ទីក្រុង​មួយ​នៅចិនហាមឃាត់​បរិភោគ​សត្វ​ឆ្មា​និង​ឆ្កែ​ ដើម្បីបញ្ឈប់​ការ​រីក​រាលដាល​នៃ​មេរោគឆ្លង

ទីក្រុង​សិនជិន​បាន​ណែនាំ​សេចក្ដី​ព្រាង​បទ​បញ្ញត្តិ​មួយ ដើម្បី​ហាមឃាត់​ការ​បរិភោគ​សត្វ​ឆ្មា​និង​សត្វ​ឆ្កែ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​ទូទាំង​ប្រទេស​ដើម្បី​អនុវត្ត “ការ​ហាមឃាត់​សរុប”  លើ​ការ​បរិភោគ​សត្វ​ព្រៃ​បន្ទាប់​ពី​ការ​ផ្ទុះ​ឡើង​នៃវីរុស Covid-19 ។ បទប្បញ្ញត្តិ​ថ្មី​នេះ នឹងត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ទីក្រុង​សិនជិន ​នៃ​សភា​ប្រជាជន​សិនចិន។

សេចក្ដី​ព្រាង​ច្បាប់​នេះ​រួម​មាន “បញ្ជី​ស” ក្នុង​ចំណោម​ប្រភេទ​អាហារ​ចំនួន ៩ ប្រភេទ​ដែល​ត្រូវ​បាន​អនុញ្ញាត​ប៉ុន្តែ​រដ្ឋាភិបាល​មិនបាន​និយាយ​ថា​នឹង​បោះឆ្នោត​នៅ​ពេល​ណា​នោះ​ទេ។​ បញ្ជី​រួម​មាន​ សាច់​ជ្រូក​សាច់​គោ​និង​សាច់​មាន់​រួម​ជាមួយ​ទន្សាយ​ត្រី​និង​អាហារ​សមុទ្រ។ ប៉ុន្តែ​វា​មិន​រាប់​បញ្ចូល​សត្វ​ចិញ្ចឹម​ដូចជា​ឆ្មា​និង​ឆ្កែ​ ក៏​ដូច​ជា​មុខ​ម្ហូប​ដ៏​ពេញ​និយម​ដទៃ​ទៀត​នៅ​ភាគ​ខាងត្បូង​ប្រទេស​ចិន ​ដូចជា​ពស់​អណ្ដើក​និង​កង្កែប​ជា​ដើម។

អាជ្ញាធរ​ក្រុង​សិនចិន​បាន​ប្រាប់​ថា ​តំបន់​ពិសេស​ប្រចាំថ្ងៃ​នឹង​មិន​ចុះ​ផ្សាយ​លើ​បញ្ជី​ខ្មៅនេះទេ ​ពី​ព្រោះ​ប្រទេស​ចិន​មាន​សត្វ​ព្រៃ​រាប់ពាន់​ប្រភេទ​ផ្សេងៗ​គ្នា​ ហើយ​វា​មិន​អាច​ទៅ​រួច​ទេ​ដែល​មិន​អាច​បរិភោគ​បាន​នោះ។

ការ​ផ្លាស់ប្ដូរ​របស់​ទីក្រុង សិនចិន ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ដំណោះស្រាយ​មួយ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ជាតិ​ កាល​ពី​ថ្ងៃ​ច័ន្ទ​ដើម្បី​ហាមឃាត់​ការ​ធ្វើ​ពាណិជ្ជកម្ម​និង​ការ​បរិភោគ​សត្វព្រៃ​ដែល​​ត្រូវ​បាន​គេ​ស្ដី​បន្ទោស​ថា​​ជំរុញការរាលដាល​​វីរុស Covid-19 ។

រហូត​មក​ដល់​ពេល​នេះ វីរុសបាន​ឆ្លង​ដល់​មនុស្ស​ជាង ៨០០០០ នាក់​នៅ​ទូទាំង​ពិភពលោក​ហើយ​បាន​សម្លាប់​មនុស្ស​ជាង ២៧០០ នាក់។

