ដឹងថា ថ្ងៃទីបីនៃចូលឆ្នាំចិន គេធ្វើសកម្មភាព​អ្វី?

ជនជាតិចិនភាគច្រើន គេចាត់ទុកពិធីបិទ នៃបុណ្យចូលឆ្នាំ គឺព្រហាមថ្ងៃទីបី ចំថ្ងៃចន្ ទទី២៧ ខែមករា ឆ្នាំ២០២០នេះ​ ថាមានសារៈសំខាន់ដូចគ្នាកាល​ថ្ងៃ ចូលឆ្នាំ​ដំបូង​ដែរ គឺការ​សែន​បញ្ចប់ចូលឆ្នាំំ។

ជនជាតិចិនជាច្រើននៅភាគខាងជើង រួមមានក្រុងប៉េកាំង ធានជីន ហឺប៉ី ស៊ីសាននិង Mongol ម៉ុងហ្គោលីផង គេនិយម​ក្នុងការ​សែន​​បញ្ចប់ទទួលអំណរឆ្នាំថ្មីនៅថ្ងៃទីបីនេះ ដោយផ្លែឈើផ្អែមខ្លាំង មានល្មុតទុំ មៀន ទន្លាប់ទុំខ្លាំង​ឬម៉ាកប្រា៉ង។ល។


ក្រៅពីនោះ ពួកគេនិយមចោលគ្រឿងចំអាប​និងស្រវឹង ទៅធ្វើម្ហូបបួស​និងតាំង​ចិត្ត​កាន់ត្រណមដូចសិល៍ប្រាំ គឺមិនហូបសាច់​ មិនសេពសុរា​ មិនប៉ះពាល់រឿងភេទ និងល្បែងស៊ីសងនានា។ បរិស័ទខ្លះ​សូត្រធម៌ សមាធិសិល៍ និងប្រគេន​ចង្ហាន់លោក។ល។

ចង្ហាន់ដែលគេនិយម​យកទៅប្រគេន​​នៅវត្ត​ឬវិហារ​រួមមាន នំ ផ្សិត ផ្លែឈើទុំផ្អែម ដំណាប់ ទឹកតែ កាហ្វេ នំប៉ាវបួស ។ល។

ពេលទៅដល់វត្ត​គេ​បាន​សុំពរត្រឡប់មកផ្ទះវិញជា ផល្លាឬជាអំាងប៉ាវក្រហមមានចំណារ​ព្រះសង្ឍ​ឬអាចារ្សមកទុកក្នុងផ្ទះពេញមួយឆ្នាំសុំសុខសួស្តី។

ប្រភព South china morning post

ប្រែសម្រួល ចម្រើនតារា