ដឹងរឿងនេះ លែងពិបាកចិត្ត​រឿងអត់លុយ​​សែន​ចូលឆ្នាំចិន

រឿង​មួយចំនួន​ដែលកំពុង​ឆីអារម្មណ៍ នៅ​ក្នុងអំឡុងពេល​កៀក នឹង​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិនគឺរឿង​លុយ​សែន។

អត់លុយ?

អានហើយ​លែងពិបាកចិត្ត​!

១ គ្រឿង​តុបតែងនឹងដង្វាយតាមសមត្ថភាព

ក្រដាស​ជូនព​បិទ​តាម​ជញ្ជាំង តាំង​លំអ​ក្នុងផ្ទះ ដើម​​ផ្កា​អង្គាសីល ផ្កាស្បៃរឿង ដើម​ក្រូចឃ្វិច
មិនបាននាំលុយឈឹបដូចយើងគិតទេ ពេលផ្ការីកលុយ​ចូល យើង​ដឹងហើយថា នេះ​ជាជំនឿនំាឱ្យ​អ្នកលក់ផ្កាមានបាន​តែយើង​ដែល ក្រ​ត្រដរទិញ កាន់តែក្រ ឡើង​។ វាពិតណាស់ ទំាងនេះ​ជា​និមិត្តរូប ​តំណាង​ជោគជតារាសី ភាសា​ចិនហៅ​​ថា Mei Hua Shu ​តំណាងអោយរដូវផ្ការីកដ៏ស្រស់ស្អាត និងជាផ្កាដែល នាំមកនូវភាពត្រជាក់ត្រជុំ និងភាពស្រស់បំព្រងពេញមួយឆ្នាំ តែបើយើង​អត់លុយ អាច​រក​រូបមកសេវក្នុងកំព្យូទ័រ ទូរសព្ទ និងបិទតំណាង​ក៏បានដូចគ្នា។

២ ហុងប៉ាវ

ហុងប៉ាវកញ្ចប់ក្រហម ជាការចែកចាយសំណាងពីយើង​ទៅម្នាក់ទៀត។ មិនមែន​អ្នកណា​នឹកឃើញទាម​ទារយើង​ចេះ​តែឱ្យទេ។​ វាកាត់លាភជ័យ​ទៅវិញ។ គេឱ្យចំពោះតែអ្នកណា​ដែលមាន​ភក្តីភាព ខំធ្វើការងារជាមួយយើង ជាកូនក្មួយ​ដែលដឹងសុខទុក្ខ ល្អនឹង​យើង ដាំំបាយបម្រើ ឬ​កត្តិញ្ញូ ក្រៅពីហ្នឹង ក្មេងៗដែលស្លៀក​ក្រហម​មកគោះទ្វារ​ចូលលេង​នាថ្ងៃដំបូង​នៃចូលឆ្នាំចិន​សឹមឱ្យ​តិចតួចកំដរដៃ នាំសុខចម្រើនទំាង​អស់គ្នា។ ឈប់ទុកកញ្ចប់ក្រហម​ថាជាកាតាព្វកិច្ច​ទៅ។ មនុស្សមិនដែលមកសួរសុខទុក្ខ​យើង ហេតុអី​ត្រូវទ្រាំ ក្រខ្លួន​ដាក់ហុងប៉ាវឱ្យគេ?

៣ សំណែន

មាន់ស្ងោរមួយ ឬខជើងជ្រូកមួយឆ្នាំ នំអាកោបី មៀនមួយ​កូន​ចាន បាយមួយចាន ទឹកមួយកែវ  ផ្កា​ស្រស់​ស្អាតមួយ​ថូ សែន​រួចមួយឆ្នាំ​ដូចគ្នា។

កុងម៉ាមិនប្រេនៗដូចយើង​ទេ កុំចាញ់បោកអ្នកលក់។
មាន់ទា មួយចាន​ស្មើ ការ​មានទ្រព្យ​សំបូរហូរហៀរ ​មីកញ្ចប់ មីគោក មីទឹកក្តី ​តំណាងសុខភាព​ល្អ អាយុ​វែង ចេក ប៉ោម ក្រូច មាន​លាភ មាន​សេចក្ដីសុខ សិរី​សួស្ដី នំ​ឡើង នំពងទា នំ​អាកោ តំណាង​កិត្តិសព្ទ។

ប៉ុណ្ណឹង មិនចាំបាច់ប្រើCredit Cards​ឬខ្ចីលុយធនាគារទិញសែនទេមែនអត់?​

 

ស្រស់