មេ​ៗ​នៅ​ក្រុមហ៊ុន​ចិន​ត្រូវ​បង្ខំ​ឲ្យ​វារ​លូន​​មុខ​បុគ្គលិក​​ខ្លួន​ក្រោយ​មិន​សម្រេច​គោលដៅ​ឲ្យ​ក្រុមហ៊ុន

រូបភាព​របស់​នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​​ចិន​មួយ​ក្រុម ​ដែល​ប្រមូល​ផ្ដុំ​គ្នា​លូន និង​វារ​នៅ​លើ​ឥដ្ឋ​នៅ​ពី​មុខ​បុគ្គលិក​ផ្សេងទៀតត្រូវ​បាន​គេ​ចែកចាយ​ពាសព្រោងព្រាត​លើ​បណ្ដាញ​អ៊ិនធឺណិត​កាល​ពី​ពេល​ថ្មីៗ។

យោងទៅតាមប្រភពមួយបានអោយដឹងថា អ្នកគ្រប់គ្រងនិងនាយកត្រូវវារ​ជើង៤ ព្រោះពួកគេមិនបាន​សម្រេច​គោលដៅលក់របស់ក្រុមហ៊ុនចង់បាន។

វីដេអូ​នេះ ​ត្រូវ​បាន​គេ​ថត​បាន​នៅ​ក្នុង​ខេត្ត Jilin នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​ចិន ​ក្នុង​កំឡុង​ពេល​ជប់លៀងប្រចាំឆ្នាំ​របស់ក្រុមហ៊ុន ​និង​ភោជនីយដ្ឋាន​មួយ។ នយោជិត​ម្នាក់​របស់​ក្រុមហ៊ុន​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា​អ្នក​គ្រប់គ្រង​ទាំងអស់​បាន​ស្ម័គ្រចិត្ត​ទទួល​ទណ្ឌកម្ម​តាម​របៀប​នេះ។​ វីដេអូ​ឃ្លិប​ចំនួន ១៥វិនាទី ត្រូវ​បាន​បង្ហោះ​ទៅ​ក្នុង​បណ្ដេញ​សង្គម Weibo របស់​ចិន​នឹង Twitter កាល​ពី​ថ្ងៃ​សៅរ៍​ដោយ​អ្នក​សរសេរ​ប្លុក​កម្សាន្ត​ម្នាក់។

 

 

យោង​តាម​អ្នក​សរសេរ​ប្លុក​ដែល​មាន​អ្នក​តាមដាន​ជិត ៤៥សែននាក់ ​វីដេអូ​នេះ​ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើប្រាស់​វេបសាយ​អនាមិក​ម្នាក់​ដែល​អះអាង​ថា​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​នៅ Changchun។ អ្នក​នៅ​ក្នុង​ហេតុការណ៍​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឱ្យ​ដឹង​ថា ​នាយក​ប្រតិបត្តិ​ត្រូវ​បន្ត​ដំណើរ​ទៅ​មុខ​ និង​លុតជង្គង់​នៅ​ជុំវិញ​វេទិកាចំនួន ៣ ជុំ​ បន្ទាប់​ពី​មិន​បានសម្រេច​គោលដៅ ឬ Target​ ដែល​ពួកគេ​បាន​កំណត់​នៅ​ពាក់​កណ្ដាល​ឆ្នាំ។ រូបភាព​ដែល​ត្រូវ​បាន​បញ្ចេញ​ដោយ​អ្នក​នៅ​ក្នុង​កម្មវិធី ​បង្ហាញ​ពី​នាយក​ប្រតិបត្តិ​ឈរ​តម្រង់​ជួរ​ដើម្បី​ដើរ​ចេញ​ពី​ឆាក​ម្ដង​មួយៗ​ ពួកគេ​លុតជង្គង់​ ហើយ​ចាប់ផ្ដើម​លូន។ នាយក​ប្រតិបត្តិ​​បាន​ឈរ​នៅ​លើ​ឆាក​ដោយ​អ្នកខ្លះ​កាន់​ទង់ជាតិ​ ហើយ​និយាយ​ពាក្យ​ស្លោក​មួយ “ ខ្ញុំ​ស្បថ​ខ្ញុំ​ទទួល​ខុស​ត្រូវ”  ហើយ​និយាយ​ចេញ​ពី​ឧបករណ៍​បំពង​សំឡេង​ដោយទទួលរង​នូវ​ការ​ប្រមាថ​យ៉ាង​ខ្លាំង។ បុគ្គលិក​ម្នាក់​របស់​ក្រុមហ៊ុន​បាន​ប្រាប់​គេហទំព័រ​ព័ត៌មាន​វីដេអូ​ចិន​ថា ​នាយក​ប្រតិបត្តិ​បាន​ស្ម័គ្រចិត្ត​ទទួល​ការ​ពិន័យ​មួយ​នេះ។ “ពួកគេ​បាន​លូន​ចេញ​ពី​ឆន្ទៈ​ផ្ទាល់ខ្លួន! បើ​មិន​ដូច្នោះ​ទេ​តើ​អ្នកណា​អាច​ធ្វើ​ឱ្យ​ពួកគេ​លូន? លោក​បាន​បន្ថែម​ថា “ ពួកគេ​ស្ម័គ្រចិត្ត​ហើយ​គ្មាន​នរណា​អាច​បញ្ឈប់​ពួកគេ​បាន​ឡើយ” ។
បុគ្គលិក​រូប​នេះ​បាន​និយាយ​ថា​គាត់​មិន​ដឹង​ថា​អ្វី​ដែល​ជំរុញ​ឱ្យ​ថៅកែ​ធ្វើ​ដូច្នេះ​ទេ។

