បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ច្បាប់​បទបញ្ជា​ប្រកួត និង​ច្បាប់​បទបញ្ជា​អាជ្ញាកណ្ដាល-​ចៅក្រម

​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ច្បាប់​បទបញ្ជា​ប្រកួត​(Tournament Rules) និង ច្បាប់​បទបញ្ជា​អាជ្ញាកណ្ដាល -​ចៅក្រម (Umpire Rules) សម្រាប់​មន្ត្រី​អាជ្ញាកណ្តាល​ចៅក្រម​និង​កីឡាករ កីឡាការិនី​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF​កម្ពុជា ដែល​បាន​ដំណើរការ​រយៈពេល​៧​ថ្ងៃ​(១៦​មិនា​ដល់​២២​មិនា​២០២០)​នោះ បាន​បិទ​បញ្ចប់​កាលពី​ចុង​សប្តាហ៍ នៅ​អគារ​ហ្វឹកហ្វឺន​កីឡា​ជាតិ។

លោក​វេជ្ជបណ្ឌិត ហ៊ឹម រី​ដា អគ្គលេខាធិការរង​នៃ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF​កម្ពុជា បាន​មានប្រសាសន៍ថា យោង​ផែនការ និង​ទិសដៅ​សកម្មភាព​របស់​សហព័ន្ធ ២០១៩-២០២០ យោង​កម្ម​ពិធី​ប្រកួត​នានា​ដែល​ក្រសួង​អនុញ្ញាត​ផ្ដល់ជូន​ប្រចាំឆ្នាំ​២០២០ សហព័ន្ធ​បាន​បើក​វគ្គ​ដល់​គណៈកម្មាធិការ​រៀបចំ​ការប្រកួត គណៈកម្មការ​បច្ចេកទេស និង គណៈកម្មការ​អាជ្ញាកណ្ដាល -​ចៅក្រម។

លោក​បាន​បន្ត​ថា វគ្គ​បណ្ដុះបណ្ដាល ស្ដីពី “​ច្បាប់ បទបញ្ជា ប្រកួត Tournament Rules និង ច្បាប់ បទបញ្ជា អាជ្ញាកណ្ដាល -​ចៅក្រម Umpire Rules” ជូន​ដល់​ក្លឹប​សមាជិក​ទាំងអស់ ដើម្បី​បង្កើន​និង​ពង្រឹង​ធនធាន ប្រកបដោយ​សមត្ថភាព​ក្នុង​ការ​ត្រៀមខ្លួន​សម្រាប់​កម្ម​ពិធី​ប្រកួត​នានា​ដែល​សហព័ន្ធ​យើង​បាន​ទទួលយក​៕
វិ​សិទ្ធ

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114