ទីក្រុង​សិនចិន​ដែល​ជា​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ជាប់​ព្រំដែន​ហុងកុង បាន​ចែងច្បាប់​ថា ​អ្នក​ដែល​រំលោភ​បទ​បទបញ្ញត្តិ​នឹង​ត្រូវ​ពិន័យ​រហូត​ដល់ ២០០០០ យន់ (៤០០០ ដុល្លារ) ។ របាយការណ៍​ក៏​បាន​និយាយ​ថា​ការ​បរិភោគ​សត្វ​ចិញ្ចឹម​ដែល​មិន​មាន​នៅ​ក្នុង​បញ្ជី​ពណ៌ស​ ក៏​នឹង​ត្រូវ​ហាមឃាត់​ដែរ​ ព្រោះ​វា​ពិបាក​នឹង​ប្រាប់​ណាស់​ថា​តើ​សាច់​ត្រូវ​បាន​គេ​ធ្វើ​កសិកម្ម​ ឬ​បានមកពីការបរបាញ់​។

បទប្បញ្ញត្តិ​ថ្មី​នៅ​តែ​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​សត្វ​ព្រៃ​សម្រាប់​គោល​បំណង​វិទ្យាសាស្ត្រ​និង​វេជ្ជសាស្ត្រ​​ ប៉ុន្តែ​បាន​សង្កត់​ធ្ងន់​ថា​ការ​គ្រប់គ្រង​កន្លែង​បែប​នេះ​នឹង​ត្រូវ​ការ​ពង្រឹង​បន្ថែម​ទៀត។ ចំណង់អាហាររបស់ជនជាតិចិនចំពោះសត្វជាច្រើនប្រភេទមានភាពចម្រូងចម្រាសជាយូរមកហើយ ជាមួយអ្នកជំនាញរោគរាតត្បាតដែលផ្សារភ្ជាប់ទៅនឹងការឆ្លងរាលដាលនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ SARS ដែលបានសម្លាប់មនុស្សជាង៨០០នាក់​នៅ​ទូទាំង​ពិភពលោក​ កាលពី១៧​ឆ្នាំ​មុន ​ដោយ​សារ​សត្វ​ឆ្មា​ប្រភេទ Civet ដែល​ជា​ប្រភេទ​សត្វ​ដែល​ត្រូវ​បាន​បរិភោគ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ចិន។

ការ​អនុវត្ត​នេះ​ក៏​ត្រូវ​បាន​គេ​រិះគន់​ផង​ដែរ​លើ​ហេតុផល ​សិទ្ធិ​របស់​សត្វ​ ដោយ​ការ​បរិភោគ​សត្វ​ឆ្មា​និង​ឆ្កែ​ធ្វើ​ឱ្យ​អ្នក​ស្រឡាញ់​សត្វ​ចិញ្ចឹម​មាន​ការ​ស្អប់​ខ្ពើម​ទូទាំង​ពិភពលោក។

លោកស្រី LiuJinmei មេធាវី​បរិស្ថាន​នៃ​អង្គការ​មិត្តភ័ក្ដិ​ធម្មជាតិ​បាន​និយាយ​ថា “យើង​គួរ​សាទរ​ចំពោះ​ក្រុង​សិនជិន​ចំពោះ​ការ​ការពារ​សត្វ​ចិញ្ចឹម” ។ លោកស្រី​បាន​និយាយ​ថា​បទ​បញ្ញត្តិ​របស់​ទីក្រុង​សិនចិន​គួរ​ដាក់​ការ​ទទួលខុសត្រូវ​កាន់​តែ​ខ្លាំង​ទៅ​លើ​ម្ចាស់​ភោជនីយដ្ឋាន​ និង​អតិថិជន​ហើយ​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រំលោភ​លើ​ច្បាប់ ៕

 

ចុចអាន៖COVID-19៖ ចិន​រាយការណ៍​​អ្នក​ស្លាប់​ថ្មី ២៩ នាក់​ទៀត​ ដែលជាចំនួន​ទាប​បំផុត​ចាប់​តាំង​ពី​ខែ​មករា

ចុចអាន៖អាមេរិក​និង​ប្រទេស​មួយ​ចំនួន​ទៀត​ដាក់​កម្រិត​ការ​ធ្វើ​ដំណើរ​ពី​ប្រទេសកូរ៉េ ក្រោយ​មាន​ការ​ផ្ទុះវីរុស​ខ្លាំង

 

ប្រែសម្រួល៖សាង ស្រីល័ក្ខ