អ្នកវិទ្យាសាស្ត្រចិនបដិសេធថានាង​មិនបានរត់ចោលស្រុកព្រោះដឹងរឿង​មន្ទីរពិសោធន៍វូហានទេ

អ្នកឯកទេសរោគវិទូជនជាតិចិន ដែលត្រូវគេអះអាងថា បានប្រមូលឯកសារ​ពីមន្ទីរពិសោធន៍​ហើយ​ព្យាយាមរត់គេចទៅនៅស្ថានទូតអាមេរិក បានចេញមុខ​បដិសេធការ​ចេញផ្សាយ​ទំាងអស់អំពីនាង​។ អ្នកស្រី Shi Zhengli បានសរសេរ​នៅលើ WeChat ថា«មិនថារឿងលំបាកប៉ុណ្ណាក៏ដោយវានឹងមិនរារាំងបានយូរទេ!» ប្រតិកម្មនេះ ចេញមកចំពេលមានពាក្យចចាមអារាមតាមអ៊ិនធើណេតដែលថា នាងនិងក្រុមគ្រួសារកំពុងស្វែងរកការជ្រកកោននៅស្ថានទូតអាមេរិកនា​ទីក្រុងប៉ារីស។ លោក Trump បាននឹងកំពុងចោទប្រកាន់ពីប្រភព​ដើមនៃ​ជំងឺកូវីដថាចេញមកពី​មន្ទីរពិសោធន៍ពាណិជ្ជកម្មមួយនៅវូហានហើយ​ថា លោកបានឃើញភស្ដុតាងដែលថាមេរោគឆ្លងនេះមានប្រភពដើមនៅក្នុងមន្ទីរពិសោធន៍ចិន។ សហគមន៍អ៊ឺរ៉ុបបង្កើនសម្ពាធលើប្រទេសចិនដោយអំពាវនាវឱ្យសហការជាមួយការស៊ើបអង្កេតឯករាជ្យមួយដោយ​ប្រធានគណៈកម្មាធិការអឺរ៉ុបលោក Ursula von der Leyen បានច្រានចោលការព្រួយបារម្ភថា ការស៊ើបអង្កេតនឹង ធ្វើឲ្យ ចំណងទាក់ទងអឺរ៉ុបជាមួយចិនចុះខ្សោយ។ អ្នកវិទ្យាសាស្ត្រ Shi Zhengli បានធ្វើការអស់ជាច្រើនឆ្នាំជាមួយការស្រាវជ្រាវលើជំងឺរលាកស្រោមខួរហើយ​ការងាររបស់គាត់ជាកម្មវត្ថុនៃទ្រឹស្តីដ៏ចម្រូងចម្រាសអំពីដើមកំណើតនៃវីរុសកូវីដ១៩នេះ។ ទោះយ៉ាងណា​ថ្ងៃនេះ លោកស្រីបាន​ព្យាយាម​ច្រានចោលពាក្យចចាមអារាមដែលថា នាងបាននាំគ្រួសារ​ចុះចេញពីប្រទេសចិន។ លោកស្រី Shi Zhengli អ្នកស្រាវជ្រាវដ៏ល្បីល្បាញបានសរសេរនៅលើ WeChat កាលពីថ្ងៃសៅរ៍ថាអ្នកស្រីនិងក្រុមគ្រួសារមិនបានភៀសខ្លួនចេញពីប្រទេសនោះទេទោះបីស្ថិតក្រោមការត្រួតពិនិត្យយ៉ាងខ្លាំងចំពេលមានក្តីបារម្ភថាវីរុសដែលទទួលខុសត្រូវចំពោះជំងឺរាតត្បាត Covid-19 អាចមានប្រភពដើមនៅវិទ្យាស្ថានវូហាន ដូចដេលលោកត្រាំបានអះអាង។ កាសែតរដ្ឋចិន Global Times បាននិយាយថា ខ្លួនបានបញ្ជាក់ថា ការប្រកាសលើWeChat ពិត​ជាត្រូវបានសរសេរដោយលោកស្រីស៊ីពិតមែន។ លោកស្រីបានសរសេរទៀតថា៖« យើងមិនបានធ្វើអ្វីខុសទេ ហើយយើងបន្តមានជំនឿមុតមាំលើវិទ្យាសាស្ត្រ។ គង់តែមាន​ថ្ងៃណាមួយ​ ដែលពពកនិងព្រះអាទិត្យលេចចេញមក។» លោកស្រីស៊ីបានសរសេរនៅលើបណ្តាញសង្គមទៀត៖«ខ្ញុំមិនបានធ្វើអ្វីខុសទេ។» … Continue reading អ្នកវិទ្យាសាស្ត្រចិនបដិសេធថានាង​មិនបានរត់ចោលស្រុកព្រោះដឹងរឿង​មន្ទីរពិសោធន៍វូហានទេ