យល់់សិន មុននឹងសែន​ដកជើងធូប​ថ្ងៃសៅរ៍ទី១៨​ ​ខែមករា​នេះ​

ការ​សែន​ដក​ជើងធូប ឆ្នាំនេះ បងប្អូនខ្មែរ​ដើមកំណើតចិន​ នឹងប្រារព្ធនាថ្ងៃសៅរ៍ ទី១៨ ដើម្បីជាការ  ជូន​ដំណើរ​បណ្តា​គ្រូបាធ្យាយ ជំនាង​ផ្ទះ និងជីដូនជីតា បុព្វការីជន ដែលតែងរក្សា​ការពារ ក្នុងផ្ទះ ធ្វើដំណើរ​ទៅ​កាន់់កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​​នៅឯ​ឋានសួគ៌ា ( ជំនឿយូរឆ្នាំ​របស់ចិននិងវៀតណាម​​) ។​

​​ម្ចាស់ផ្ទះ​បានឱកាសនេះ ដកសំអាត​ទីរាន​ទេវតា ទិញឬប្តូរ​រានថ្មី សំអាតបាញ់ទឹកអប់ ទី​កុងម៉ា​និងជំនាង ទី​អ្នកថែរក្សា ដូចជា អ្នក​មហាសេនាផ្សេងៗក្នុងផ្ទះ ដោយ​រើ យក​​ជើងធូបចាស់ចេញ​​ លាង​សម្អាតផើង ត្រៀម​រៀបចំ​ទទួល​ ឆ្នាំ​ថ្មី​។​

មុន​ពេល​ដក​ជើងធូប​ដើម្បី​រៀបចំ​សម្អាតយើង​អាច​និយាយ​អរគុណ ហើយ​សែនប្រមាណ​ជាមួយសប្តាហ៍​​មុន​ថ្ងៃ​ចូល​ឆ្នាំចិនជា​រៀង​រាល់​ឆ្នាំ ដោយអាច​ដាក់ដង្វាយជា​ផ្លែឈើ បង្អែមមាន​នំអ៊ី ឬ​នំឡើង នំអាកោ។ល។ សូម្បីទឹកតែ​លាយស្ករក៏បានប្រសិនខ្សោយថវិកា។

បន្ទាប់មក ត្រូវ​រៀបចំផេះឬដីខ្សាច់ឡើងវិញ បាញ់ទឹកអប់ម្សៅ និង​​រក្សា​ទុក​ជើងធូប​៥​សរសៃ​នៅ​តាម​អសនៈព្រះនិងទេវតា ចំណែក​ ​​៣​សរសៃ នៅទីបុព្វការីជន។

បន្ទាប់ពីនោះ​គេមិនចាំបាច់អុជធូបឬផ្លាស់ទឹកអ្វី​ទំាងងស់រហូត​ដល់សែនចូលឆ្នាំ​ថ្មីតែម្តង។

គ្រូឯម