“ខ្ញុំ​ចង់​រស់”​ ​សម្ដី​របស់​កម្មករ​ចិន​នៅ​ពេល​ទីក្រុង​ប្រែ​ជា​ស្ងាត់​ដោយសារ​វីរុស​កូរ៉ូណា

ស្ត្រី​ម្នាក់​ឈ្មោះ​ Lanying Guo បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា​គាត់​បាន​ចាប់ផ្ដើម​ធ្វើការ​នៅ​ភោជនីយដ្ឋាន​នំប៉ាវ​របស់​គាត់​នៅ​តាម​បណ្ដោយ​ផ្លូវ​ទីក្រុង​ប៉េកាំង ដោយសារ​តែ​គ្រប់គ្នា​ត្រូវ​តម្រូវ​ឱ្យ​ស្នាក់នៅ​ក្នុង​ផ្ទះ​ដើម្បី​កាត់​បន្ថយ​ការ​រីក​រាលដាល​នៃ​វីរុស​នេះ​។ ប៉ុន្តែ​អ្នកស្រី​សង្ឃឹម​ថា​នឹង​ទទួល​បាន​អតិថិជន​កាន់​តែ​ច្រើន​ ​ខណៈ​ពេល​ដែល​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​នឹង​ត្រឡប់​មក​ធ្វើការ​វិញ​ បន្ទាប់​ពី​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ចិន។ ដើម្បី​គ្រប់គ្រង​ការ​ចម្លង​វីរុស​នេះ​ មន្ត្រី​នៅ​ទីក្រុង​ប៉េកាំង​បាន​ពន្យារ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ចូលឆ្នាំ​ចិន​ ​ហើយ​បាន​ប្រាប់​និយោជិក​ឱ្យ​ធ្វើការ​ពី​ផ្ទះ​ ក៏ដូចជា​ករណី​នៅ​តាម​បណ្ដា​ខេត្ត​និង​ក្រុង​របស់​ប្រទេស​ចិន​ដទៃ​ទៀត​ដែរ។​

សេចក្ដី​ថ្លែង​ការណ៍​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​និយាយ​ថា “ ដើម្បី​ធានា​បាន​នូវ​ការ​ទប់ស្កាត់​និង​ការ​ឆ្លង​វីរុស​កូរ៉ូណា​នេះ ​បុគ្គលិក​ទាំងអស់​ដោយ​មិន​រាប់​បញ្ចូល​បុគ្គលិក​ដែល​គាំទ្រ​សេវាកម្ម​រដ្ឋាភិបាល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​វិល​ត្រឡប់​ចូល​ធ្វើការ​វិញ​នៅ​ថ្ងៃ​ទី ១០ ខែ​កុម្ភៈ” ។

អ្នកស្រី Lanying Guo​ និយាយ​ទាំង​យំ​ថា “ ខ្ញុំ​មិន​បាន​រក​ប្រាក់​បាន​ជិត​ពីរ​សប្ដាហ៍​ហើយ​ ខ្ញុំ​មិន​ដឹង​ថា​តើ​ខ្ញុំ​អាច​ទ្រាំទ្រ​បាន​រយៈពេល​ប៉ុន្មាន​នោះ​ទេ​ ខ្ញុំ​ចង់​រស់។”  ស្រ្តី Guo​ ស្ថិត​ក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​ជំងឺ​ខ្សោយ​តម្រងនោម​ ហើយ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​រក​ឃើញ​ថា​ឈាម​រយៈពេល ៤ ឆ្នាំ។ គាត់​បាន​​លែងលះ​ដោយ​គ្មាន​កូន​ហើយ​គាត់​ត្រូវ​តែ​មាន​រស់នៅ​​ដោយ​ខ្លួន​ឯង​ នឹង​ត្រូវ​ទៅ​មន្ទីរពេទ្យ​បី​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ដើម្បី​ព្យាបាល។ បើ​សិន​គ្មាន​ប្រាក់​ចំណូល​ប្រចាំថ្ងៃ​ដើម្បី​ចំណាយ​សម្រាប់​ការ​មក​ជួប​គ្រូពេទ្យ​ គាត់​នឹង​មិន​អាច​រស់​នៅ​បាន​យូរ​ទៀត​ឡើយ។  វីរុស​នេះ​ត្រូវ​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ ប៉ុន្តែ​សម្រាប់​អ្នក​មាន​ប្រាក់ខែ​ទាប​កម្មករ​ក្រៅ​ផ្លូវ​ការ​ដូចជាលោកស្រី Guo ការ​បាត់បង់​ប្រាក់​ចំណូល​គឺ​ជា​រឿង​មួយ​ធំ​សម្រាប់​គាត់។

