វិបត្តិឧស្ម័នកាបូនិក​ជំរុញគ្រប់គ្នា​ត្រូវ​ធ្វើអ្វីម៉្យាងបន្ទាន់សង្គ្រោះផែនដី
BREAKING NEWS
Search

វិបត្តិឧស្ម័នកាបូនិក​ជំរុញគ្រប់គ្នា​ត្រូវ​ធ្វើអ្វីម៉្យាងបន្ទាន់សង្គ្រោះផែនដី

បទវិភាគ​របស់ សាយ ពេជ្រ

ថ្ងៃពុធ​ ទី២២ ខែមករាឆ្នាំ២០២០ វេលាម៉ោង ៣និង៣៣រសៀល

រថភ្លើងបិសាច​ឆ្លងកាត់ទស្សវត្សរ៍ 

សេកង់ដ៏​អាក្រក់មួយ​ក្នុង សេណារីយ៉ូបរិស្ថានមនុស្ស​ជាតិកំពុង​​តែឈានមកដល់នៅគ្រប់ទីកន្លែងលើពិភពលោក ហើយវាជាបញ្ហា​របស់យើងទំាងអស់គ្នាដែលកំពុងរួមចំណែក ក៏ដូចជា​ធ្វើព្រងើយកន្តើយ មិនយកចិត្ត​ទុកដាក់ ទាក់ទង​ជំុវិញវិបត្តិឧស្ម័នកាបូនិក។

ការព្រមានអំពីបំរែបំរួលអាកាសធាតុ គឺមានសភាព​ដូចជារថភ្លើងចលនាធ្ងន់វែង និង​ធ្វើដំណើរយឺត ៗឆ្លងកាត់ទស្សវត្សរ៍ ដែលគ្មាន​អ្នកណាទុកវាជាអទិភាព​ជាយូរណាស់មកហើយ ។ ឥឡូវនេះ វាជាដំណាក់កាល​ប្រកាសអាសន្ន ទោះបីជាយើងទាញហ្វ្រាំងបន្ទាន់ក្នុងពេលឥឡូវក៏ដោយ ក៏យើងនៅតែមិនអាចបញ្ឈប់ល្បឿនរថភ្លើងនេះបានភ្លាមដែរ ។

ទោះយ៉ាងណា មនុស្ស​ត្រូវ​ធ្វើអ្វីម៉្យាងក្នុងពេលឥឡូវ បញ្ឈប់ការឡើងកម្តៅ ការសាយភាយឧស្ម័នអាក្រក់។ អ្វីក៏ដោយដែលយើងធ្វើបាន ពីពេលនេះ ទោះវាមិនអាចពន្លត់ ឬជួយបញ្ឈប់ទាន់ចិត្ត ភ្លាមៗ តែវាអាចនឹង​រលត់បាន នៅក្នុងវ័យចៅៗរបស់យើង។

ទឹកចាប់ផ្តើមអស់ ឧស្ម័ន​កាន់តែពុល

ជាថ្មីម្តងទៀត គេរំពឹងថា ទឹកសាប ទឹកស្អាតនិងខ្សត់ថយពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​មាន​តម្លៃខ្ពស់ជាងមុននៅពេលដែលសន្តិសុខនៃការផ្គត់ផ្គង់ទឹករបស់ពិភពលោក ​កាន់តែស្រពិចស្រពិល​លែងច្បាស់។

អ្វីទៅជាដំណោះស្រាយសម្រាប់ទឹកប្រើ​ទៅអនាគត ? វិបត្តិអាកាសធាតុជា​ រថភ្លើងដែលពីមុនលូន ពេលនេះ​គឺបោល ហើយ​វាមិនបន្ថយល្បឿនទេ បើគ្រាន់តែបញ្ចប់ការប្រើថង់ប្លាស្ទីក កំប៉ុងកាហ្វជ័រប៉ុណ្ណឹង។

ប្រសិនបើយើង​ទាញហ្វ្រាំងបន្ទាន់ក៏​ វាមិនឈប់បានផង ចុះតើយើងនៅគេងម៉ាស៊ីនត្រជាក់ ប្រើម៉ាស៊ីនម៉ូទ័រឡាន​ចាស់ៗនិងម៉ូតូ​បញ្ចេញឧស្ម័នពុល ហើយ​និងបំផ្លាញ​ទឹក។

មនុស្ស​យើង​កើតមក​សម្រាប់បន្សាំ​ខ្លួន​និងបរិស្ថាន តែពេលនេះ ខ្ញុំជឿថា យើងមិនអាចសម្របខ្លួនបានទេ ស្បែក​ចាប់រមាស់​ហើយ​ដង្ហើមពិបាកដក ប៉ុន្តែ​អ្វីទៅដែលយើងអាចធ្វើបាន ឬអ្វីទៅជាអទិភាព។

អ្វីទៅ​ដែលគ្រប់គ្នាអាចធ្វើបាន ជៀសវាងការអោបដៃ​រង់ចាំបន្ទោស​តែស្ថាប័ននីតិបញ្ញត្តិ

ខ្ញុំអាចនិយាយបានទេថា ការកាត់បន្ថយការបំភាយឧស្ម័ននិងម៉ាញ៉េទិក នៃឧបករណ៍អេឡិកត្រូនិក វាជាកាតាព្វកិច្ច​ដ៏ធំរប​ស់គ្រប់គ្នា​ដែលត្រូវការ​ឱ្យអនុវត្តិឱ្យបាន​ឆាប់រហ័សមិនអាចចរចារបាន សម្រាប់ការរស់រានរបស់ពិភពលោក មនុស្ស​ជំនាន់ក្រោយរបស់យើង?

ការកាត់បន្ថយការបំភាយឧស្ម័នពុល​គឺជាភាពចាំបាច់ បន្ទាន់ ក៏​ជាសកម្មភាពដ៏មានប្រសិទ្ធភាពបំផុតមួយ​ លើសពីវិធីផ្សេងទៀត​ដូចជាការ​បន្ទោស ការរង់ចាំ ការមើលបំណំា ហើយ​យើងគ្រប់គ្នា​អាចអនុវត្តបានចាប់ពីពេលនេះម៉ោងនេះ​។

តើចំណេះ​ដឹង​ដែលអ្នកកំពុងបញ្ជូនកូៗទៅក្រេបយក អាចទប់នឹងវិបត្តិបរិស្ថានដែលអ្នកបន្សល់ទុក​ឱ្យពួកគេ​នោះ​ដែរ?