អ្នកវិទ្យាសាស្ត្រចិនបដិសេធថានាង​មិនបានរត់ចោលស្រុកព្រោះដឹងរឿង​មន្ទីរពិសោធន៍វូហានទេ
BREAKING NEWS
Search

អ្នកវិទ្យាសាស្ត្រចិនបដិសេធថានាង​មិនបានរត់ចោលស្រុកព្រោះដឹងរឿង​មន្ទីរពិសោធន៍វូហានទេ

អ្នកឯកទេសរោគវិទូជនជាតិចិន ដែលត្រូវគេអះអាងថា បានប្រមូលឯកសារ​ពីមន្ទីរពិសោធន៍​ហើយ​ព្យាយាមរត់គេចទៅនៅស្ថានទូតអាមេរិក បានចេញមុខ​បដិសេធការ​ចេញផ្សាយ​ទំាងអស់អំពីនាង​។

អ្នកស្រី Shi Zhengli បានសរសេរ​នៅលើ WeChat ថា«មិនថារឿងលំបាកប៉ុណ្ណាក៏ដោយវានឹងមិនរារាំងបានយូរទេ!»
ប្រតិកម្មនេះ ចេញមកចំពេលមានពាក្យចចាមអារាមតាមអ៊ិនធើណេតដែលថា នាងនិងក្រុមគ្រួសារកំពុងស្វែងរកការជ្រកកោននៅស្ថានទូតអាមេរិកនា​ទីក្រុងប៉ារីស។

លោក Trump បាននឹងកំពុងចោទប្រកាន់ពីប្រភព​ដើមនៃ​ជំងឺកូវីដថាចេញមកពី​មន្ទីរពិសោធន៍ពាណិជ្ជកម្មមួយនៅវូហានហើយ​ថា លោកបានឃើញភស្ដុតាងដែលថាមេរោគឆ្លងនេះមានប្រភពដើមនៅក្នុងមន្ទីរពិសោធន៍ចិន។

សហគមន៍អ៊ឺរ៉ុបបង្កើនសម្ពាធលើប្រទេសចិនដោយអំពាវនាវឱ្យសហការជាមួយការស៊ើបអង្កេតឯករាជ្យមួយដោយ​ប្រធានគណៈកម្មាធិការអឺរ៉ុបលោក Ursula von der Leyen បានច្រានចោលការព្រួយបារម្ភថា ការស៊ើបអង្កេតនឹង ធ្វើឲ្យ ចំណងទាក់ទងអឺរ៉ុបជាមួយចិនចុះខ្សោយ។
អ្នកវិទ្យាសាស្ត្រ Shi Zhengli បានធ្វើការអស់ជាច្រើនឆ្នាំជាមួយការស្រាវជ្រាវលើជំងឺរលាកស្រោមខួរហើយ​ការងាររបស់គាត់ជាកម្មវត្ថុនៃទ្រឹស្តីដ៏ចម្រូងចម្រាសអំពីដើមកំណើតនៃវីរុសកូវីដ១៩នេះ។

ទោះយ៉ាងណា​ថ្ងៃនេះ លោកស្រីបាន​ព្យាយាម​ច្រានចោលពាក្យចចាមអារាមដែលថា នាងបាននាំគ្រួសារ​ចុះចេញពីប្រទេសចិន។
លោកស្រី Shi Zhengli អ្នកស្រាវជ្រាវដ៏ល្បីល្បាញបានសរសេរនៅលើ WeChat កាលពីថ្ងៃសៅរ៍ថាអ្នកស្រីនិងក្រុមគ្រួសារមិនបានភៀសខ្លួនចេញពីប្រទេសនោះទេទោះបីស្ថិតក្រោមការត្រួតពិនិត្យយ៉ាងខ្លាំងចំពេលមានក្តីបារម្ភថាវីរុសដែលទទួលខុសត្រូវចំពោះជំងឺរាតត្បាត Covid-19 អាចមានប្រភពដើមនៅវិទ្យាស្ថានវូហាន ដូចដេលលោកត្រាំបានអះអាង។

កាសែតរដ្ឋចិន Global Times បាននិយាយថា ខ្លួនបានបញ្ជាក់ថា ការប្រកាសលើWeChat ពិត​ជាត្រូវបានសរសេរដោយលោកស្រីស៊ីពិតមែន។ លោកស្រីបានសរសេរទៀតថា៖« យើងមិនបានធ្វើអ្វីខុសទេ ហើយយើងបន្តមានជំនឿមុតមាំលើវិទ្យាសាស្ត្រ។ គង់តែមាន​ថ្ងៃណាមួយ​ ដែលពពកនិងព្រះអាទិត្យលេចចេញមក។»
លោកស្រីស៊ីបានសរសេរនៅលើបណ្តាញសង្គមទៀត៖«ខ្ញុំមិនបានធ្វើអ្វីខុសទេ។» ពាក្យចចាមអារាមត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណេតថា លោកស្រី ស៊ីនិងគ្រួសាររបស់នាងបានលួចយកឯកសារសំងាត់រាប់រយចេញពីប្រទេសចិន ហើយកំពុងស្វែងរកសិទ្ធិជ្រកកោននៅស្ថានទូតសហរដ្ឋអាមេរិកនាទីក្រុងប៉ារីស។

ឡាហ្សូលី

ឃុំខ្លួន​មន្ត្រី​យោធា​ពាក់​សក្ដិ​៤ ដែល​បាញ់សម្លាប់​ប្រពន្ធ​នៅ​ក្នុង​រថយន្ត​

IMF អនុម័តប្រាក់កម្ចីបន្ទាន់រាប់រយលានដុល្លារឲ្យប្រទេសអេត្យូពី និងម៉ាលី