះគឺជាសន្ទុះថ្មីមួយនៅក្នុងសមរភូមិរវាងអាមេរិក-ចិនដើម្បីសំញែងភាពលេចធ្លោខាងបច្ចេកវិទ្យាពិភពលោករៀងខ្លួន។

ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា “រដ្ឋាភិបាលចិននឹងប្រកាន់ខ្ជាប់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិនទាំងអស់” ។

“យើងទទូចឱ្យភាគីអាមេរិកបញ្ឈប់ការគៀបសង្កត់ទាំងឡាយណាដែលមិនសមហេតុផលចំពោះក្រុមហ៊ុន Huawei និងសហគ្រាសចិនដទៃទៀត។”

ក្រសួងបានបន្ថែមថា “សកម្មភាពរបស់រដ្ឋបាលលោក Trump បានបំផ្លាញផលិតកម្ម ការផ្គត់ផ្គង់ និងខ្សែសង្វាក់តម្លៃជាសាកល” ។
ដោយឡែក ក្រសួងពាណិជ្ជកម្មអាមេរិកបានថ្លែងនៅថ្ងៃសុក្រនេះថា ការគ្រប់គ្រងទាំងនេះនឹងកំណត់គោលដៅយ៉ាងតឹងរឹង និងជាយុទ្ធសាស្ត្រដើម្បីទិញយក Semiconductors របស់ក្រុមហ៊ុន Huawei ដែលជាផលិតផលផ្ទាល់នៃ Software និងបច្ចេកវិទ្យាមួយចំនួនរបស់អាមេរិក។

គួររម្លឹកថា មន្ត្រីអាមេរិកជាច្រើនបានចោទប្រកាន់ម្តងហើយម្តងទៀតថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនខាងលើនេះបានលួចយកអាថ៌កំបាំងពាណិជ្ជកម្មអាមេរិក និងបានជួយដល់កិច្ចប្រឹងប្រែងសម្រាប់ចារកម្មរបស់ប្រទេសចិនដោយបង្កើនភាពតានតឹងជាមួយប្រទេសមហាអំណាចដែលជាគូប្រជែងរបស់ខ្លួននេះខណៈដែលភាគីទាំងសង្ខាងសុទ្ធតែជាប់ពាក់ព័ន្ធនឹងសង្គ្រាមពាណិជ្ជកម្មដែលកំពុងអូសបន្លាយជាយូរមកហើយ៕ AFP

ចុចអាន៖ សង្រ្គាមពាក្យសម្តីរវាងអាមេរិកនិងចិនរំខានដល់កិច្ចប្រជុំរបស់ WHO ដែលផ្តោតលើជំងឺរាតត្បាត

ចុចអាន៖ ចិន គួរត្រៀមខ្លួន និងធ្វើចិត្តឲ្យត្រជាក់ជាមួយសម្តីវាយប្រហារពីរដ្ឋាភិបាលលោក Trump

ប្រែសម្រួល៖ តរុណី