យោង​តាម​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ៥៤.៥ %​នៃ​កម្មករ​ចិន​ត្រូវ​បាន​ជួល​នៅ​ក្នុង​វិស័យ​ក្រៅ​ផ្លូវការ​ដែល​ធ្វើការ​នៅ​ក្នុង​ការងារ​រួមមាន ​​ការងាររត់​សំបុត្រ​និង​កម្មករ​សំណង់។ បើ​គ្មាន​ប្រាក់​ចំណូល​មាន​ស្ថិរភាព​ឬ​ការ​ធានារ៉ាប់រង​កិច្ច​សន្យា​ទេ​ កម្មករ​ទាំងនេះ​គឺ​ជា​មនុស្ស​ដំបូង​គេ​ដែល​ទទួល​រងគ្រោះ​ថ្នាក់​នៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ណាមួយ។ សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកល​វិទ្យាល័យចិន​កណ្ដាល​បាន​និយាយ​ថា “មាន​ការ​តស៊ូ​មតិ​រវាង​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​ការ​ផ្ទុះ​ឡើង​និង​កាត់​បន្ថយ​ផល​ប៉ះពាល់​សេដ្ឋកិច្ច ​អ្វី​ក៏ដោយ​វិធានការ​ដែល​យើង​អនុវត្ត​នឹង​មាន​ទាំង​សេដ្ឋកិច្ច​ម៉ាក្រូ​សេដ្ឋកិច្ច​និង​ជីវិត​ប្រជាជន​សាមញ្ញ” ។

ក្នុង​ករណី​ស្រដៀង​គ្នា​នេះ​ដែរ​លោក Jun Xiang ដែល​ជា​កម្មករ​ក្នុង​ប្រទេស​ចិន​ក៏​បាន​និយាយ​ថា ​ការ​ព្យាយាម​ទប់ស្កាត់​វីរុស​របស់​រដ្ឋាភិបាល ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​រូប​គាត់​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​គ្រួសារ​គាត់​ទាំងមូល។ មុន​ពេល​ការ​ផ្ទុះ​ឡើង​គាត់​បាន​ធ្វើការ​នៅ​វូហាន​ជា​កម្មករ​សំណង់ ​ប៉ុន្តែ​គាត់​បាន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​នៅ​ខេត្ត​ហួណាន​ សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ថ្មី។ គាត់​មាន​ការ​ព្រួយបារម្ភ​ពី​ការ​រក​ប្រាក់​ដើម្បី​ចិញ្ចឹម​គ្រួសារ​និង​ទុក​កូនស្រី​ឱ្យ​នៅ​សាលារៀន។  “និយាយ​ដោយ​ស្មោះត្រង់ ​ប្រសិន​បើ​ខ្ញុំ​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ពួកគេ​ទាំង​អស់​ចាត់​ទុក​យើង​ជា​មេរោគ”  ។ លោក​បាន​និយាយ​ថា​ប្រសិន​បើ​គាត់​នៅ​ជាប់​នឹង​ហ៊ូណាន​ដោយ​មិន​អាច​រក​ការងារ​ធ្វើ​បាន​គ្រួសារ​គាត់​ទាំងមូល​នឹង​អត់ឃ្លាន។

ទោះយ៉ាងណា Guo និងXiang​ គ្រាន់​តែ​ជា​មនុស្ស​ពីរ​នាក់​ប៉ុណ្ណោះ ​ក្នុង​ចំណោម​ប្រជាជន​រាប់​រយ​លាន​នាក់​ដែល​រស់នៅ​លើ​រឹម​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ចិន។

យោង​តាម​ទិន្នន័យ​ចុងក្រោយ​ដែល​ចេញផ្សាយ​ដោយ​ការិយាល័យ​ស្ថិតិ​ចិន ​បាន​បង្ហាញ​ថា ​ប្រាក់​ចំណូល​ដែល​ត្រូវ​បាន​គេ​បោះចោល​ជា​មធ្យម​ប្រចាំ​ឆ្នាំ ​ក្នុង​ចំណោម​ប្រជាជន​ទាំងអស់​នៅ​ក្នុង​ប្រទេស​ចិន​គឺ ៣២៦២ ដុល្លារ​ក្នុង​ឆ្នាំ ២០១៩ ប៉ុន្តែ​ជាង ៦០%នៃ​ចំនួន​ប្រជាជន​មាន​​តិច​ជាង​នោះ ៕

 

ចុចអាន៖ជប៉ុន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ ១០នាក់​បន្ថែម​ទៀត ​នៅ​លើ​កប៉ាល់​ទេសចណ៍ ធ្វើឲ្យចំនួន​អ្នក​ឆ្លង​សរុប​ឡើងដល់ ៤៥នាក់

ចុចអាន៖រកឃើញអ្នក​ស្លាប់​ដោយសារ​វីរុស​កូរ៉ូណា​ម្នាក់​ទៀត​នៅ​ក្រៅចិន​ដីគោក

 

ប្រែសម្រួល៖សាង ស្រីល័ក្ខ