ចិនចាប់ផ្តើមប្រើវ៉ាក់សាំងប្រឆាំងកូវីដ ១៩ លើកងយោធា មុនអនុញ្ញាតប្រើប្រាស់លើជនស៊ីវិល
BREAKING NEWS
Search

ចិនចាប់ផ្តើមប្រើវ៉ាក់សាំងប្រឆាំងកូវីដ ១៩ លើកងយោធា មុនអនុញ្ញាតប្រើប្រាស់លើជនស៊ីវិល

រដ្ឋាភិបាលចិន បានអនុម័តឲ្យកងយោធាប្រើប្រាស់វ៉ាក់សាំងសាកល្បងប្រឆាំងកូវីដ ១៩ មុនគេបង្អស់ ដែលវ៉ាក់សាំងជាការអភិវឌ្ឍន៍រួមគ្នារវាងកងទ័ពរណស្សិប្រជាជនចិន និងក្រុមហ៊ុនឱថសមួយ ដែលនាំឲ្យយោធាចិន ត្រូវចាត់ទុកជាកងទ័ពដំបូងបង្អស់លើពិភពលោក ដែលសាកល្បងជាមួយវ៉ាក់សាំងថ្មីនេះ។

វ៉ាក់សាំងប្រឆាំងកូវីដ ១៩ របស់ចិន ត្រូវគេឲ្យឈ្មោះថា Ad5-nCoV ដឹកនាំស្រាវជ្រាវ រហូតឈានដល់ដំណាកសាកល្បងចុងក្រោយ ដោយបណ្ឌិត​សភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រយោធាចិន មានអគ្គមេបញ្ជាការ Chen Wei ជាអ្នកគ្រប់គ្រង ដោយសហការជាមួយក្រុមហ៊ុនជីវសាស្ត្រ CanSino មានមូលដ្ឋានក្នុងខេត្ត Tianjin។

តាមការឯកភាពពីមុនមក បណ្តាអន្តររដ្ឋាភិបាលទាំងអស់ជុំវិញពិភពលោក ជំហានដំបូងបានសម្រេចប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ ដែលបង្កើតបានជោគជ័យទៅលើកងយោធា មុនអនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការលើពលរដ្ឋទូទៅ។

ក្រុមហ៊ុនវេជ្ជសាស្ត្រចិន CanSino បានបញ្ជាក់កាលពីថ្ងៃច័ន្ទថា ការចាប់ផ្តើមអនុញ្ញាតប្រើវ៉ាក់សាំងទៅលើកងយោធា បន្ទាន់ពីការសាកល្បងពីរដំណាក់កាលមុន ទទួលបានជោគជ័យទាំងស្រុង ដោយជឿជាក់មានសុវត្ថិភាព និងអាចដាស់ប្រព័ន្ធភាពស៊ាំក្រោកប្រឆាំងវីរុសបានយ៉ាងមានប្រសិទ្ធភាព។

ការសាកល្បងដំណាក់កាលទី៣នេះ គឺដើម្បីបញ្ជាក់ឲ្យបានតែច្បាស់ថា វ៉ាក់សាំងថ្មីនេះ ពិតជាអាចការពារមនុស្សពីការចម្លងវីរុសកូវីដ ១៩ យ៉ាងពិតប្រាកដ។

កងយោធាចិន បានអនុម័តប្រើប្រាស់វ៉ាក់សាំងថ្មីរយៈពេលមួយឆ្នាំ ប៉ុន្តែមិនអនុញ្ញាតឲ្យប្រើប្រាស់លើពលរដ្ឋស៊ីវិលនៅឡើយទេ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ SCMP

អត្ថបទពាក់ព័ន្ធ៖