ប្រទេសចិនតែងច្បាប់បន្ទាន់ ហាមពាណិជ្ជកម្មសត្វព្រៃដែលពេញនិយមជាឱសថនិងជា….

ប្រទេសចិន កំពុង​ដាក់ចេញជំហរហាមឃាត់រាល់ការធ្វើពាណិជ្ជកម្មសត្វព្រៃ ចំពេលមានការរីករាលដាលនៃវីរុសថ្មីនេះ ដោយ​គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនជាតិ គ្រោងនឹងអនុម័តលើច្បាប់នៅចុងខែនេះ។
ការងារ​នេះ ចាំបាច់ត្រូវឆ្លងកាត់ដំណើរការតាក់តែងច្បាប់ ដែលចំណាយពេលច្រើន។
រដ្ឋាភិបាលចិនត្រូវបានគេរំពឹងថា នឹងចាត់វិធានការយ៉ាងឆាប់រហ័ស លើការហាមឃាត់រាល់ ការធ្វើពាណិជ្ជកម្មនិងការប្រើប្រាស់សត្វព្រៃ បន្ទាប់ពីការផ្ទុះឡើងនៃ Covid-19 ។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការស៊ីនហួ បានរាយការណ៍ថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនជាតិនឹងពិនិត្យឡើងវិញនូវបម្រាមទំាងនេះនៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃទី ១៧ខែកុម្ភៈម្សិលមិញ។
គណៈកម្មាធិការនេះក៏ពិភាក្សាផងដែរអំពីការសម្រេចចិត្ត ដើម្បីពន្យារពេលសម័យប្រជុំនីតិប្បញ្ញត្តិប្រចាំឆ្នាំ ដែលនឹងត្រូវធ្វើឡើងនៅដើមខែមីនា។
ការធ្វើពាណិជ្ជកម្មនិងការប្រើប្រាស់សត្វព្រៃត្រូវបានអនុវត្តនៅក្នុងប្រទេសចិនអស់ជាច្រើនសតវត្សរ៍មកហើយប៉ុន្តែត្រូវបានគេស្តីបន្ទោសថា បានជួយផ្សព្វផ្សាយបន្តនូវមេរោគឆ្លងដែលបណ្តាលឱ្យ Covid-19 ជាជំងឺដែលបានឆ្លងដល់មនុស្សជាង ៧ ម៉ឺននាក់ នឹង​បានសម្លាប់មនុស្សជាង ១.៨០០ នាក់នាពេលឥឡូវ។

ប្រទេសចិនមានច្បាប់ដើម្បីធ្វើនិយតកម្មឧស្សាហកម្មសត្វព្រៃនិងពាណិជ្ជកម្មអនុម័តដំបូងក្នុងឆ្នាំ ១៩៨៨ និងត្រូវបានគេកែលម្អចំនួន ៣ លើក។

ជំនាញផ្នែកច្បាប់ និងអ្នកអនុវត្តឧស្សាហកម្មបាននិយាយថា ច្បាប់នេះនៅតែមានចន្លោះប្រហោង
ឧទាហរណ៍ មិនមានការហាមឃាត់ទាំងស្រុងលើការប្រើប្រាស់សត្វព្រៃ និងការបង្កាត់ពូជជាឈ្លើយសម្រាប់គោលបំណងពាណិជ្ជកម្ម។ល។

ខេត្តហ៊ូប៉ីរបស់ប្រទេសចិន នៅតែ​ស្ថិតនៅក្នុងការបិទទ្វារយ៉ាងតឹងរឹង ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាលដាលបន្តនៃវីរុសនេះ។
សាស្រ្តាចារ្យច្បាប់ស្តីពីបរិស្ថាននិងធនធាននៃសាកលវិទ្យាល័យរីនមីន បាននិយាយថាការធ្វើវិសោធនកម្មច្បាប់ដែលមានស្រាប់ នឹងប្រឈមនឹងការតស៊ូតវ៉ា ពីក្រុមឈ្មួញជួញសត្វ ម្ចាស់កសិដ្ឋាននិងសូម្បីតែមន្រ្តីមូលដ្ឋាន
ហើយ​ថា ប្រជាជននៅតែមានមតិខុសគ្នាខណៈ អ្នកបរិស្ថាននិយាយថា ​ប្រទេសចិនគឺជាទីផ្សារដ៏ធំបំផុតសម្រាប់ផលិតផលសត្វព្រៃខុសច្បាប់ ហើយសត្វជាច្រើនកំពុងត្រូវចាប់មកជាចំណីអាហារនិងប្រើប្រាស់ក្នុងឱសថបុរាណចិនដែលជាជំនឿជាយូរឆ្នាំមកហើយ។

 

ស្រស់