ជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំបទព្យាយាមបើកទ្វារយន្តហោះទាំងកណ្តាលអាកាស

IndependentUK :ស្ត្រីអាយុ ២៦ ឆ្នាំម្នាក់ត្រូវទទួលទោស​ជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ពីបទ​ព្យាយាមបើកទ្វារយន្តហោះដែល​កំពុង​ដឹកអ្នកដំណើរពេញ​ទាំងកណ្តាលអាកាសតាំងតែពីឆ្នាំ២០១៩។

នៅតុលាការ Chelmsford កាលពី ថ្ងៃពុធទី១១ខែ កុម្ភៈ នេះ អ្នកស្រី Chloe Haines ត្រូវបានគេសម្រេចថា មានពិរុទ្ធពីបទបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពយន្តហោះ និងវាយទៅលើសមាជិកនាវិក នៅក្នុងកាប៊ីនជើងហោះហើរ Jet2 កាលពីខែមិថុនាឆ្នាំមុន ខណៈកំពុងហោះហើរទៅកាន់ក្រុងដាម៉ាននៅប្រទេសទួរគី។

យន្ដហោះនេះ ត្រូវបានបង្ខំឱ្យវិលត្រឡប់ទៅចក្រភពអង់គ្លេសវិញភ្លាមៗ នៅពេលដែលជនល្មើស បានព្យាយាម​បើកទ្វារយន្តហោះ នៅក្នុងដំណើរ​ហោះពាក់កណ្តាលអាកាស និងស្រែកថា“ ខ្ញុំនឹងសម្លាប់អ្នកទាំងអស់គ្នា” ។

រដ្ឋអាជ្ញា លោក Michael Crimp បាននិយាយថា អ្នកស្រី Haines បានសារភាពហើយ​នូវ​កំហុសក្នុងការរំលោភបំពាន បង្កគ្រោះថ្នាក់ដល់សុវត្ថិភាព។

ក្រុមហ៊ុន Jet2 បានអះអាងថា ឧប្បត្តិហេតុនេះបានធ្វើឱ្យពួកគេខាតបង់ប្រាក់អស់ប្រមាណជា ៨៦,០០០ ផោន។

នៅចន្លោះ១០ឆ្នាំ ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៧ ឧប្បត្តិហេតុផ្ទុះនិងធ្លាក់​តាមផ្លូវអាកាសបានកើតឡើងដល់ទៅ ៦៦.០០០ ករណី។

ស្រស់