ព័ត៍មានទាន់​ហេតុការណ៏
Search

ករណី​រលំ​ការដ្ឋាន​សាងសង់​សាលាឆាន់, ក្រុម​សង្គ្រោះ​ រក​ឃើញ ជនរងគ្រោះ​សរុប​ចំនួន​១៦ ​ក្នុងនោះស្លាប់​៣​នាក់ ​របួស​១៣​នាក់

សៀមរាប​ ៖ ​ករណី​បាក់​ស្រុត​បេតុងសាលាឆាន់​នៅ​ក្នុង វត្ត​ប្រាសាទ​គោកចក ស្ថិត​ក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប ​កាលពី​វេលា​ម៉ោង​១៥​និង​០០​នាទី នា​ថ្ងៃ​ទី​០២​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​នោះ​​​ គិត​មកដល់ វេលា​ម៉ោង​២០​និង​០០​នាទី​ថ្ងៃខែ​ដដែល​នេះ ក្រុម​សង្គ្រោះ បាន​រក​ឃើញ ជនរងគ្រោះ​សរុប​ចំនួន​១៦​នាក់​ហើយ​ ​ក្នុង​នោះ​ស្លាប់​០៣​នាក់ រង​របួស​១៣​នាក់​(​លោកសង្ឃ​២​អង្គ)។ ទោះ​យ៉ាង​ណា​ប្រតិបត្តិការ​រុករក​ជនរងគ្រោះ ​​គិត​ត្រឹម​ម៉ោង​២០​យប់​ថ្ងៃ​ដដែល​នេះ ​នៅ​មិនទាន់​បញ្ចប់​នៅឡើយ។

ជនរងគ្រោះ​៣នាក់ ​ដែល​បាន​ស្លាប់​នោះ មាន ​ទី​១ ឈ្មោះ លី សំណាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ ​ទី​២៖ ឈ្មោះ យិន សំណាង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ​ ទី​៣​ឈ្មោះ ឡ​ន ឡក់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​។ចំណែក​ជនរងគ្រោះ​ទាំង​១៣​នាក់​​ទៀត​ រួមមាន​៖​ទី​១ ឈ្មោះ តឿ តឿ​ម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ​ទី​២ ឈ្មោះ ចាន់ សីហា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ​.​ទី​៣ ឈ្មោះ វិ​ន វី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ ទី​៤ ឈ្មោះ ថ្លុ​ង ចន្ថា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ ទី​៥ ឈ្មោះ ហុក រ៉ា​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ​ទី​៦ ឈ្មោះ ខ្លុង ចាន់​ទិ​ត្យ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ​ទី​៧ ឈ្មោះ រិល កោះ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​ ទី​៨ ឈ្មោះ មាស ត្រុ​ង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ​ទី​៩ ឈ្មោះ តី រី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ​ទី​១០ ឈ្មោះ យ៉ា​ត ភឿង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ​ទី​១១ ឈ្មោះ សេក សាវុធ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ​ទី​១២ ឈ្មោះ តែ​ន ម៉ៅ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​ព្រះសង្ឃ ​ទី​១៣ ឈ្មោះ ធី សុ​ឃុន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ព្រះសង្ឃ។

គួរ​បញ្ជាក់​ថា បើ​តាម​ការ​បង្ហើប​របស់​សមត្ថកិច្ច, ​​ការដ្ឋាន​សាងសង់​សាលាឆាន់​ នៅ​ក្នុង​វត្ត​ប្រាសាទ​គោកចក ​ដែល​បាក់​ស្រុត​នេះ​ ​ត្រូវ​បាន​សាងសង់​ដោយ​ជាង​ម៉ៅការ​ចំនួន​២​នាក់ ​ដោយ​ជាង​ទី១​បាន​ឈប់​ធ្វើ ​​ជាង​ទី២ ​ក៏​មក​បន្ត​ការងារ​សាងសង់​​​ទៀត ​រហូត​មាន​ហេតុការណ៍​បែប​នេះ​តែម្ដង។ ទោះ​យ៉ាង​ណា ​គេ​មិន​ទាន់​ដឹង​ថា ​សមត្ថកិច្ច​ នឹង​ត្រូវ​ឃាត់​ខ្លួន​ជាង​សំណង់​នេះ ​ឬ​យ៉ាង​ណា​នោះ​ទេ។ ពាក់ព័ន្ធ​នឹង​​បាក់​ស្រុត​បេតុង​សាលាឆាន់​វត្ត​ប្រាសាទ​គោកចក​​នេះ​ដែរ ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ទម្លាយ​ថា​ អាច​មក​ពី​កត្តា៣​ធំ​ៗ ​៖ ​ទី​១.បញ្ហា​បច្ច័យ។ ទី២.បច្ចេកទេស។ ទី៣.វិស្វករ៕

ដោយ ៖ កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114