អ្នកណាបង្កើតសេណារីយោនៃការរើសអើងជនជាតិអាហ្វ្រិកនៅប្រទេសចិន?
BREAKING NEWS
Search

អ្នកណាបង្កើតសេណារីយោនៃការរើសអើងជនជាតិអាហ្វ្រិកនៅប្រទេសចិន?

ប្រទេសចិននិយាយថាខ្លួនមានគោលនយោបាយមិនរើសអើងជាតិសាសន៍ប៉ុន្តែការរើសអើងចំពោះជនជាតិអាហ្វ្រិកកំពុង​វិលត្រលប់មកវិញត្រូវបានគេសរសេរលើសារព័ត៌មាននៅអាមេរិក។

ធ្វើបច្ចុប្បន្នភាពថ្ងៃទី ២៦ ខែឧសភាឆ្នាំ ២០២០ននេះដោយCNN។

ខណៈទង់ជាតិខ្លួនត្រូវបានគេ​លាបពណ៌ខ្មៅនិង​ដាក់រាយថ្កោលទោស​លើធ្វីតធើដោយសារតែអ្នកប្រើប្រាស់បង្ហាញពីការខឹងសម្បារចំពោះរដ្ឋាភិបាលចិនថាបានរើសអើងប្រឆាំងអាហ្រ្វិក ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិននៅតែ​ច្រានចោលថាការចោទប្រកាន់នេះជា“ ពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន” ។
លោកស្រី Dennis Kiplomo គិលានុប្បដ្ឋាយិកាមកពីប្រទេសកេនយ៉ាបានសរសេរថា“ យើងសង្ឃឹមថា បដិសណ្ឋារកិច្ចដែលយើងផ្តល់ជូនជនជាតិចិននៅទីនេះក្នុងទ្វីបអាហ្រ្វិកត្រូវបានគេធ្វើតាម​នៅឯប្រទេសកំណើតរបស់ពួកគេវិញដូចគ្នា​” ។
អ្នកប្រើប្រាស់ម្នាក់ទៀតនៅប្រទេសកេនយ៉ាគឺលោក Peter Kariuk បានសរសេរថា “យើងត្រូវការអាហ្រ្វិករួបរួមមួយដែលនឹងមិនមែនជាទាសកររបស់ ប្លុកចិនណាទេ” ។

ទោះយ៉ាងណា​គេបានឃើញ​ វីដេអូក្លែងក្លាយបង្ហាញពីអំពើហឹង្សាប្រឆាំងនឹងជនជាតិអាហ្វ្រិកនៅក្នុងប្រទេសចិននាទីក្រុងក្វាងចូវភាគខាងត្បូងប្រទេសចិនដែល​មានប្រជាជនអាហ្វ្រិកច្រើនកុះករជាងគេនៅអាស៊ី។ ស្របពេលដែលចំនួនពិតប្រាកដនៃជនជាតិអាហ្វ្រិកដែលរស់នៅក្នុងខេត្តក្វាងចូវមិនទាន់ដឹងនៅឡើយទេនៅឆ្នាំ ២០១៧ មានជនជាតិអាហ្វ្រិកជាង ៣២០.០០០ នាក់បានចុះបញ្ជីចេញ ចូលប្រទេសចិនឆ្លងកាត់ទីក្រុងនេះទិញទំនិញផ្សេងៗ​បើយោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
កាលពីខែមុន ជនជាតិអាហ្វ្រិកជាច្រើនបានទទួលរងការធ្វើតេស្ត៍រកមេរោគដោយបង្ខំនិងការផ្តាច់ខ្លួនដោយខ្លួនឯងរយៈពេល ១៤ ថ្ងៃដោយមិនគិតពីប្រវត្តិនៃការធ្វើដំណើរ។

ថ្មីៗនេះហើយអាហ្វ្រិកជាច្រើនរូប ត្រូវបានទុកគេចោលដោយគ្មានផ្ទះសម្បែងតាមផ្លូវ​បន្ទាប់ពីត្រូវបានបណ្តេញចេញដោយម្ចាស់ដីនិងសណ្ឋាគារក្រោមវិធាននៃវិធានការទប់ស្កាត់មេរោគ។

ឧប្បត្តិហេតុនេះបានបណ្តាលឱ្យមានការបែកបាក់នៅក្នុងទំនាក់ទំនងចិន – អាហ្វ្រិកដែលមានក្រសួងការបរទេសនៃបណ្តាប្រទេសអាហ្វ្រិកជាច្រើន រួមជាមួយ​សហភាពអាហ្រ្វិកកំពុងទាមទារចម្លើយពីប្រទេសចិន។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកចូលីជៀនបានមានប្រសាសន៍ថា“ ជនបរទេសទាំងអស់ត្រូវបានទទួលដោយស្មើភាព។ ស្ថានទូតចិនប្រចាំនៅអាហ្វ្រិកខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ មិនមានអ្វីដែលហៅថាការរើសអើងប្រឆាំងនឹងជនជាតិអាហ្វ្រិកនៅក្នុងខេត្តក្វាងទុងទាល់តែសោះ” ។
កាសែតឌឹឃែលថែមស៍ដែលជាកាសែតជាតិនិយមដែលគ្រប់គ្រងដោយគណបក្សកុម្មុយនីស្តចិនបានបោះពុម្ភផ្សាយអត្ថបទមួយដែលមានចំណងជើងថា អ្នកណានៅពីក្រោយព័ត៌មានក្លែងក្លាយនៃការរើសអើងប្រឆាំងនឹងជនជាតិអាហ្វ្រិកនៅប្រទេសចិន?
ជាប្រពៃណីទីក្រុងប៉េកាំងតែងថ្កោលទោស​ថាការរើសអើងជាតិសាសន៍ ជាបញ្ហារបស់លោកខាងលិច។ ប៉ុន្តែសម្រាប់ជនជាតិអាហ្វ្រិកជាច្រើនដែលប្រទេសរបស់ពួកគេមានសេដ្ឋកិច្ចយ៉ាងលំបាកខ្លាំង ក្វាងចូវបានលាតត្រដាងនូវគម្លាតរវាងភាពកក់ក្តៅការទូតជាផ្លូវការដែលទីក្រុងប៉េកាំងផ្តល់ជូនប្រជាជាតិអាហ្វ្រិកនិងការសង្ស័យដែលប្រជាជនចិនតែងមានលើជនជាតិអាហ្វ្រិកផ្ទាល់។
ហើយនោះជាបញ្ហាអស់ជាច្រើនទសវត្សមកហើយរវាងប្រទេសចិន​និងជនស្បែកខ្មៅប៉ុន្តែអ្នកកាសែតចិន​បានសរសេរថា គ្រប់យ៉ាងមិនមែនជាការពិត​ហើយ​ថាមានគេបង្កើតរឿងនោះឡើងបង្កបញ្ហា​រវាងចិន​និងអាហ្វ្រិក។
Mr Tomorrow

បុគ្គល​ល្បីល្បាញ​ទាំង ​៥ នាក់​ ដែលសែនបរាជ័យ​មុនពេល​បាន​ដល់គោលដៅ