វីដេអូ​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​រិះគន់​នៅ​លើ Weibo ដែលគេ​សង្ស័យ​ថា​ នាយក​ប្រតិបត្តិ​បាន​យល់ព្រម​ទទួលទណ្ឌកម្ម​ ពីព្រោះ​ពួកគេ​មាន​ឪពុកម្ដាយ​ចាស់ជរា​ក្នុង​ការ​មើល​ថែរក្សា​ កូនៗ ត្រូវ​ចិញ្ចឹម​ ដូច្នេះ​ពួកគេ​មិន​អាច​បាត់បង់​ការងារ​បាន​ឡើយ។ អ្នក​និយម​លេង​បណ្ដេញ​សង្គម​ម្នាក់​ទៀត​បាន​រិះគន់​ថា៖ លទ្ធផល​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន​គឺ​ជា​កន្លែង​ដែល​យើង​មើល​ឃើញ​ពី​ភាព​ងងឹត​បំផុត​នៃ​មនុស្សជាតិ។ ការ​ដាក់ទណ្ឌកម្ម​ក្រុមហ៊ុន​ធ្ងន់ធ្ងរ​បែបនេះ ​មិនមែន​ជា​រឿង​ចម្លែក​ទេ​នៅ​ក្នុង​ប្រទេស​ចិន។

គួរ​រំលឹក​ថា​ កម្មករ​មកពី​ក្រុមហ៊ុន​មួយ​ក្នុង​ទីក្រុង Tengzhou ក៏​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​លូន​តាម​ដង​ផ្លូវ ​ដែល​ជា​មូលហេតុ​ស្រដៀង​គ្នា​នេះ​ដែរ។

វីដេអូ​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​បញ្ចេញ​យោបល់​ទូទាំង​ប្រទេស។​ ប៉ុន្តែ​ក្រោយ​មក​​ប៉ូលិស​ក្រុង Tengzhou បាន​បកស្រាយ​ថា ​ក្រុមហ៊ុន​បាន​រៀបចំ​ព្រឹត្តិការណ៍​នេះ ​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​តែ​ប៉ុណ្ណោះ​ ក្រុមហ៊ុន​ក៏​បាន​សុំទោស​ជា​សាធារណៈ​ចំពោះ​ហេតុការណ៍​នេះ ៕

 

ចុចអាន៖ហ្វេស​ប៊ុក​សុំទោស​នូវ​កំហុស​បច្ចេកទេស​ក្នុង​ការ​បកប្រែ​ឈ្មោះ​លោក​ Xi Jinping ទៅជា “Mr. Sh*thole”

ចុចអាន៖ប្រធានាធិបតី​តៃវ៉ាន់​បាន​ប្រាប់​ប្រទេស​ចិន​ថា “តៃវ៉ាន់​មាន​ឯករាជ្យ​រួច​ហើយ”

 

ប្រែសម្រួល៖សាងស្រីល័ក្ខ