BREAKING NEWS
Search

គណៈកម្មការសាសនាថៃស្នើក្រសួងអប់រំបន្ថែមម៉ោងសិក្សាសីលធម៌ដើម្បីកាត់បន្ថយអំពើហិង្សាតាមសាលារៀន

ក្រសួងអប់រំថៃត្រូវបានស្នើសុំឱ្យកែប្រែកម្មវិធីសិក្សាខ្លះ ដោយបន្ថែមម៉ោងសិក្សាសម្រាប់ថ្នាក់សាសនានិងថ្នាក់សីលធម៌ដើម្បីកាត់បន្ថយការប្រើហិង្សានការសម្លុតធ្វើបាបនៅតាមសាលារៀន។ សំណើនេះកំពុងត្រូវបានរៀបចំឡើងដោយគណៈកម្មការ សាសនា សិល្បៈ និងវប្បធម៌ឈ្មោះ House ។

ប្រធានគណៈកម្មការលោក Suchat Usaha មានប្រសាសន៍ថា សិស្សគ្រប់ជាន់ថ្នាក់គួរចំណាយពេលយ៉ាងតិច ៨០ ម៉ោងក្នុងមួយឆ្នាំលើមុខវិជ្ជាទាំង២នេះ ។ លោកបន្តថា ក្មេងៗនិងពួកជំទង់កំពុងទទួលឥទ្ធិពលពីបណ្តាញសង្គម។ ការព្រួយបារម្ភគឺថា ពួកគេអាចធ្វើត្រាប់តាមឥរិយាបទប្រឆាំងនឹងសង្គមឬអំពើហិង្សាដែលពួកគេឃើញតាមអ៊ិនធឺណិត។  លោកបន្តទៀតថា ការសិក្សាអំពីសីលធម៌នឹងធ្វើឱ្យកុមារមានការចងចាំ។ វាក៏នឹងធ្វើឱ្យពួកគេចេះបែងចែករវាងអំពើល្អនិងអំពើអាក្រក់ ។ លោកប្រធានគណៈកម្មការរូបនេះបន្ថែមថា សំណើរបស់គណៈកម្មការនឹងត្រូវបញ្ជូនទៅរដ្ឋមន្រ្តីក្រសួងអប់រំលោក Nataphol Teepsuwan និងបញ្ជូនទៅការិយាល័យអគ្គលេខាធិការនៃគណៈកម្មការអប់រំមូលដ្ឋានលោក Amnat Wichayanuwat ផងដែរ។

នៅក្នុងសាលារៀនថៃការគំរាមសម្លុត និងមាក់ងាយធ្វើបាបរវាងសិស្សនឹងសិស្សគឺជាការរីករាលដាលដ៏ធំមួយ។ នាយកដ្ឋានសុខភាពផ្លូវចិត្តបានរាយការណ៍ថា ជារៀងរាល់ឆ្នាំមានសិស្ស ៦០ ម៉ឺននាក់ត្រូវបានមិត្តរួមថ្នាក់ឬមិត្តរួមសាលាសម្លុតនិងធ្វើបាប។ តួរលេខនេះបានធ្វើឲ្យករណីសម្លុតធ្វើបាបនៅក្នុងសាលារៀនថៃមានអត្រាខ្ពស់ជាងគេលំដាប់ទី ២ នៅលើពិភពលោក។

លោកអគ្គនាយក Boonruang Triruangworawat ប្រធានមន្ទីរសុខភាពផ្លូវចិត្តមានប្រសាសន៍ថា ការសម្លុតធ្វើបាបនៅតាមសាលារៀនកើតឡើងតាំងពីមត្តេយ្យមកម្លេះ ព្រោះថាក្មេងៗភាគច្រើនធ្វើត្រាប់តាមអំពើហិង្សាពីប្រព័ន្ធផ្សព្វផ្សាយតាមអ៊ិនធឺរណែតនិង វីដេអូហ្គេម។ លោកមានប្រសាសន៍បន្តថា ជនរងគ្រោះដោយសារការសម្លុតធ្វើបាបពីមិត្តភក្តិនឹងមានបញ្ហាតានតឹងផ្លូវចិត្តឬធ្លាក់ទឹកចិត្ត ហើយនឹងមានបញ្ហាក្នុងទំនាក់ទំនង ជាមួយសង្គម។ ក្នុងករណីធ្ងន់ធ្ងរ ពួកគេនឹងចាប់ផ្តើមធ្វើបាបអ្នកដទៃឬខ្លួនឯង ឬរហូតដល់ធ្វើអត្តឃាតខ្លួនឯងទៀតផង ។

លោក Boonruang Triruangworawat បន្ថែមទៀតថា សិស្សដែលសម្លុតធ្វើបាបមិត្តភក្តិនឹងមានបុគ្គលិកលក្ខណៈបំពានអ្នកដទៃនិងគិតថាទង្វើខ្លួនគ្មានកំហុស។ ពួកគេក៏មានទំនោរប្រើអំពើហិង្សាដើម្បីដោះស្រាយបញ្ហា ឬអាចក្លាយជាឧក្រិដ្ឋជន។ លោកបានអំពាវនាវថា សង្គមត្រូវយកចិត្តទុកដាក់លើបញ្ហានេះដើម្បីលើកកម្ពស់វប្បធម៌សុវត្ថិភាពទាំងនៅក្នុងសាលារៀននិងនៅផ្ទះ។ រឿងសំខាន់បំផុតគឺដើម្បីកាត់បន្ថយការបាត់បង់ពលរដ្ឋ មានគុណភាពដែលបណ្តាលមកពីការសម្លុតធ្វើបាប៕

 

ចុចអាន៖ សិង្ហបុរីរកឃើញអ្នកឆ្លងវីរុសកូរ៉ូណា ៨នាក់ទៀតថ្ងៃនេះ ដែលសុទ្ធជាអ្នកមិនធ្លាប់ទៅចិន ធ្វើឲ្យករណីសរុបឡើងដល់ ៥៨នាក់

រដ្ឋាភិបាល​​ថៃ​ពិចារណា​ពន្យារ​ថ្ងៃ​ឈប់​សម្រាកបុណ្យ​សង្ក្រាន្ត​ (ចូលឆ្នាំ) ដើម្បី​ជួយ​សេដ្ឋកិច្ច​ជាតិ

ប្រែសម្រួល៖ សន្យា