អត្ថន័យផ្កាសម្រាប់សែន​ចូលឆ្នាំចិននេះដើម្បី ហេងចូលហេង​

អត្ថន័យនៃ​បុស្បា​ ពិតជាមានក្នុងផ្នត់គំនិតជនជាតិចិន​មុនពេល​ជ្រើសយកមកសែនព្រេន។ដំបូងគេ​គឺ ផ្កាឈូក ត្រូវបានបញ្ចូលទៅក្នុងនិមិត្តរូបសម្គាល់ ព្រះពុទ្ធសាសនាហើយត្រូវបានគេចាត់ទុកថាជាវត្ថុមួយ ក្នុងចំណោមវត្ថុមានតម្លៃទាំង ៨ នៅក្នុងជំនឿព្រះពុទ្ធ។ ឈូកជានិមិត្តរូបនៃភាពបរិសុទ្ធនិងចេញពីភក់ដែលគ្មានកខ្វក់។ ផ្កាឈូកត្រូវបានគេនិយាយថា រីកនៅទីក្រុងប៉េកាំងនៅថ្ងៃច័ន្ទទី ៨ ខែមេសា ដែលជាថ្ងៃកំណើតរបស់ព្រះពុទ្ធនិងនៅលើច័ន្ទគតិ ។

ផ្កាអ័រគីដេ ជានិមិត្តរូបនៃសេចក្តីស្រឡាញ់និងសម្រស់ ហើយក៏​អាចជានិមិត្តរូបនៃគូស្វាមីភរិយាអមតៈ។ ផ្កានេះក៏តំណាងឱ្យទ្រព្យសម្បត្តិនិងភាពរុងរឿងផងដែរ។ ចំណែក​នៅពេលដាក់តំាង​ក្នុងថូមួយផ្កាអ័រគីដេ ជានិមិត្តរូបនៃសាមគ្គីភាព។

ផ្កា Gladiolus បង្កើន​ភាពខ្លាំងនៃចរិតលក្ខណៈមនុស្ស​ក្នុងផ្ទះ ការងារ​ពេញ​ដោយ​កិត្តិយសនិងការជឿជាក់។

ផ្កា Gorse ស្នេហាគ្រប់រដូវកាល ត្រសុំត្រសាយ​លែង​កង្វល់ខ្វល់ចិត្ត។ គ្រួសារណាមានរកំារកូស រមែងតែងស្វែងរកផ្កានេះ យក​មកតាំំង​លម្អពេញផ្នា ទះពេលចូលឆ្នាំំចិន ឬសែនព្រេន​ ឬក៏អាចយកទៅ​ជូនគ្រួសារណាមួយ ដែលកំពុង​តែ​មានបញ្ហា​ក្នងចំណង​អាពាហ៍ពិពាហ៍ ឱ្យមាន​ចិត្ត​អត់ធន់នឹង​គ្នាវិញ ដោយ​ថាមពលវិជ្ជមាន។

ផ្កា Heather ពណ៌ស្វាយ  ទទួលបានភាពស្រស់ស្អាតក្នុងជីវិត ការកោតសរសើរ មោទនភាព​។ល។

ផ្កា ​Peonies គឺជាផ្កានៃនិទាឃរដូវដែលត្រូវបានគេស្គាល់ថាជា “មហាក្សត្រីនៃផ្កា” ។ ផ្កានេះ​ស្រដៀងនឹងកុលាប​តែពុំមែន​ទេ។ វា តំណាងឱ្យភាពល្បីល្បាញនិងទ្រព្យសម្បត្តិ។ peonies ពណ៌ក្រហមគឺជាអ្វីដែលជនជាតិចិន​ចង់បាននិងមានតម្លៃបំផុត ខណៈពេលដែល peonies ពណ៌សតំណាងឱ្យមនុស្ស​ស្រីវ័យពេញដោយ​មន្តស្នេហ៍។

ផ្កា Chrysanthemums គឺជាផ្កានិយម​ជា​ទូទៅបំផុតមួយនៅក្នុងប្រទេសចិន ក៏ជានិមិត្តរូបនៃរដូវស្លឹកឈើជ្រុះ និងនៅខែទី ៩ តាមច័ន្ទគតិ។ ពាក្យចិនសម្រាប់ឈីរីសាម៉ុមគឺស្រដៀងនឹងន័យថា អាយុវែង។

ផ្កាលីលីនៅក្នុងវប្បធម៌ចិន ត្រូវបានគេសន្មត់ថានឹងនាំកូនប្រុសបន្តពូជ​ចូលមកជាលាភ​ក្នុងគ្រួសារ។ ដូច្នេះ​គ្រួសារខាងប្រុស​តែងតែ​ផ្តល់ឱ្យសាច់ថ្លៃស្ត្រីជាញឹកញាប់ នៅថ្ងៃអាពាហ៍ពិពាហ៍ឬនៅថ្ងៃកំណើតនូវបណ្តាផ្កាលីលីមិនថាពណ៌​អ្វីក្តី។ ពាក្យចិនសម្រាប់លីលីស្តាប់ទៅដូចជាមានន័យថា “រីករាយមួយរយឆ្នាំ” ។ ផ្កានេះត្រូវបានគេចាត់ទុកថាជាអំណោយដ៏ល្អសម្រាប់គ្រប់ឱកាសតែម្តង។

រីឯ ម្លិះក៏តំណាងឱ្យកេរ្ត៍ឈ្មោះសព្វសាយ ចន្ធូ​ តំំណាងឱ្យ​ភាព​ខ្ពង់ខ្ពស់ថ្លៃថ្នូរ ចំណែក​បុប្ភា​ទំាង​ឡាយ​ណា​ដែលក្រអូបមុតខ្លាំងពិសេស​បុប្ផាត្រូពិច គេចាត់ថាមានអត្ថន័យ​សាសនា​សម្រាប់ថ្វាយ​កុង​ម៉ា​គេ។

ចំណែក​ផ្កាអង្គារសិល្ប៍ នៅប្រទេសចិន ត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពស្រស់ស្អាតលេចធ្លោរបស់ស្ត្រី ក៏​តំណាងឱ្យអំណាចនិងកម្លាំង តែ​កុំគិតថាវា អស្ចារ្សលើសផ្កានានា​ខាងលើ ហើយ​ទៅចំណាយប្រាក់ហួសហេតុ។

និមិត្តសញ្ញាផ្កាផ្សេងទៀតអាចអានបន្ថែមនៅ thoughtco

ស្រស់